បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· ម្សិលមិញ

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែង ខូចខាតអស់សម្ភារៈទាំងស្រុង នៅខណ្ឌមានជ័យ

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#

2710

ករណីអគ្គិភ័យឆេះផ្ទះក្នុងបុរីមួយកន្លែង នៅចំណុចផ្ទះលេខ៣០អឺ ផ្លូវ៣៤ ភូមិឬស្សីទី១ សង្កាត៎ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ 

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៨ × ០៤ម៉ែត្រ និងឆេះខូចខាតពូក ខោអាវ កុងម៉ានឹងបន្ទប់ទំហំ៤ម៉ែត្រ × ០៤ម៉ែត្រ ខូចខាតអស់ទាំងស្រុង។

យ៉ាងណាមិញ នៅវេលាម៉ោង១១:៣០នាទីយព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៩ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ដោយបានប្រើប្រាស់អស់ទឹកចំនួន ០១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 17​ម៉ោង​មុន

😢😢

  • 1
ទៅកាន់

ការណែនាំពិសេស