បង្ហោះផ្សាយ

ខ្មែរ

PhangVengAn

· 2020-09-22

Manchester City បំបាក់កញ្ជ្រោងWolves ដល់ក្នុងផ្ទះ៣ទល់នឹង០

#Wolves# #កីឡា# #Manchester# #Molineux# #បាល់ទាត់អន្តរជាតិ#

10474

ក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Wolverhampton នាពហុកីឡាដ្ឋាន Molineux Stadium នាសប្តាហ៏នេះ។ នេះជាការប្រកួតទី១ របស់ Manchester City នៅ Premier League ដោយសារការពន្យារពេល។

៣ គ្រាប់របស់ក្លឹបមេឃខៀវរកបានដោយ Kevin De Bruyne កីឡាករវ័យក្មេង Phil Foden និង Gabriel Jesus នៅចុងម៉ោង។ ឯ Wolves ក្រុមម្ចាស់ផ្ទះរកបានតែមួយគ្រាប់ប៉ុណ្ណោះដោយខ្សែប្រយុទ្ធRaul Jemenez នៅនាទីទី ៧៨។ 

លទ្ធផលនេះយើងឃើញ Manchester City ទទួលបាន៣ពិន្ទុនាការប្រកួតដំបូងក្នុងក្របខណ្ឌ័លីគកំពូល ហើយយើងក៏ឃើញវត្តមានកីឡាករចំណូលថ្មីរបស់ក្លឹប Nathan Ake បង្ហាញខ្លួនផងដែរ ដែលទើបតែទិញពី Bournemouth រដូវក្តៅនេះ។

ប្រភព៖ Sky Sports 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស