
TNAOT News
· 2020-06-24
ប្រព័ន្ធការពារដែនអាកាសស៊ីរី ស្ទាក់វាយប្រហារលើមីស៊ីលអ៊ីស្រាអែល
#ស៊ីរី# #មីស៊ីល# #ប្រព័ន្ធការពារដែនអាកាស# #សង្គម# #អ៊ីស្រាអែល# #វាយប្រហារ# #នយោបាយជាតិ#
7723
កងទ័ពអាកាសរបស់អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ព នៅតំបន់ As-Suwayda និង Deir ez-Zor ហើយត្រូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ស្ទាក់វាយប្រហារទៅលើគោលដៅ នៅលំហអាកាស ស្ថិតនៅជាយក្រុងហាម៉ា។
ភ្នាក់ងារសារព័ត៌មាន SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទៅលើគោលដៅ នៅលើអាកាស ដោយស្ទាក់ពីការវាយប្រហាររបស់សត្រូវ នៅជាយក្រុងហាម៉ា មានចម្ងាយ២២០គីឡូម៉ែត្រ ពីទីក្រុងដាម៉ាស។ ជាមួយគ្នានេះដែរ ប្រព័ន្ធការពារមីស៊ីល ក៏បានវាយប្រហារទៅលើគោលដៅជាច្រើនផងដែរ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុននេះ មានការចោទប្រកាន់ទៅលើកងទ័ពអ៊ីស្រាអែល ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ពជាច្រើនកន្លែង នៅក្នុងតំបន់ As-Suwayda និង Deir ez-Zor ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យកងទ័ពស៊ីរី ចំនួន២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។
បណ្ដាញទូរទស្សន៍ Al Hadath បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារទៅលើកន្លែងកងទ័ពស៊ីរី។ រីឯគោលដៅ នៃការវាយប្រហារនោះ គឺតម្រង់ទៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធ នៅលើទឹកដីស៊ីរី៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាន់តែកៀកដាច់ឆ្នាំ ម្ចាស់ឆ្នាំទាំង ៤ រាសីកាន់តែផ្ទុះឡើង កើនលុយកើនលាភស្ដុក

ការលក់សំបុត្រនៃភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ ជាប់ចំណាត់ថ្នាក់កំពូលទាំងដប់ក្នុងប្រវត្តិសាស្ត្រភាពយន្តពិភពលោក #ណាចា

អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង

ប្លង់កិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសនៃសាលាក្វាងស៊ីនៃបញ្ញាសិប្បនិមិត្ត ដើម្បីបណ្តុះទេពកោសល្យដែលយល់អំពី AI និងពូកែក្នុងការច្នៃប្រឌិត

យោបល់ទាំងអស់ (0)