បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-13

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចចំនួន៣ ដើម្បីលើកតម្កើងព្រះពុទ្ធសាសនានិងជាប្រយោជន៍សម្រាប់ពុទ្ធសាសនិក

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពុទ្ធសាសនិក# #ព្រះពុទ្ធសាសនា#

3568

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពជាគោលការណ៍ចំនួន៣ចំណុចសំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានចេញជាគោលការណ៍បីចំនុច ដើម្បីដាក់ជូនដល់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើគម្ពីព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការ និងតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងសុក្រឹតភាពនៃការងារសំខាន់នេះ។

ចំនុចទី២ ចំពោះការរៀបចំពិធីសូធ្យគម្ពីព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុ និងជាទីដែលរៀបចំពិធីបុណ្យមាឃបូជា និងពិសាខបូជាជារៀងរាល់ឆ្នាំ និង៣. កំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែ​​​គម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល៣ ឬ៥ថ្ងៃ។  គួរជម្រាបជូនថា ការឯកភាពជាគោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំងពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 03-13

👍👍

Limol Kg

· 03-13

🙏🙏🙏

  • 1
ទៅកាន់

ការណែនាំពិសេស