
TNAOT News
· 2023-09-04
ឯកឧត្តម អ៊ាង សុផល្លែត ស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល
#អ៊ាង សុផល្លែត# #កសិកម្ម# #សង្គម# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #សហគមន៍ទេសចរណ៍ធម្មជាតិ#
7486
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញគោលការណ៍របៀងទេសចរណ៍ធម្មជាតិជាមួយ សហគមន៍តំបន់ការពារធម្មជាតិដើម្បីចូលរួមលើកកម្ពស់អព្យាក្រឹតកម្មកាបូន ។ ឯកឧត្តមបានថ្លែងថា គោលការណ៍របៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ដោយជំរុញឲ្យប្រជាសហគមន៍ មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមទៀតថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរណ៍ ចង់ដើរកំសាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។
គូរបញ្ជាក់ផងដែរថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារសរុបចំនួន១៩សហគមន៍ (ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០៧សហគមន៍, ឧទ្យានជាតិបុទុមសាគរចំនួន ០៣សហគមន៍, ឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣ សហគមន៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងចំនួន០៦សហគមន៍) ដែលមានសមាជិកសរុប ៤៥៣៣៤ នាក់ ស្មើនឹងគ្រួសារសរុប ១១៧៣៧៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងខ្មោចព្រៃចន្ទី

(រូបភាពជាច្រើនទៀត)៖ សកម្មភាពដ៏មមាញឹករបស់ក្រុមការងារកាត់សម្អាតរុក្ខជាតិនៅតាមប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ

មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង

យោបល់ទាំងអស់ (8)
Raksa Single 010
· 2024-02-26
👍
កូដណែនាំ23060208
· 2023-09-05
😀😍😘
មិត្ត1000268715
· 2023-09-05
😁😁😀
Chheong Rong
· 2023-09-04
😍😋😉
ណែនាំមិត្ត 7677918
· 2023-09-04
👍👍👍
Ah Thol
· 2023-09-04
😍😍😍
Ya min
· 2023-09-04
😊
Senghuoth
· 2023-09-04
តាមគ្រួសារគួរតែមានចំណូលពីកសិកម្មលក្ខណៈគ្រួសារ បើមានដីធ្លីទំនេរ
- 1
ទៅកាន់