
Zodiac - តារានិករ
· 2020-09-10
មកស្គាល់ពីតារានិកររបស់ខ្លួនទៅតាមថ្ងៃខែកំណើតនីមួយៗ
#ចំណេះដឹង# #តារានិករ# #ឆ្នាំទាំង១២# #អប់រំ និងការងារ#
3135
សម្រាប់ខ្មែរយើងគឺគេអាចដឹងច្បាស់ពីអត្តចរឹតមនុស្សម្នាក់ៗតាមរយៈថ្ងៃកំណើតឬឆ្នាំកំណើតទាំង ១២ និងតម្រារបស់ខ្មែរយើង។ ប៉ុន្តែសម្រាប់បរទេសវិញ គេពេញនិយមបំផុតគឺគេមើលតាម Zodiac ឬគេហៅថា តារានិករ។
តារានិករគឺមាន ១២ ដូចឆ្នាំទាំង ១២ យើងដែរប៉ុន្តែគេមិនរាប់តាមឆ្នាំកំណើតដូចយើងនោះទេគឺគេគិតតាមថ្ងៃនិងខែកំណើតតើចូលនឹងតារានិករមួយណានោះគេនឹងអាចមើលដឹងពីមនុស្សម្នាក់នោះបាន។ ដូច្នេះកុំឲ្យគេសួរថាតារានិករអ្នកជាអ្វីហើយយើងមិនដឹងចឹងចង់ដឹងកាន់តែច្បាស់ពីតារានិករនីមួយៗ មកមើលអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. Aquarius - អាឃ្វេរៀស៖
តំណាងឲ្យមនុស្សកាន់ថូរទឹក។ គឺសម្រាប់អ្នកដែលកើតថ្ងៃទី ២០ មករា ដល់ ១៨ កុម្ភៈ។
២. Pisces - ផាយស៊ីស៖
តំណាងឲ្យសត្វត្រី។ គឺសម្រាប់អ្នកដែលកើតថ្ងៃទី ១៩ កម្ភៈ ដល់ ២០ មិនា។
៣. Aries -អ៊ែរ៉ីស៖
តំណាងឲ្យសត្វចៀមឈ្មោល។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២១ មិនា ដល់ ១៩ មេសា។
៤. Taurus-តូរ៉ឺស៖
តំណាងឲ្យសត្វគោជល់។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២០ មេសា ដល់ ២០ ឧសភា។
៥. Gemini- ជឺមីណាយ៖
តំណាងឲ្យស្រ្តីភ្លោះ។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២១ ឧសភា ដល់ ២១ មិថុនា។
៦. Cancer_ ខេនស៊ឺ៖
តំណាងឲ្យសត្វក្តាម។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២២ មិថុនា ដល់ ២២ កក្កដា។
៧. Leo- លីអូ៖
តំណាងឲ្យសត្វតោ។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២៣ កក្កដា ដល់ ២២ សីហា។
៨. Virgo-វឺហ្គោ៖
តំណាងឲ្យស្រីក្រមុំ។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២៣ សីហា ដល់ ២២ កញ្ញា។
៩. Libra- លីប្រា៖
តំណាងឲ្យជញ្ជីង។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២៣ កញ្ញា ដល់ ២២ តុលា។
១០. Scorpio- ស្កូពីអូ៖
តំណាងឲ្យសត្វខ្យាដំរី។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២៣ តុលា ដល់ ២១ វិច្ឆិកា។
១១. Sagittarius- សាជីតថេរៀស៖
តំណាងឲ្យមនុស្សពាក់កណ្តាលសេះកាន់ធ្នូ។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២២ វិច្ឆិកា ដល់ ២១ ធ្នូ។
១២. Capricorn- ខាព្រីខន៖
តំណាងឲ្យសត្វពពែ។ គឺសម្រាប់មនុស្សដែលកើតថ្ងៃទី ២២ ធ្នូ ដល់ ១៩ មករា៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

បម្រាម ៤ យ៉ាង ដែលអ្នកមិនគួរប្រព្រឹត្តក្រោយវ័យកណ្តាល ដើម្បីជៀសវាងការរស់នៅយ៉ាងវេទនា

អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

យោបល់ទាំងអស់ (13)
ឡេង សោម
· 2021-02-23
ឆ្លើយតប😘😘
មិត្ត117750802
· 2020-12-16
👍👍👍
មិត្ត117750802
· 2020-11-03
បាទអរគុណ ខ្ញុំចង់ដឹងណាស់
Start
· 2020-09-21
🤔🤔🤔
Khemara-LifeTalk
· 2020-09-12
nice article
មិត្ត762604526
· 2020-09-12
😮😮😮
មិត្ត927483976
· 2020-09-12
😊
បងធំ82728423
· 2020-09-11
e
អាណា 60146814
· 2020-09-11
ញមខ្ចាដំរី😊
មិត្ត316039711
· 2020-09-11
😍
មិត្ត401886894
· 2020-09-11
😄😄😘
ID77476059
· 2020-09-10
😍
មិត្ត494250522
· 2020-09-10
😅
- 1
ទៅកាន់