TNAOT News

· 2023-05-18

ពិពណ៌ម្ហូបអាហារឆ្ងាញ់ៗដ៏ធំបំផុតនៅកម្ពុជាដែលមានឈ្មោះថា “ស្លាបព្រា (Slaprea)” បានមកដល់ទៀតហើយ

#សង្គម# #ព័ត៌មានសង្គម#

6806

ស្លាបព្រា (Slaprea) គឺជាពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់របស់កម្ពុជានឹងធ្វើឡើងនៅថ្ងៃទី១៩ ទី២០ ទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុដ្ឋានកីឡាជាតិអូឡាំពិក។ ការតាំងពិព័រណ៍នេះ រំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិចជាង ១០ ម៉ឺននាក់ពីគ្រប់ទិសទីជុំគ្នា ជាមួយនិងអ្នកលក់ជាង 100 នាក់ពេញពិព័រណ៍ត្រៀមខ្លួនផ្តល់ជូនម្ហូបអាហារ រាប់ពាន់មុខសម្រាប់អ្នកភ្នំពេញ។ 

ចាប់តាំងពី ស្លាបព្រា លើកដំបូងក្នុងឆ្នាំ 2017 មក តែងតែមានគោលបំណងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែមួយដង (single-use plastics) នៅក្នុងពិព័រណ៍ ហើយឆ្នាំ 2023 នេះនឹងក្លាយជាឆ្នាំដែលសុបិនដ៏យូរអង្វែងនេះក្លាយជាការពិត។ ឆ្នាំនេះ ស្លាព្រា បានសហការជាមួយ Grab Food ដើម្បីផ្តល់ចាន និងស្លាបព្រាដែលអាចអាចកែច្នៃឡើងវិញជាជីកំប៉ុសបានចំនួន 100,000 រួមជាមួយពែងប្លាស្ទិក PET (Polyethylene terephthalate) ដែលអាចកែច្នៃឡើងវិញបានដល់អ្នកលក់ទាំងអស់របស់ ស្លាព្រា។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្កើនការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃការបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក និងស្ទីរ៉ូហ្វូមដែលប្រើបានតែមួយដង។ ស្លាព្រា ជឿជាក់ថា ទោះបីជាមិនអាចសម្រេចបាននូវពិព័រណ៍ដែលមិនប្រើប្លាស្ទីក 100% ក៏ដោយ រាល់ជំហានតូចៗរាប់បញ្ចូលក្នុងការកសាងប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។

"ថ្មីៗនេះ Grab បានប្រកាសពី Zero Waste in Nature (ធម្មជាតិគ្មានកាកសំណល់) គោលដៅសម្រេចត្រឹមឆ្នាំ 2040 ហើយការគាំទ្រការប្រើប្រាស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការវេចខ្ចប់ម្ហូបអាហារ គឺជាឧទាហរណ៍នៃការប្តេជ្ញាចិត្តរបស់យើងនៅក្នុងផ្នែកនេះដែរ។ ដំណើរការ និងធនធានដើមនេះបានបញ្ជាក់ច្បាស់ថាជាកិច្ចការដ៏លំបាក ដូច្នេះហើយពួកយើងត្រូវថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃសម្ភារៈផ្សេងៗ។ ជាឧទាហរណ៍ ពួកយើងជាប់គាំងជាមួយពែងប្លាស្ទិក PET ដែលយើងអាចធានាថានឹងត្រូវកែច្នៃឡើងវិញ ជំនួសឱ្យការប្រើពែងក្រដាស ដែលភាគច្រើនគិតថា មិនកែច្នៃឡើងវិញ និងល្អដល់បរិស្ថាន ការពិតទៅមិនអាចកែច្នៃឡើងវិញបានទេ ដោយសារពែងក្រដាសត្រូវបានរាប់ចូលជាប្លាស្ទិក ហើយនឹងប្រមូលទៅកន្លែងចាក់សំរាម" ប្រសាសពី លោក Corentin Rouxel ប្រធានផ្នែក Expansion Region នៃក្រុមហ៊ុន Grab កម្ពុជា។ការសហការរបស់ ស្លាព្រា ជាមួយ Grab គឺជាលើកទីមួយ។

"នេះគឺជាអ្វីដែល ស្លាបព្រា តែងតែចង់ឈានទៅដល់។ ពួកយើងពិតជារីករាយណាស់ដែលបានឈានដល់ចំណុចសំខាន់នេះ ហើយក៏រីករាយខ្លាំងដែរដែលមានដៃគូដ៏ល្អពី Grab។ ពួកយើងនឹងខិតខំជាមួយគ្នាសម្រាប់អនាគតដ៏មាននិរន្តរភាពជាងនេះ" ប្រសាសពី លោក សួន បូឌីសត្ត សហអ្នកគ្រប់គ្រង ស្លាព្រា។

ឆ្នាំនេះ ស្លាបព្រា នាំមកជូនអ្នកទាំងអស់គ្នាដោយស្រាបៀរ Ganzberg (អ្នកឧបត្ថម្ភធំរបស់ ស្លាព្រា) ដែលត្រូវគ្នាឥតខ្ចោះជាមួយម្ហូបគ្រប់ប្រភេទក្នុងកម្មវិធី។

ស្លាបព្រា ជាកម្មវិធីដែលស្វាគមន៍អ្នកទាំងអស់ដើម្បីភ្លក្សរសជាតិថ្មីៗ និងដកពិសោធន៍មុខម្ហូបថ្មីៗព្រមទាំងចូលរួមលេងកម្សាន្តមិនថាចាស់ ឬក្មេងនៅក្នុងសហគមន៍ដ៏ស្រស់ស្អាតថែមទាំងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងក្លាយជាការតាំងពិព័រណ៍ម្ហូបអាហារមួយដែលមានសុវត្ថិភាពក្នុងអាសុី។ ចូលរួមទាំងងស់គ្នានៅថ្ងៃ ១៩ ២០ ២១ ខែឧសភា ខាងមុខនេះ។

CONTACT

Yana Santiago Event Manager +855 81 65 19 38 (ENG) 

Kaly Chhoeung Event Coordinator +855 77 22 84 66 (KH)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស