
TNAOT News
· 2021-06-01
ពិតជារឿងនឹកស្មានមិនដល់! អ្នកប្រដាល់ថៃល្បីកូនកាត់ខ្មែរ Antoine Pinto គឺចៅ លន់ ណុន ជាប្អូន លន់ នល់
#Antoine Pinto# #កីឡា# #ប្រដាល់អន្តរជាតិ# #របបសាធារណរដ្ឋខ្មែរ# #លន់-នល់# #កីឡាករខ្មែរ# #លន់-ណុន#
10888
កាលពីពេលថ្មីៗនេះអ្នកប្រដាល់បារាំងដែលចាប់អាជីពនៅប្រទេសថៃ ទើបទម្លាយការពិតថាខ្លួនជាកូនកាត់ខ្មែរ ២៥ ភាគរយ ព្រោះមានឪពុកជាជនជាតិបារាំង និងម្ដាយកូនខ្មែរ កាត់បារាំង។
ថ្មីៗនេះកំលោះសង្ហារូបនោះបានបង្ហាញពីរូបជីដូនជីតាខ្លួនឲ្យអ្នកគាំទ្របានស្គាល់ទៀតផង ហើយការបង្ហាញពីប្រវត្តិលើកនេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ ដោយជីតា Antoine គឺលោក លន់ ណុន ដែលជាមនុស្សជំនិត និងជាប្អូនបង្កើតរបស់សេនាប្រមុខ លន់ នល់ ហើយ លន់ ណុន ជាមនុស្សមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ ចាប់តាំងពីការចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ និងការបង្កើតរបបសាធារណរដ្ឋខ្មែរ។
ក្រោយការបង្ហាញពីប្រវត្តិក្រុមគ្រួសារដោយបើកចំហ លោកបានបញ្ជាក់ក្នុងសំណេរ អមដោយរូបភាពថា"នេះជារូបថតរបស់ជីតាខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេ ប៉ុន្តែខ្ញុំពិតជាធ្លាប់មានឱកាសទៅលេងសមាជិកគ្រួសារខ្លះៗពីមុន ហើយខ្ញុំពិតជាសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រឡាញ់ និងគាំទ្រដល់ខ្ញុំ ហើយចងចាំថាត្រូវមានមោទនភាពជានិច្ចចំពោះអ្នកជានរណា"៕អត្ថបទ៖ ទ្រី រ៉ាវី
ម្ដាយ អុំប្រុស និងជីដូន Antoine Pinto
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)