បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

មន្រ្តីអ្នកនាំពាក្យក្រសួងការងារ ច្រានចោលព័ត៌មានពិតចំពោះគណនីហ្វេកបុក ថាមានករណីពលករពីរនាក់ប្ដីប្រពន្ធស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទសថៃ

#ក្រសួងការងារ# #អ្នកនាំពាក្យ# #NEW NEWS# #ប្រទសថៃ# #សង្គម# #ពលករ# #ព័ត៌មានសង្គម#

3249

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធចំពោះអាខោនហ្វេសបុកដែលមានគណនីឈ្មោះ ភ្នំស្រង់ផេកដែលអះអាថាពលករកម្ពុជាពីរនាក់បានស្លាប់ ដោយសាររងគ្រោះដោយរញ្ជួយដីកម្រិត៧.៧វ៉ិចទ័រ គឺជារឿងមិននិងចាត់ទុកដំណឹងមួយនេះ គ្មានមូលដ្ឋានច្បាស់លាស់។បើយោងតាមការសរសេរៀបារាប់ពីអាខោនគណនីយហ្វេសបុក ដែលមានឈ្មោះថា (ភ្នំស្រង់ផេក) ដោយសរសេអះអាងថា “ពលករពីរនាក់ប្ដីប្រពន្ធស្លាប់ក្នុងគំនរបាក់អាគារនៅទីក្រុងបាកកកាលពីម្សិលមិញ សូមប្រកាសរកសាច់ញាតិទៅទទួលសាកសព មកធ្វើបុណ្យតាមប្រពៃណី សូមបញ្ជាក់ពួគាត់ទាំងពីរនាក់ជាអ្នករស់នៅខេត្តបន្ទាយមានជ័យ”។

ក្រោយពីបានផុសមិនទាន់បានប៉ុន្មានម៉ោងផងឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធភ្លាមៗ ថាការផ្សព្វផ្សាយ និងចែកចាយការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ គឺជាព័ត៌មានមិនពិតនិង គ្មានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។ យ៉ាងណាមិញ មន្រ្តីអ្នកនាំពាក្យរូបនេះ អំពាវនាវទៅកាន់សាធារណៈ មិនត្រូវជឿ និងបន្តឈប់ការចែកចាយលើបណ្ដាញសង្គមទាំងនោះទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 03-30

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស