TNAOT News
· 2024-09-05
សម្តេចធិបតី៖ គណៈមេធាវីជាតួអង្គសំខាន់ជួយលើកកម្ពស់យុត្តិធម៌សង្គម និងការពារក្តីឲ្យជនក្រីក្រ
#ហ៊ុន ម៉ាណែត# #ជនក្រីក្រ# #NEW NEWS# #សង្គម# #សេវាយុត្តិធម៌សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#
3698
គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ ជនងាយរងហានិភ័យ និងជនងាយរងគ្រោះ ដោយឥតគិតថ្លៃ ព្រមទាំងការជួយក្នុងការពិគ្រោះផ្តល់យោបល់ដល់ កម្មករ និយោជិត និងគ្រូបង្រៀន ដោយឥតគិតថ្លៃជាដើម។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា”។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងគាំទ្រសកម្មភាពរបស់គណៈមេធាវី ជាពិសេសសកម្មភាពផ្តល់ជំនួយផ្លូវច្បាប់ ផ្សព្វផ្សាយច្បាប់ និងពង្រឹងនីតិរដ្ឋកាលពីពេលកន្លងមក ដែលសកម្មភាពទាំងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី៤ ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអំពើអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តរបស់សាធារណៈជនមកលើវិស័យយុត្តិធម៌ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Tusk ព្យាយាមពង្រឹងការក្ដាប់អំណាច អំឡុងការបោះឆ្នោតមូលដ្ឋាន នៅប៉ូឡូញ
សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងថ្ងៃនេះ
សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?
រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 2024-09-06
🙏🙏🙏
កូដណែនាំមិត្ត 64951616
· 2024-09-05
😊😊😊
- 1
ទៅកាន់