
អានប្រលោមលោក
· 2020-11-07
ចង់ Delete បងចេញពីបេះដូង
#Delete# #រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#
11379
ស្នេហាមួយដែលជួបតែក្តីទុក្ខ ស្នេហាមួយដែលយល់តែភាពឯកា តើមាននរណាម្នាក់ដែលចង់នៅបន្តជាមួយនឹងមនោសញ្ចេតនាបែបនេះបន្តទៀតនោះ!
ស្នេហា! មានសើច មានយំ ជួបស្មោះក៏មានក្តីសុខ ជួបក្បត់ក៏ត្រូវគ្រាំគ្រាចិត្ត នេះជារសជាតិនៃស្នេហា...
ចុះសម្រាប់ជីវិតស្នេហាខ្ញុំយ៉ាងណាដែរ? គ្មានការផិតក្បត់ តែក៏ដូចគ្មានក្តីសុខ ស្រលាញ់ដូចមិនស្រលាញ់! មានសង្សារដូចគ្មាន! ខ្វះការយល់ចិត្ត! ខ្វះភាពកក់ក្តៅ! ចុះឡើងៗ ក៏មិនយល់ថាស្រលាញ់គ្នាដើម្បីអ្វី? ទោះស្មោះភក្តី បានត្រឹមតែកំព្រារងាឯកាបែបនេះ! អ់ីចឹងសុខចិត្តបញ្ចប់មិនល្អជាងទេឬយ៉ាងណា?
សង្សារខ្ញុំជាកំពូលមនុស្សរវល់ ជាបុរសបេះដូងទឹកកក នៅក្បែរគេពេលណាខ្ញុំតែងមានអារម្មណ៍ថារងារកថាមិនត្រូវ...
គេតែងធ្វើខ្លួនដូចជាមនុស្សខ្លួនមួយ គេមិនធ្លាប់ខ្វាយខ្វល់ពីសុខទុក្ខខ្ញុំយ៉ាងណានោះទេ តែគេតែងប្រាប់ខ្ញុំថា គេស្រលាញ់ខ្ញុំ!
មែនហើយ! ខ្ញុំតែងទទួលបានពាក្យថាស្រលាញ់ ប៉ុន្តែខ្ញុំមិនធ្លាប់ទទួលបានទង្វើថាស្រលាញ់នោះទេ
គេតែងទុកខ្ញុំឱ្យកំព្រាតែម្នាក់ឯង មិនថាខ្ញុំត្រូវការគេប៉ុណ្ណា គេតែងបញ្ជាក់តាមកាយវិការថា គេមិនបានខ្វល់នឹងបញ្ហារបស់ខ្ញុំឡើយ
នេះឬក្តីស្រលាញ់?
គ្រប់ពេលដែលខ្ញុំអស់សង្ឃឹម បាក់ទឹកចិត្ត មនុស្សម្នាក់ដែលខ្ញុំចង់នៅក្បែរបំផុត ត្រូវការបំផុត គេមិនធ្លាប់បង្ហាញខ្លួននៅចំពោះមុខខ្ញុំទេ។ គេតែងទុកខ្ញុំឱ្យនៅម្នាក់ឯងឯកា ហើយខ្ញុំនៅចាំច្បាស់ថ្ងៃមួយថា...
« សិដ្ឋ! បងនៅឯណា? ថ្ងៃនេះអាចមកយកអូនចេញពីធ្វើការបន្តិចបានទេ? ព្រោះ... »
ខ្ញុំ Call ទៅគេ តែនិយាយមិនទាំងទាន់ចប់ស្រួលបួលផងគេក៏...
« បងខ្ជិលចេញម៉ូតូណាស់! រកម៉ូតូឌុប ឬ Taxi ជិះទៅ »
និយាយចប់គេក៏ដាក់ទូរសព្ទចុះភ្លាម
ខ្ញុំមានអារម្មណ៍ថាអន់ចិត្ត តូចចិត្តយ៉ាងខ្លាំង ហេតុអីគេមិនខ្វល់នឹងខ្ញុំបែបនេះ! ហេតុអី គេព្រងើយនឹងខ្ញុំដល់ថ្នាក់នេះ សូម្បីតែ Call មកសួរនាំពីសុវត្ថិភាពខ្ញុំក៏គ្មានដែរ តើគេពិតជាមិនបារម្ភពីខ្ញុំទេមែនទេ? គេដូចជាមិនខ្លាចក្នុងការបាត់បង់ខ្ញុំទាល់តែសោះ!
បើទោះជាគេជាមនុស្សបែបណា ត្រជាក់ដល់កម្រិតណា ប៉ុន្តែសម្រាប់ស្នេហាមួយនេះ ពួកយើងបានសាងរួមគ្នាយូរណាស់មកហើយ។ ខ្ញុំពិតជាមិនចង់បោះបង់មនោសញ្ចេតនានេះដោយងាយៗនោះទេ ខ្ញុំនៅតែព្យាយាមរក្សាក្តីស្នេហ៍មួយនេះមិនឲ្យមានភាពរង្គោះរង្គើរឡើយ មិនថាខ្ញុំត្រូវហត់ចិត្តដល់កម្រិតណាក៏ដោយ ក៏ខ្ញុំសុខចិត្តទទួលយកគ្រប់យ៉ាងនេះដែរ (ជ្រុលដាក់ចិត្តស្រលាញ់ ឱ្យបកក្រោយខ្ញុំធ្វើមិនបាន)
ប៉ុន្តែថ្ងៃមួយ...
រឿងចុកចាប់ហួសស្មានបានកើតឡើងចំពោះខ្ញុំ វាជាគ្រាមួយដែលខ្ញុំទទួលយកមិនបាន ជាពេលដែលដួងចិត្តខ្ញុំខ្ទេចខ្ទីគ្មានសល់ ដោយសារតែមនុស្សម្នាក់ដែលខ្ញុំស្រលាញ់បំផុត។ ទោះវាមិនមែនជាអំពើក្បត់ តែវាឈឺចាប់ហួសពីការផិតក្បត់ទៅទៀត! ថាខ្ញុំចិត្តចង្អៀតក៏បាន! ថាខ្ញុំមិនសន្សំរឿងក៏បាន! តែខ្ញុំពិតជាមិនសុខចិត្តនៅពេលដែលឃើញបុរសម្នាក់ដែលស្រលាញ់ ហើយក៏ជាបុរសតែម្នាក់ដែលមិនធ្លាប់យកចិត្តទុកដាក់ខ្ញុំ បែរជាអាចប្រើភាពអាណិតស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃដោយមិនខ្វល់ពីចិត្តខ្ញុំបែបនេះ ទោះអ្នកទាំងពីរជាមិត្តនឹងគ្នាក៏ដោយ តែខ្ញុំទើបជាមនុស្សស្រីដែលគេស្រលាញ់ ចុះហេតុអីគេមិនអើពើនឹងខ្ញុំដូចជាមនុស្សស្រីម្នាក់នោះផង! ឬខ្ញុំមិនធ្លាប់សំខាន់សម្រាប់គេទេ?
ភាពកក់ក្តៅដែលខ្ញុំធ្លាប់ទាមទារ! ការយកចិត្តទុកដាក់ដែលខ្ញុំធ្លាប់តែចង់បាន! ពេលនេះត្រូវអ្នកដទៃទទួលយកជំនួសខ្ញុំទៅវិញ។ តើគេកំពុងតែពិសោធន៍ចិត្តខ្ញុំ ឬចង់ល្បងនឹងភាពអំណត់របស់ខ្ញុំ?
ក្រោមដំណក់ភ្លៀងសក្បុស អាប់មើលអ្វីសឹងមិនឃើញ ម៉ោងជាង ៩យប់ទៅហើយ ខ្ញុំកំពុងតែឆ្លេរឆ្លារកជំនួយពីមនុស្សដែលខ្លួនស្រលាញ់ដើម្បីបានត្រលប់ទៅផ្ទះវិញ (ថ្ងៃនេះពិតជាស៊យណាស់ ម៉ូតូក៏ខូច តាមផ្លូវក៏ស្ងាត់ គ្មានម៉ូតូឌុប ឬ Taxi អ្វីទេ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យ គេទៅស្រុកកំណើតអស់ហើយ)។ ខ្ញុំព្យាយាម call ទៅសិដ្ឋជាច្រើនលើកច្រើនសារ តែគេមិនលើកទូរសព្ទខ្ញុំទាល់តែសោះ! ខ្ញុំក៏សម្រេចចិត្តបណ្តើរម៉ូតូតែម្នាក់ឯងដើម្បីបានទៅផ្ទះ ហើយរឿងឈឺចាប់ក៏កើតឡើងនៅពេលនោះឯង...
ក្នុង Mart មួយ ខ្ញុំបានឃើញនៅជ្រកភ្លៀងជាមួយនឹងមនុស្សស្រីម្នាក់ ហើយម្នាក់នោះខ្ញុំក៏ស្គាល់ដែរ នាងជាមិត្តស្និតស្នាលនឹងសង្សាររបស់ខ្ញុំ។ ភ្លាមនោះ ខ្ញុំក៏ Call ទៅគេម្តងទៀត... គេមិនត្រឹមតែមិនលើកហើយថែមទាំងចុចបិតទូរសព្ទចោលថែមទៀតផង... ឯខ្ញុំវិញហាក់បាត់វិញ្ញាណក្នុងខ្លួន ឈរភ្លឹងនៅកណ្តាលភ្លៀង ទឹកភ្នែកក៏ស្រក់ចុះលាយឡំជាមួយនឹងទឹកភ្លៀង បេះដូងដូចត្រូវគេមួលផ្តាច់ តែប្រឹងដង្ហោយចង់ដឹងចម្លើយ ហេតុអីធ្វើបែបនេះដាក់ខ្ញុំ??
មួយសន្ទុះក្រោយមកពួកគេបានក្រឡេកឃើញរូបរាងដ៏តោកយ៉ាករបស់ខ្ញុំ...
« កា! មិចអូនមកឈរត្រង់ហ្នឹង? ” គេសួរខ្ញុំដោយទឹកមុខធម្មតា
« ប្រហែលជាមកឈរចាំចម្លើយដែលបងមិនលើកទូរសព្ទអូនទេដឹង! »
ខ្ញុំតបទៅគេទាំងអួលដើមកនិយាយមិនចង់ចេញ រួចក៏បន្តសំណួរ
« ហេតុអីមិនលើកទូរសព្ទ? មានធ្លាប់បារម្ភពីអូនខ្លះទេ? »
គេរហ័សឆ្លើយដោយមិនពេញចិត្តនឹងការដ្រាម៉ារបស់ខ្ញុំវិញ
« មកពីបងរវល់កំដរមិត្តភក្តិបង គេមិនសប្បាយចិត្ត គេត្រូវការបង »
« ចុះខ្ញុំ? ” ខ្ញុំកាត់សម្តីរបស់គេ
« ..................... » អ្វីក៏គេឆ្លើយមិនចេញដែរ
« ល្អ! បែកគ្នាទៅ! » និយាយចប់ខ្ញុំក៏បន្តដំណើររបស់ខ្ញុំបន្តទៀត
ខ្ញុំបានលួចគិតថាបើសិនជាគេតាមសុំទោសខ្ញុំនៅពេលនេះ ខ្ញុំនឹងមិនខ្វល់អ្វិទាំងអស់ ព្រមអភ័យទោសឱ្យគេភ្លាម ប៉ុន្តែគេចិត្តដាច់ណាស់! គេ...
ភាគបន្ត៖ កុំ Delete បងចេញពីបេះដូង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China

ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្លែកៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសំណាងដែលកើតក្នុងសម័យនេះ

ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក

ការណែនាំពិសេស
ផ្លែឈើក្រហមទាំង ៧ មុខ ល្អបំផុតសម្រាប់សុខភាព ជាពិសេសចំពោះបេះដូង កុំមើលរំលងឱ្យសោះ

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

យោបល់ទាំងអស់ (0)