TNAOT News

· 2020-12-09

ប្រទះឃើញពស់ថ្លាន់ធំមួយក្បាលវាចេញក្នុងបឹងកំប្លោកប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុង

#គេចាប់បាន# #ថ្លាន់# #សង្គម# #ពស់# #ព័ត៌មានសង្គម#

5947

ភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលទម្ងនប្រហែល១៤គីឡូក្រាម ត្រូវបានគេប្រទះឃើញវាកាត់តាមផ្លូវប្រហែលទើបចេញពីទឹកបឹងកំប្លោកត្រូវបានប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុងដើម្បីទុកឱ្យអ្នកអភិរក្សសត្វមកទទួលយកទៅមើលថែ។

បង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុក្បែលវត្តតិក្ខប្បញ្ញោក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល ១៤គីឡូក្រាមនេះ កំពង់លួងចេញពីក្នុងទឹកបឹងកំប្លោកក្បែរវត្តតិក្ខប្បញ្ញោភ្លាមៗនោះប្រជាពលរដ្ឋបានហៅគ្នាមកជួយចាប់ដាក់ក្នុងទ្រុងហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូកដ្ឋានឲ្យចុះមកពិនិត្យដើម្បីយកពស់មួយក្បាលនេះប្រគល់ឲ្យខាងអភិរក្សយកទៅមើលថែ។

ពេលកម្លាំងសមត្ថកិច្ចមូលដ្ឋាន មកដល់ក៏បាន ទំនាក់ទំនងទៅខាងអភិរក្ស សត្វព្រៃមកទទួលយកសត្វពស់ថ្លាន់មួយក្បាលនេះ យកទៅមើលថែនៅ រមណីយដ្ឋានភ្នំតាម៉ៅ៕ផេងភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស