បង្ហោះផ្សាយ

ខ្មែរ

TNAOTដំណើរកំសាន្ត

· 2020-08-03

តំបន់ទេសចរណ៍សំខាន់របស់ភ្នំគូលែន «ប្រាសាទបេងមាលា»

#ប្រាសាទបេងមាលា# #ដើរលេង# #ភ្នំគូលែន# #ដើរលេងស្រុកខ្មែរ# #Beng Mealea Temple#

13047

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។

ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។

ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក) ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។

អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

កន្លង​មក​ប្រាសាទ​នេះ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ជា​ច្រើន​កន្លែង តែ​បច្ចុបន្ន​ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​អភិរក្ស និង​រៀបចំ​ឡើង​វិញ​នូវ​គំនរ​ថ្ម​ឱ្យ​មាន​សណ្តាប់ធ្នាប់ រៀបចំ​ផ្លូវ​ដើរ និង​សង់​ស្ពានឈើ សម្រាប់​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ទស្សនីយភាព ផ្សេង​ៗ​នៃ​ប្រាសាទ​ទាំងមូល ។

ដើម្បីផ្តល់ការទស្សនាតំបន់ប្រវត្តិសាស្ត្រខ្មែរដល់ទេសចរជាតិនិងអន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន យកចិត្តទុកដាក់​រៀបចំ​សោភ័ណភាពបរិវេណ​ប្រាសាទ​ឱ្យមាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ​ផង​ដែរ ដោយ​មាន​ក្រុមការងារ​បាន​កាត់​សម្អាត​មែកឈើ ដកស្មៅ​ជា​ប្រចាំ ជា​ពិសេស​បាន​ដាំ​ដើមឈើ​ឡើង​វិញ​ដើម្បី​ជា​របាំង​ការពារ និង​ជា​សោភ័ណ​ភាព​សម្រាប់​ប្រាង្គ​ប្រាសាទ​ទៀត​ផង​។

បច្ចុប្បន្ន​ប្រាសាទបេង​មាលា ក៏​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រាវជ្រាវ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​សិក្សា​និង​ទស្សនា​ឈ្វេងយល់​មានការ​កើន​ឡើងជា​បន្តបន្ទាប់ បើ​ទោះជា​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​តំបន់​ឧទ្យាន​អង្គរ​ដែល​បេតិកភណ្ឌ​នៃ​ពិភពលោក​ដ៏​ល្បីល្បាញ​ក៏​ដោយ។

សម្រាប់ការធ្វើដំណើរទៅកាន់ប្រាសាទបេងមាលា គឺមានភាពងាយស្រួល។ អ្នកអាចជ្រើសរើសការធ្វើដំណើរដែលអ្នកចង់ ប្រសិនបើធ្វើដំណើរតាមរយៈរ៉ឺម៉កកង់បី (ត្រូវប្រើពេលប្រហែលពីរម៉ោង)។ អ្នកក៏អាចជ្រើសយកមធ្យោបាយជួលរថយន្តផងដែរ៕

នេះគ្រាន់ជារូបតំណាង ព្រោះ app ចាប់យកទីតាំងជាក់ស្តែង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (358)

Kimmiet Eang11

· 2020-12-14

និយាយទៅពិតជាអស្ចារ្យមែនទែន❤️❤️🥰🥰😍

មិត្ត875724844

· 2020-11-01

😁😁😁😁

មិត្ត484710921

· 2020-10-22

😐😐

ID77094994

· 2020-10-21

😮😮😮

មិត្ត60836604

· 2020-10-17

😑😑😑😑😑😐😐😐

បងធំ1111111111111111

· 2020-10-15

😄😄😄😄😄😄

មិត្ត993304282sara

· 2020-10-14

❤️❤️

មិត្ត769624497

· 2020-10-13

😋😋😋

sopheak tra080056877

· 2020-10-11

🤗🤗🤗🤗🤗🤗

Saitama sama

· 2020-09-19

👍👍

មិត្ត086469809

· 2020-09-14

😎😎😎😎😎

ID76995425

· 2020-09-11

😎😎😎😍😍😍😍😍

កូដណែនាំ 26337597

· 2020-09-11

😍

Jrr Raty

· 2020-09-08

hi

Socheatt knowledge

· 2020-09-05

😎

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 24
ទៅកាន់