
TNAOT News
· 2020-09-11
វត្តអារាមជាទីដ៏សែនមនោរម្យ
#សិល្បៈ និងវប្បធម៌# #វត្តអារាម# #ចំណេះដឹង# #ភ្ជុំបិណ្ឌ# #ព្រះពុទ្ធសាសនា#
1673
ទីវត្តអារាមជាទីជួបជុំពុទ្ធបរិស័ទគ្រប់ទិសទីប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព សោមនស្សរីករាយដ៏សែនមនោរម្យនៅពេលមានធ្វើពិធីបុណ្យទាំងឡលាយមានមានបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាដើមទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ។
ទីអារាមមានទំនាក់ទនងយ៉ាងជិតស្និទ្ធជាមួយឧបាសក ឧបាសិកាដែលជាចាស់ទុំ ជាអាចារ្យផ្សារភ្ជាប់នឹងសង្គមគ្រួសារ ។ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យបានបន្តប្រពៃណីដ៏សកម្មក្នុងការអប់រំ ផ្តល់ដំបូន្មានប្រកបដោយធម៌ដល់ខេមរជនទូទៅជាប្រយោជន៍ដល់ជីវិតរស់នៅដោយសុខសាន្ត ។
តាមរយៈវត្តអារាមបានធ្វើឲ្យសង្គមខ្មែរមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ខឿន វប្បធម៌ និងអរិយធម៌ជាតិឥតងាករេ ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)