
PhangVengAn
· 2020-09-20
2 ថ្ងៃផ្ទួនៗ!! Liverpool ប្រកាសទិញបាន Diogo Jota ជាផ្លូវការ!!
#ប្រកាសទិញ# #Liverpool# #កីឡា# #Diogo Jota# #បាល់ទាត់អន្តរជាតិ#
9796
ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការក្នុងការទិញបានខ្សែប្រយុទ្ធវ័យក្មេងរបស់Wolves គឺកីឡាករ Diogo Jota ជាផ្លូវការហើយ ក្នុងទំព័របណ្តាញសង្គមរបស់ខ្លួន ដែលនេះជាការទិញកីឡាករ២ផ្ទួនៗគ្នា ក្នុងពេល២ថ្ងៃបន្ទាប់ពីទិញបាន Thiago កាលពីថ្ងៃសុក្រ។
តម្លៃខ្លួនរបស់កីឡាករព័រទុយហ្គាល់នេះត្រូវបានរាយការណ៏ថាប្រមាណ ៤៥លានផោន និងបានចុះកុងត្រាជាមួយក្លឹបពេល៥ឆ្នាំផងដែរ។ Diogo Jota រូបនេះត្រូវក្លឹប Liverpool ជឿថានឹងមកទឹកដី Liverpool ដើម្បីត្រៀមបម្រុងជួយខ្សែប្រយុទ្ធកំពូលទាំងបីរបស់ខ្លួនគឺMane, Salah និង Firmino។
គួរបញ្ជាក់ផងដែរថា ខ្សែស្លាបរូបនេះធ្លាប់លេងអោយPorto និង Wolverhampton ដោយស៊ុតបញ្ចូលទី៧១ និងបញ្ជូនបាលអោយគេស៊ុត ៤០គ្រាប់ ក្នុងពេល ២១៦ប្រកួត។
ប្រភព៖ Goal
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!

អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!

គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!

ស្មើទៀតហើយ!! អេស្ប៉ាញបន្តស្មើជាមួយប៉ូឡូញ ១ទល់នឹង១ ក្នុងការប្រកួតពូល E នៃ Euro ២០២០!!

យោបល់ទាំងអស់ (0)