
PhangVengAn
· 2020-09-20
Manchester United រងបរាជ័យក្នុងដីខ្លួនឯងក្រោមស្នាដៃCrystal Palace!!
#Crystal Palace# #កីឡា# #Manchester United# #បាល់ទាត់អន្តរជាតិ# #Old Trafford#
10611
ក្លឹបបិសាចក្រហម Manchester Unitedបានទទួលរងបរាជ័យយ៉ាងធ្ងន់ក ៣ទល់នឹង១ ក្រោមស្នាដៃCrystal Palace នាទឹកដី Old Trafford របស់ខ្លួន។
បើកឆាកការប្រកួត Townsend ស៊ុតបញ្ចូលទីអោយ Crystal Palace នាំមុខមុន១ទល់នឹង០។ ចូលដល់តង់ទី២ Zaha បានស៊ុតបញ្ចូលទីបាល់ពិន័យ ១គ្រាប់មកវិញ តែត្រូវ Van de Beek ដែលជាកីឡាករចំណូលថ្មីរបស់ Manchester United តាមបានមួយគ្រាប់មកវិញនៅនាទីទី ៨០។
ចុងក្រោយ Zaha ដាក់មួយគ្រាប់ទៀតចុងម៉ោង ធ្វើអោយចប់ការប្រកួត Manchester Unitedបានទទួលរងបរាជ័យយ៉ាងធ្ងន់ក ៣ទល់នឹង១។ នេះគឺជាការបរាជ័យថ្ងៃបើកឆាកលើកដំបូងរបស់ក្លឹបManchester United ក្នុងពេល៦ឆ្នាំចុងក្រោយ និងគឺជាការចាប់ផ្តើមដ៏អាក្រក់មួយរបស់ Ole ក្នុងរដូវកាលថ្មី ២០២០-២០២១ នេះ។
ប្រភព៖ Goal
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!

អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!

គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!

ស្មើទៀតហើយ!! អេស្ប៉ាញបន្តស្មើជាមួយប៉ូឡូញ ១ទល់នឹង១ ក្នុងការប្រកួតពូល E នៃ Euro ២០២០!!

យោបល់ទាំងអស់ (0)