បង្ហោះផ្សាយ

ខ្មែរ

PhangVengAn

· 2020-09-14

James Rodriguez បង្ហាញខ្លួនលើកដំបូងអោយEverton ក្នុងជ័យជម្នះទល់នឹង Tottenham Hotspurs

#កីឡា# #Everton# #Rodriguez# #Tottenham# #បាល់ទាត់អន្តរជាតិ#

9477

ក្រុមស្ករតាំងម៉ែ Everton ត្រូវបានរៀបចំអោយជួបក្រុម Tottenham Hotspurs នាកីឡាដ្ឋាន Tottenhamនៅថ្ងៃប្រកួតដំបូងគេរបស់ក្លឹបក្នុងរដូវកាលថ្មីនេះ ហើយវាក៏ជាថ្ងៃដំបូងក្នុងការបង្ហាញខ្លួនរបស់កីឡាករថ្មីៗជាច្រើនរបស់ Everton ផងដែរ ក្នុងនោះ James Rodriguez គឺជាកីឡាករគួរអោយចាប់អារម្មណ៏ជាងគេ។

ពិតជាមិនខកបំណងមែន លទ្ធផលចុងក្រោយក្រុម Everton ធ្វើបានយ៉ាងល្អដោយបានទទួលជ័យជម្នះលើក្រុមលោកJose Mourinho ក្នុងលទ្ធផល ១ទល់នឹង០។ ១គ្រាប់របស់ Everton ធ្វើបានដោយកីឡាករCalvert-Lewin នៅនាទីទី ៥៥។

គួរបញ្ជាក់ផងដែរថា Everton បានទិញយក James Rodriguez ពីក្រុមអធិរាជស Real Madrid នារដូវក្តៅនេះ ដោយចំណាយប្រាក់ប្រមាណជិត ២០លានផោន ដោយកីឡាករកូឡំបៀររូបនេះចុះហត្ថលេខា ២ឆ្នាំ។

ប្រភព៖ Goal

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស