
TNAOT News
· 2020-08-19
សូមចូលរួមសោកស្តាយ! លោកយាយ សារ៉ាយ សក្ខណា បានលាចាកលោកហើយ
#សារាយ សក្ខណា# #លោកយាយ# #កម្សាន្ត# #តារាខ្មែរ# #ការសោកស្តាយ#
9366
មួយរយៈនេះមានករណីបំបាក់ទឹកចិត្តអ្នកសិល្បៈមួយចំនួនពេលនេះលោកយាយរបស់កំពូលតារាសម្តែងអ្នកនាង សារ៉ាយ សក្ខណាបានលាចាកលោកទៅចោលកូនចៅហើយ ។ ពិតជាមានការសោកស្តាយណាស់ដែលលឺដំណឹងបែបនេះ។
មិនសមណាមានរឿងអាក្រក់ៗដែលកើតឡើងជាបន្តបន្ទាប់ ក្នុងសង្គមសិល្បៈបែបនេះសោះ។
តាមប្រភពបានអោយដឹងថា លោកយាយរបស់សារាយ សក្ខណា រអិលជើងដួលក៏រងរបួស ហើយសម្រាកនៅមន្ទីរពេទ្យ។
តែជាអកុសលលោកយាយក៏បានលាចាកទៅកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បង្កឱ្យក្រុមគ្រួសារស្ទើរមិនគួរអោយជឿ។ ទាំងសក្ខណា និងម្តាយនាងសែនស្លុតចិត្ត នៅពេលដឹងរឿងនេះ ហើយមិនជឿ ព្រោះថាលោកយាយនាងនៅរឹងមាំល្អនៅឡើយ។
សង្ខារមិនទៀងឡើយ អ្វីៗបានបន្សល់ទុកតែការនឹករលឹក និងអនុស្សាវរីយ៍។ មើលមិនដឹងថា ស្អែកមានរឿងអ្វី មានតែការសាងអំពើល្អដាក់គ្នាជាកុសលទៅមុខតែប៉ុណ្ណោះ។ ចំពោះអ្នកនាង សារ៉ាយ សក្ខណា វិញ មិនបានមកបុណ្យសពលោកយាយនាងទេ ដោយសារកំពុងនៅអាមេរិក និងមិនទាន់ស្ងប់កូវីដ១៩ នៅឡើយទៀត។
ភ្ជាប់ជាមួយរឿងដ៏សោកសៅនេះ នាងបានត្រឹមតែសច្ចាថា នាងនឹងមើលថែម្តាយនាងឱ្យបានល្អ សូមលោកយាយ ស្ងប់ចិត្តចុះ៕ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)