PhangVengAn

· 2020-09-21

Son ស៊ុតចូល ៤គ្រាប់ម្នាក់ឯងក្នុងជំនួបទល់នឹង Southampton!!

#Son# #Southampton# #Jose Mourinho# #កីឡា# #បាល់ទាត់អន្តរជាតិ#

9055

ការប្រកួតនៅក្របខណ្ឌ័ English Premier Leagueឈានចូលដល់សប្តាហ៏ទី២ហើយនាពេលនេះ ក្នុងពេលដែល Southampton ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវរបស់លោកJose Mourinho គឺក្រុមមាន់ខ្នាយមាសTottenham Hotspur។

បើកឆាក Danny Ings ដាក់បានមួយគ្រាប់មុនក្នុងតង់ទី១។ ចូលដល់តង់ទី២ Heung-Min Son កីឡាករកូរ៉េខាងត្បូងដាក់វិញបួនគ្រាប់ជាប់គ្នា ដោយបញ្ជូនបាល់ដោយ Harry Kane ទាំងបួនគ្រាប់។ ជិតចប់តង់ Danny Ings ស៊ុតបាល់ពិន័យបញ្ចប់ការប្រកួត ធ្វើអោយលទ្ធផល Spur យកឈ្នះម្ចាស់ផ្ទះ ៥ទល់នឹង ២។

គួរបញ្ជាក់ផងដែរថា នេះជារឿងដ៏អស្ចារ្យសម្រាប់Son និង Harry Kane ដែលបានស៊ុតចូលទី ៤គ្រាប់ និងបញ្ជូនបាល់អោយគេស៊ុត ៤ រៀងៗខ្លួន ដែលធ្វើអោយក្រុមលោក Mourinho ទទួលបាន៣ពិន្ទុជាលើកដំបូងក្រោយចាញ់Everton ១ទល់នឹង០ សប្តាហ៏មុន។

ប្រភព៖ Sky Sports 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស