បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-25

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅកោះខាងត្បូងនៃប្រទេសនូវែលសេឡង់

#ប្រទេសនូវែលសេឡង់​# #NEW NEWS# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #វាយប្រហារ# #ព័ត៍មានអន្តរជាតិ#

2639


អាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅកោះខាងត្បូងនៃប្រទេសនូវែលសេឡង់នៅថ្ងៃអង្គារនេះ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសបានវាយតម្លៃថាតើមានការគំរាមកំហែងពីរលកយក្សស៊ូណាមិដែរឬទេ។

 

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា អ្នករស់នៅក្នុងតំបន់ Southland និង Fiordland គួរតែនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ និងតំបន់សមុទ្រ ដោយសារចរន្តខ្លាំង និងមិនធម្មតាអាចបង្ហាញពីគ្រោះថ្នាក់។ការរញ្ជួយដីនេះត្រូវបានគេរាយការណ៍ថាមានជម្រៅ ៣៣គីឡូម៉ែត្រ ប្រហែល ៦០គីឡូម៉ែត្រ ភាគពាយព្យនៃកោះ Snares ដែលជាភាគខាងជើងបំផុតនៃកោះអនុអង់តាក់ទិករបស់នូវែលសេឡង់។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីដែលត្រូវបានបន្ទាបពីកម្រិត ៧រ៉ិចទ័រមុននេះ បានកើតឡើងក្នុងជម្រៅប្រហែល ១០គីឡូម៉ែត្រ។

 

ការិយាល័យអាកាសធាតុជាតិរបស់ប្រទេសអូស្ត្រាលីបាននិយាយថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិមកលើដីគោក កោះ ឬទឹកដីនោះទេ។ នូវែលហ្សេឡង់ ជាប់ព្រំប្រទល់នៃបន្ទះប្លាកែតធំពីរ ហើយត្រូវបានរញ្ជួយដោយការរញ្ជួយដីតូចៗរាប់ពាន់ដងជារៀងរាល់ឆ្នាំ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស