
TNAOT News
· 03-13
អគ្គនាយកដ្ឋានគយ បញ្ចប់វិធានការហាមឃាត់ការនាំចូលបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក
#សាច់បង្កក# #NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #គ្រឿងក្នុងជ្រូក# #អគ្គនាយកដ្ឋានគយ និងរដ្ឋាករ# #ព័ត៌មានសង្គម#
3152
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ពោលគឺការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២ បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះ។
ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កក ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានចេញសេចក្ដីជូនដំណឹង សម្រេចផ្អាកជាបណ្ដោះអាសន្នរយៈពេល៦ខែ ដែលគិតចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នូវការនាំចូលមុខទំនិញ រួមមាន៖ ថ្លើមនៃសត្វជ្រូកបង្កក, បំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន ដែលជាទំនិញបង្កកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ខាងមុខ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 03-13
👍👍
- 1
ទៅកាន់