បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-02

លោក អ៊ួន សារ៉ាត់ បង្ហោះសំណេរក្នុងន័យដាស់តឿនដល់បងប្អូនឲ្យថែរក្សាសុខភាព

#NEW NEWS# #សង្គម# #អ៊ួន សារ៉ាត់# #សុខភាព# #ព័ត៌មានសង្គម#

2461

លោក អ៊ួន សារ៉ាត់ ដែលគ្រប់គ្នាស្គាល់ថាជាអ្នកនិពន្ធ​សៀវភៅ និងជាគ្រូបង្រៀនម្នាក់ដែលតែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម បានបង្ហោះសំណេរមួយក្នុងន័យដាស់តឿនដល់បងប្អូនទាំងអស់ឲ្យថែទាំសុខភាព ខណៈលោកកំពុងតែសម្រាក់នៅលើគ្រែមានដាក់នៅអុកស៊ីសែន ធ្វើឲ្យមហាជនជាច្រើនបានឃើញហើយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយមួយរយៈពេលចុងក្រោយនេះ លោកហាក់បីជាស្ងប់ស្ងាត់ពីក្នុងបណ្ដាញសង្គម។

ក្នុងនោះ លោក អ៊ួន​ សារ៉ាត់ បានបង្ហោះរូបភាពអបជាមួយសំណេរបែបនេះថា៖ «ខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនទាំងអស់គ្នាថា បើជាអកុសលយើងបាត់បង់អ្វី...ឲ្យបាត់បង់សិនចុះប៉ុន្តែកុំកុំកុំអណ្ដោយឱ្យបាត់បង់សុខភាពឱ្យសោះ។ ខំគឺខំហើយ ប៉ុន្តែត្រូវហូបឱ្យបានគ្រប់គ្រាន់ ដេកអោយបានគ្រប់គ្រាន់ និងត្រូវចេះបង្កើតអារម្មណ៍ល្អខ្លះក្នុងពេលដែលលំបាកខ្លាំង ពីព្រោះអារម្មណ៍វាមានការពាក់ព័ន្ធជាមួយសុខភាពខ្លាំងណាស់។

អាហារ ដំណេក និង អារម្មណ៍ គឺជាគ្រឿងទ្រទ្រង់សុខភាពដ៏សំខាន់។ ត្រូវចេះបន្លប់ឬបន្លំអារម្មណ៍ខ្លួនឯងកុំឲ្យស្ត្រេសខ្លាំងពេក ត្រូវប.ង្ខំខ្លួនឯងឱ្យដេក ត្រូវប.ង្ខំខ្លួនឯងឱ្យហូប ត្រូវគិតថាមានសុខភាពល្អទើបដោះស្រាយបញ្ហាបាន សុខភាពជាដើមទុនជីវិត»។

ក្រោយពីបានឃើញបែបនេះហើយគ្រប់គ្នាបានចូលទៅស៊ែរចែករំលែកបន្តសំណេរដល់មានអត្ថន័យនេះ និងបានជូនពរឲ្យលោកគ្រូឆាប់ជាសះស្បើយផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស