
TNAOT News
· 03-12
ក្រសួងមុខងារសាធារណៈ ស្នើផ្អាកផ្ទេរមន្ត្រីរាជការស៊ីវិលនៅតាមមណ្ឌលសុខភាពនានានូវទូទាំងប្រទេស
#អភិក្រម# #មណ្ឌលសុខភាព# #NEW NEWS# #ក្រសួងមុខងារសាធារណៈ# #សង្គម# #ព័ត៌មានសង្គម# #មន្ត្រីរាជការ#
2908
ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះបានចេញសេចក្ដីស្នើរសុំ អំពីផ្អាកផ្ទេរមន្ត្រីរាជការស៊ីវិលនៅតាមមណ្ឌលសុខភាពនានា បន្ទាប់ពីកន្លងមកក្រសួងមើលឃើញថា ធ្លាប់មានករណីបានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅតាមមណ្ឌលសុខភាពគោលដៅ។
ក្រសួងបានបញ្ជាក់អំពីមូលហេតុនៃការផ្អាកផ្ទេរនេះ គឺគោលបំណងចង់គ្រប់គ្រង ឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ការងារប្រព្រឹត្ត ទៅស្របតាមគោលការណ៍កំណត់។
ក្រសួងបានចាត់ទុក ការផ្អាកផ្ទេរនេះ គឺជាផ្នែកមួយដើម្បីជួយសម្រួលដល់ការអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលត្រូវបានផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធានការគន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។
គួរបញ្ជាក់ផងដែរថា កន្លងមកមណ្ឌលសុខភាពធ្លាប់បានប្រកាស នឹងបញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រីសុខាភិបាលដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងន័យកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន ០៧នាក់/មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។ ការរៀបចំនេះ ក៏មានការចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យពីការិយាល័យសុខាភិបាលក្រុង/ស្រុកប្រតិបត្តិ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

ភ្ញាក់ពីគេងពេលព្រឹក បើមាន៥ចំណុចនេះ សប្បាយចិត្តចុះ ព្រោះវាបញ្ជាក់ថាអ្នកមានសុខភាពល្អ

បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· ម្សិលមិញ
👍
អូនតា លេខកូដ63230368
· 03-13
👍👍
- 1
ទៅកាន់