បង្ហោះផ្សាយ

ខ្មែរ

PhangVengAn

· 2020-08-19

ផ្លូវការហើយ!! ប្រធានក្លឹប Barcelonaបញ្ជាក់ដោយផ្ទាល់ថា Koeman នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប!!

#Barcelona# #កីឡា# #គ្រូបង្វឹក# #Koeman# #បាល់ទាត់អន្តរជាតិ#

10852

បន្ទាប់ពីបានបញ្ចប់តំណែងគ្រូបង្វឹកឈុតធំ លោក Quique Setien រួចមក ព័ត៌មានជាច្រើនបានចុះផ្សាយពីភាពដែលអាចទៅរួចផ្សេងៗ ពីតំណែងគ្រូបង្វឹកថ្មីសម្រាប់ក្លឹបយក្ស FC Barcelona មួយនេះ។ តែពេលនេះ ព័ត៌មានកាន់តែផ្លូវការហើយ ក្រោយប្រធានក្លឹប លោក Josep Maria Bartomeu បានបញ្ជាក់យ៉ាងច្បាស់។ 

លោក Josep Bartomeu បានបញ្ជាក់ថា អតីតខ្សែការពាររបស់ក្លឹប លោក Ronald Koeman នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបដែលមានមូលដ្ឋាននៅក្រុងកាតាឡាន់មួយនេះ។ លោកបញ្ជាក់ទៀតថា មូលហេតុដែលក្លឹបជ្រើសយកគាត់ដោយសារតែគាត់មានបទពិសោធន៍ច្រើន និងធ្លាប់ជាកីឡាកររបស់ក្លឹប ដូចនេះ Koeman នឹងយល់ច្បាស់ពីគោលបំណងរបស់ក្លឹប។

គួរបញ្ជាក់ផងដែរថា Koeman ធ្លាប់ជាអតីតខ្សែការពាររបស់ Barcelona និងធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកនៅក្រុម Barcelonaរាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ផងដែរ។

ប្រភព៖ Goal

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស