
TNAOT News
· 2020-07-16
រដ្ឋាភិបាលច្រានចោលការផ្សាយថា ទាហានប្រដាប់អាវុធវៀតណាម៣០នាក់ធ្វើទុកបុកម្និញពលរដ្ឋខ្មែរមិនឲ្យធ្វើស្រែលើដីរបស់ខ្លួន
#ប្រដាប់អាវុធ# #ទាហាន# #សង្គម# #ការផ្សាយ# #នយោបាយជាតិ#
6474
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានច្រានចោលការផ្សាយរបស់វិទ្យុបរទេសនិយាយជាភាសាខ្មែរពាក់ព័ន្ធនឹងការផ្សាយថា ទាហានវៀតណាម៣០នាក់ មានប្រដាប់អាវុធមកធ្វើទុកបុកម្និញពលរដ្ឋខ្មែរមិនឲ្យធ្វើស្រែលើដីរបស់ខ្លួន ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីដែលថា ទាហានវៀតណាមប្រដាប់អាវុធចូលឈ្លានពាននៅស្រុកពញាក្រែក ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា «ពុំមានវត្តមានទាហានវៀតណាមប្រដាប់ដោយអាវុធចូលមកឈ្លានពាន និងធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរដែលរស់នៅស្រុកពញក្រែកនោះទេ ។ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានរបស់គេហទំព័រវិទ្យុអាស៊ីសេរីបានចុះផ្សាយ» ។
ចំណែករដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយដោយច្រានចោលទាំងស្រុងនូវព័ត៌មានរបស់គេហទំព័រវិទ្យុអាស៊ីសេរី ដែលចុះផ្សាយថា «មានយោធាវៀតណាមប្រដាប់ដោយអាវុធ និងដំបងឆក់ប្រមាណ៣០នាក់ ចូលមកឈ្លានពាន និងធ្វើទុកបុកម្នេញ លើពលរដ្ឋខ្មែជាច្រើនគ្រួសារ ដែលរស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនឱ្យធ្វើស្រែលើដីរបស់ខ្លួនតាមបណ្ដោយព្រំដែន» ។
រដ្ឋបាលខេត្តត្បូងឃ្មុំបានលើកឡើងថា កន្លងមករដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចប្រទេសជិតខាងប្រើប្រាស់យន្តការដែលមានស្រាប់ក្នុងក្របខណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលប្រទេសទាំងពីរខិតខំយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយបញ្ហានានាឈរលើស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ការពារឧត្តមប្រយោជន៍ជាតិ ប្រជាជនប្តេជ្ញាការពារឱ្យបានបូរណភាពទឹកដី និងអធិបតេយ្យជាតិ ព្រមទាំងរួមចំណែកកសាងតំបន់ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
រដ្ឋបាលខេត្តបានដាក់ចេញវិធានការរឹតបន្ដឹង និងពង្រឹងគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែនទាំងមនុស្ស និងទំនិញយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលារាល់បទល្មើសឆ្លងដែនក៏ដូចជា ដើម្បីរាំងខ្ទប់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ទៀតថា ចំពោះករណីដែលប្រជាពលរដ្ឋបានចូលទៅបោះបង្គោលកំណត់ព្រំដី នៅលើសំណល់ដីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសកម្មភាពចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ។ ជាគោលការណ៍សំណល់ដីនោះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្រោយពីមានការផ្លាស់ប្តូរសច្ចាប័នសន្ធិសញ្ញាព្រំដែន ពាក់ព័ន្ធរវាងប្រទេសទាំងពីរ (កម្ពុជា វៀតណាម) ។
រដ្ឋបាលខេត្តត្បូងឃ្មុំយល់ថា «ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើ គឺជាព័ត៌មានអុជអាល បំភ្លៃការពិត មិនឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្តែង គ្មានមូលដ្ឋានច្បាស់លាស់ ប្រឌិតឡើងដើម្បីបម្រើផល ប្រយោជន៍នយោបាយបក្សពួករបស់ខ្លួន ដែលបង្កការភ័ន្តច្រឡំក្នុងចំណោមសាធារណមតិ និងបង្កើតភាព ល្អក់កករក្នុងកិច្ចសហប្រតិបត្តិការរវាំងប្រទេទាំងពីរ(កម្ពុជា-វៀតណាម)»។
គួរនញ្ជាក់ថាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅរដ្ឋបាលខេត្តបានដឹកនាំកម្លាំងមានសមត្ថកិច្ចខេត្តបានជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងបានធ្វើការណែនាំអប់រំពន្យល់ពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងចូលរួមអនុវត្តតាមគោលនយោបាយដ៏ភ្លឺស្វាងរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ជាលទ្ធផលប្រជាពលរដ្ឋបានទទួលយកសំណូមពររបស់ក្រុមការងារ រដ្ឋបាលខេត្ត និងបានធានាអះអាងថា មិនចូលទន្ទ្រានកាន់កាប់សំណល់ដី ក្នុងតំបន់នោះទៀតឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស

វិធីសិតសក់យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត ដើម្បីជាទីចំណាប់អារម្មណ៏

យោបល់ទាំងអស់ (0)