
TNAOT News
· 2020-08-21
អ្នកនាង ទ្រី ដាណា សំណូមពរកុំយកវប្បធម៌ជេរស្ដីគ្នា មកធ្វើប្រធានបទលក់ដូរតាមអនឡាញ !
#អំពាវនាវ# #កុំជេរគ្នាតាមអនឡាញ# #កម្សាន្ត# #ទ្រីដាណា# #តារាខ្មែរ#
10274
រាជធានីភ្នំពេញ ៖ អ្នកនាង ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយនៅក្នុងប្រទេស កម្ពុជាដែលមានឈ្មោះថា NNP តែងតែប្រាប់ទៅកាន់តំណាងចែកចាយរបស់ខ្លួនគ្រប់រូបថា យើងលក់ដូរយើងមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ ។
ថ្មីៗនេះអ្នកនាងបានសរសេរសារមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «មើលដូចជារូបខ្ញុំ តាំងពីដើមមកខ្ញុំមិនដែលទៅយកអ្នកណាមកធ្វើប្រធានបទឡាយលក់ផលិតផលឡើយហើយ មានតែការចែករំលែកល្អទៅកាន់ពួកគាត់ រកយុទ្ធសាស្ត្រដើម្បីបង្កើតភាពរឹងមាំនៅក្នុងអាជីវ កម្ម និងធ្វើជាគំរូល្អទៅកាន់ពួកគាត់បើទោះបីជាមានជនមួយចំនួនធ្វើបាប និងមាក់ងាយជេរ ស្ដីមកលើរូបខ្ញុំក៏ដោយនាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររក្សានូវភាពស្មោះត្រង់ជាចម្បងទំនួលខុសត្រូវខ្ពស់ជាចម្បង ខ្ញុំមិនដែលយកចិត្តទុកដាក់និងបុគ្គលមួយចំនួនតូចដែលចាំតែ វាយប្រហារយើងនោះទេហើយពួកគាត់ទាំងនោះ (តំណាងចែកចាយ) ក៏ដូចចិត្តទៀត មិនដែលឃើញពួកគាត់យកបុគ្គលណាមកជេរស្ដីធ្វើប្រធានបទលក់ដូរនោះឡើយ។
ខ្ញុំសូមអគុណដល់តំណាងចែកចាយទាំងអស់ដែលសហការយ៉ាងល្អ និងស្ដាប់បង្គាប់រាល់ការដឹកនាំរបស់ នាងខ្ញុំ នាងខ្ញុំសូមអរគុណទៅដល់តំណាងចែកចាយគ្រប់រូបទាំងអស់ដែលបានអនុវត្តតាម គោលការណ៍ក្រុមហ៊ុនរបស់នាងខ្ញុំ» ។
អ្នកនាង ទ្រី ដាណា ក៏បានផ្ដាំផ្ញើទៅកាន់មនុស្សចំនួនផងដែរសូមឈប់យករូបអ្នកនាងទៅ ដាក់ជាមួយអ្នកនេះដាក់ជាមួយអ្នកនោះទៅ ព្រោះអ្នកនាងមិនមែនជាបុគ្គលដែលចូលចិត្ត ជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញឡើយ ដោយអ្នកនាងបានសរសេរ សារនៅក្នុងបណ្តាញ សង្គមទៀតថា «ខ្ញុំរកស៊ីដោយភាពថ្លៃថ្នូរ ខ្ញុំរកស៊ីដោយភាពស្មោះត្រង់ សូមកុំយកខ្ញុំធ្វើប្រធាន បទអីចែកបុណ្យទាំងអស់គ្នាផងណា ព្រោះបើសិនជាអ្នកណាសាងបាបអ្នកនោះអ្នកទទួល ឥឡូវនេះបាបបុណ្យមិនចាំជាតិក្រោយទេ សូមអរគុណទុកជាមុនសម្រាប់អ្នកដែលយករូបខ្ញុំ ទៅដាក់ជាមួយបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមសាធារណៈនៅតាមប្រព័ន្ធ អនឡាញ» ។
អ្នកនាងបន្តថា រូបខ្ញុំក៏បានស្បថសច្ចាប្រណិធានមុខមហាជនទាំងអស់គ្នាផងដែរដើម្បីបញ្ជាក់ ពីភាពស្អាតស្អំ និងស្មោះសរចិត្តស្មោះរបស់នាងខ្ញុំបញ្ជាក់ជូនបងប្អូនរួចរាល់ផងដែរ ។ ខ្ញុំ សង្ឃឹមថា បងប្អូនក៏ស្រឡាញ់ភាពស្អាតស្អំដែរបើសិនជាបងប្អូនគិតថាសម្បថនោះគ្មានន័យ សម្រាប់បងប្អូនចូលបងប្អូនធ្វើបន្តទៀតចុះតែកុំភ្លេចថា ទៅដល់ទីណាក៏ជាន់លើព្រះធរណីដែរ ដូច្នេះខ្ញុំ សូមបញ្ជាក់ចិត្តស្មោះសររបស់ខ្ញុំរួចរាល់ហើយ សូមមើលប្រវិត្តរបស់ខ្ញុំសាឡើងវិញ ខ្ញុំ ចូលចិត្តប្រើសម្ថភាពជាចំបង សូមឈប់ យករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែល ចូលចិត្តជេរ បញ្ចោរគ្នាតាមអនឡាញទៀតទៅ ។ សូមអរគុណទុកជាមុនសម្រាប់អ្នកដែលកាត់តរូបភាព៕ រក្សាសិទ្ធដោយកោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខែថ្មីពោរពេញដោយលាភសំណាង សម្រាប់អ្នកឆ្នាំទាំង ៤ រុងរឿង ឱកាសរកលុយធំសម្បើមណាស់

ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

យោបល់ទាំងអស់ (132)
ID77578003
· 2020-08-23
Like me pg
kong 527430455
· 2020-08-23
🤔🤔🤔🤔🤔🤔🤔
Sokmeng In
· 2020-08-23
ល្អនិងអាក្រក់ដើរតំណើរគ្នា មិនណយទេ គិតអោយជ្រៅបន្តិច
ជំនោរ ពោធិ៍សាត់
· 2020-08-23
👍👍👍
មិត្ត162251535
· 2020-08-23
❤️️😍
Rathana met
· 2020-08-23
👍👍
Doma
· 2020-08-22
🥰😂😂
000999
· 2020-08-22
🙄🙄
IDAh Pha77517514
· 2020-08-22
មិនចង់អោយធ្វើ តែធ្វើខ្លួនឯង
ផ្កាភ្លើង
· 2020-08-22
😘😘
ID1321301573898680
· 2020-08-22
😄😄😄😄😄😄
មិត្ត794585364
· 2020-08-22
😀😀😀😀
Rithchan
· 2020-08-22
Good 👍
មិត្ត404200257
· 2020-08-22
👍👍👍👍👍
Seangheng 9999
· 2020-08-22
😮😮😮
- 1
- 2
- 3
- 4
- 5
- 6
- 9
ទៅកាន់