TNAOT News

· 2023-11-28

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែធ្នូ !

#សង្គម# #Event Collection# #ពិរព័រណ៍# #ព័ត៌មានសង្គម#

9124

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែធ្នូខាងក្រោម៖

The Spectrum of Nature

ឈានចូលទៅក្នុងពិភពដ៏គួរឱ្យទាក់ទាញនៃ "វិសាលគមនៃធម្មជាតិ" ដែលជាការតាំងពិពណ៌សិល្បៈច្នៃប្រឌិតដែលបង្ហាញពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងមនុស្សជាតិ និងពិភពធម្មជាតិ។ ដោយបង្ហាញពីស្នាដៃរបស់វិចិត្រករដែលមានទេពកោសល្យចំនួន៣នាក់ ។ ការតាំងពិព័រណ៍នេះណែនាំអ្នកទស្សនាធ្វើដំណើរឆ្លងកាត់ភាពស្រស់ស្អាតនៃធម្មជាតិ បញ្ហាប្រឈមដែលជួបប្រទះ និងសក្តានុពលសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។

ការតាំងពិព័រណ៌នឹងប្រព្រឹត្តទៅនៅ The Gallerist នៅថ្ងៃទី ៦ ខែធ្នូ ចាប់ពីម៉ោង ៦ ល្ងាច

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

077 922 011

contact@thegallerist.asia

https://www.facebook.com/Thegallerist.cambodia

ការតាំងពិពណ៌ Photo Phnom Penh 2023 exhibition 

ទទួលយកបទពិសោធន៍នៃការថតរូប និងរីករាយជាមួយជម្រើសនៃភេសជ្ជៈនៅ Sra'Art ជាមួយនឹងពិព័រណ៍ថ្មីរបស់យើង។ កុំភ្លេចចូលរួមកម្មវិធីសិល្បៈប្រចាំរដូវកាលនេះ! ចូលរួមជាមួយពួកយើងសម្រាប់ការបើកការតាំងពិពណ៌ Photo Phnom Penh ឆ្នាំ ២០២៣ នៅវិចិត្រសាល Sra'art នៅថ្ងៃទី ៧ ខែធ្នូ ម៉ោង ៦ ល្ងាច !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទនងតាមរយៈ ៖ 

096 960 9355

welcome@sraartstudio.com

https://www.facebook.com/sraartstudio

ពិព័រណ៍ “មហោស្រពរូបថតភ្នំពេញលើកទី១៤” 

សមាគមរូបថតភ្នំពេញ សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធពិព័រណ៍ “មហោស្រពរូបថតភ្នំពេញលើកទី១៤” ឆ្នាំ២០២៣ ដែលធ្វើឡើងនៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:៣០ល្ងាច នៅទីតាំង វិទ្យាស្ថានបារាំង អគារលេខ ២១៨ ផ្លូវ ១៨៤។

ចូលរួមដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

077 212 173

https://www.facebook.com/photo/?fbid=768166718682212&set=a.648068640692021

កម្មវិធី " ស្លាបប៉ាកកាអនុស្សាវរីយ៍លើកទី១ " 

ជាកាដូពិសេសចុងឆ្នាំ២០២៣ អំណោយពិសិដ្ឋរំលឹកអនុស្សាវរីយ៍ និងប្រវត្តិសិល្បករខ្មែរសម័យយុគមាស 

ពិធីសម្ពោធសៀវភៅ ២ចំណងជើង ទាក់ទងនិងប្រវត្តិជីវិតចុងក្រោយនៃកំពូលតារាចម្រៀង២ដួងនៃកម្ពុជា (ពិសេស ១ចំណងជើង ចែកជូនដោយឥតគិតថ្លៃ) 

បញ្ចាំងភាពយន្តឯកសារដ៏កម្រ និងការតាំងពិព័រណ៌ ឯកសារចម្រៀងសម័យយុគមាស ។ 

ប្រព្រឹត្តទៅវេលាម៉ោង ៥ល្ងាច នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នារោងភាពយន្ត Legend Cinema  ផ្សារទំនើប អូឡាំព្យ៉ា រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/reel/159898693878052

មហោស្រពភាពយន្ត កំពង់

ផ្ទាំងរូបភាពផ្លូវការរបស់មហោស្រពភាពយន្ត កំពង់ ដែលរចនាដោយ សិល្បៈករ Penkuro ។ យើងស្រមើស្រមៃដល់ទិដ្ឋភាពកោះស្តេច និងខ្សែភាពយន្តអភិនិហាមួយដែលបានបាត់បង់ ដែលមានចំណងជើងរឿង ‘សេះសមុទ្រ’ ជាវណ្ណកម្មភាពយន្តរបស់លោក លី ប៊ុនយីម។ 

មហោស្រពភាពយន្ត កំពង់ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទីតាំងនៅ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

kampungfilmfestival@gmail.com

https://www.facebook.com/kampungff/posts/pfbid02DcRYZ7B9kEYbrsxpqMcyUGXdVqcAVfYGi61NXjziWJk5KkobjFYHT1PpFJkMviApl

"យុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមដេីម្បីបញ្ឈប់អំពើហិង្សាទាក់ទង់នឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ"

ឱកាសចូលរួមជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីប្រារព្ធយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយម ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទង់នឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ។ យុទ្ធនាការនេះប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៨ យប់ ដែលមានទីតាំងនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 726 901

info@cchrcambodia.org

https://www.facebook.com/cchrcambodia/posts/pfbid0KC1pi4zdn9ZHVt7XF4j1XJi9GFq7zmyC9j79F8nn7yjwgrW4hw4TE5mMe8C8MndCl

ព្រឹត្តិការណ៍ AUTO SHOW ដ៍ធំនៅអាស៊ី

ឆ្នាំនេះ AEON MALL SEN SOK CITY នឹងមានព្រឹត្តិការណ៍ AUTO SHOW ដ៍ធំមិនធ្លាប់មាន កម្មវិធីនេះនឹងមានវត្តមានរថយន្តប្លែកៗជាច្រើន ដូចជារថយន្តសេរ៊ីថ្មី, Supercar, JDM, Rally Off-Road, ម៉ូតូធំប្លែកៗ, ជាមួយនឹងកម្មវិធីសប្បាយៗ រួមមានកម្មវិធីប្រគុំតន្រ្តីពីសំណាក់តារាកិត្តិយសជាច្រើន កម្មវិធីកម្សាន្ត លេងហ្គេម ចាប់រង្វាន់ ជាពិសេសគឺកម្មវិធី Sexy Car Wash ។ កម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ៩ ១០ ខែធ្នូ ឆ្នាំ ២០២៣ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=662591826081032&set=a.484274870579396

កម្មវិធី “ព្រះរាជពិធីគ្រងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៧”

ក្រុមអ្នកសម្តែងរបាំមកពី សាលារបាំបុប្ផាទេវី បង្ហាញការច្នៃប្រឌិតថ្មីរបស់ពួកគេ ដែលរួមបញ្ចូលគ្នានូវរបាំបុរាណ និងបច្ចេកទេសពីក្បាច់គុនល្បុក្កតោក្នុងកម្មវិធីថ្មី ” ព្រះរាជពិធីគ្រងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៧”! កម្មវិធីនឹងប្រព្រឹត្តិទៅថ្ងៃសៅរ៍ ទី ០៩ ខែធ្នូ វេលាម៉ោង ៧យប់ ដែលមានទីតាំងនៅ Institut français du Cambodge ។ 

ចូលរួមដោយឥតគិតថ្លៃ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=724564256251344&set=gm.1386168795329703

កម្មវិធី China-ASEAN Education Expo

ចូលរួមដោយសេរី ក្នុងកម្មវិធី ពិព័រណ៌អប់រំចិន-អាស៊ាន ២០២៣ នៅ Olympia Mall ជាន់ផ្ទាល់ដី។ សាលារៀនបណ្តុះបណ្តាល Step Forward Abroad School នឹងមានវត្តមាននៅក្នុងកម្មវិធី ““ពិព័រណ៏អប់រំចិន-អាស៊ាន” ឆ្នាំ ២០២៣” នៅថ្ងៃទី ១-២ ខែធ្នូ ឆ្នាំ ២០២៣ 

🇨🇳សាកលវិទ្យាល័យរបស់ប្រទេសចិនដ៏ល្បីល្បាញទាំង ២៧ស្ដង់ និងសាកលវិទ្យាល័យកម្ពុជា គ្រឹះស្ថានអប់រំ ទាំង២៤ស្ដង់ កំពុងរង់ចាំសិស្សានុសិស្សទាំងអស់គ្នា!

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/StepForwardAbroad/videos/1070512177471116/

"ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា -ជប៉ុន"

សូមស្វាគមន៍មកកាន់ «ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន » ដែលជាព្រឹត្តិការណ៍សម្តែងនូវសិល្បៈវប្បធម៌បុរាណរវាងប្រទេសទាំង២ ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា។

ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី០២-ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងជើង នៃប្រាសាទបាយ័ន ផ្លូវទៅទីលានជល់ដំរី ក្នុងខេត្តសៀមរាប ចាប់ពីម៉ោង ៥ ល្ងាចរហូតដល់ម៉ោង ៩យប់ ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=652840833702684&set=a.549424464044322

ដើរផ្សារនៅម្លប់

តោះ មកដើរផ្សារនៅម្លប់ គាំទ្រផលិតផលក្នុងស្រុក ជាវទំនិញដោយគិតគូរពីបរិស្ថាន ជួបជាមួយសិល្បករ និងម្ចាស់អាជីវកម្មជាច្រើន និងស្ដាប់តន្ត្រីពិរោះរណ្ដំដោយ DJ លំហែរអារម្មណ៍ក្នុងសួនច្បារដ៏ស្រស់ត្រដាល។ ក្រៅពីនេះ អ្នកទាំងអស់គ្នាក៏អាចរៀនជំនាញថ្មីៗ តាមរយៈសិក្ខាសាលាដែលយើងបានរៀបចំផងដែរ។

ផ្សារសួនម្លប់នឹងធ្វើនៅថ្ងៃទី ២ និង ៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ១០ ព្រឹក រហូត ម៉ោង ៧ល្ងាច ដែលមានទីតាំង ម្លប់

អាស័យដ្ឋាន ផ្លូវតាផុន (ខាងលិចផ្លូវ ២៧១ ចម្ងាយ ៣០០ម៉ែត្រ)

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/events/212745485185730/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

កម្មវិធី WORLD AIDS DAY Fun Run Campaign 2023

ចុះឈ្មោះរត់ដោយឥតគិតថ្លៃ កម្មវិធី WORLD AIDS DAY Fun Run Campaign 2023 រយៈចម្ងាយ ៥គីឡូ ទទួលបានអាវ និងស្លាកលេខរត់ ជាមួយវង្វាន់ជាច្រើន ។ កាលបរិច្ឆេទរត់ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ ជួបជុំគ្នានាវេលាម៉ោង ៥ និង ៣០នាទីព្រឹក ទីតាំង PH Euro Park ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

085 555 393

https://www.facebook.com/photo/?fbid=360511139823531&set=a.173403675200946

កម្មវិធីប្រកួតច្រៀងរបស់ Weekend Fun Fest (Weekend Market)

សូមអញ្ចើញអ្នកដែលចូលចិត្តច្រៀង និងមានទេពកោសល្យព្រមទាំងសម្លេងពិរោះ ចូលរួមជាមួយពួកយើង ក្នុងកម្មវិធីប្រកួតច្រៀងរបស់ Weekend Fun Fest (Weekend Market) ដែលនឹងធ្វើឡើងនៅថ្ងៃទី ២ និងទី ៣ ខែធ្នូ ខាងមុខនេះ វេលាម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង ៧យប់ ដែលមានទីតាំងនៅ Urban Village និង Factory Phnom Penh ។ 

យើងក៏នឹងផ្ដល់ជូនជារង្វាន់ជាទឹកប្រាក់សម្រាប់ជ័យលាភីផងដែរ។ កុំខកខានឱកាសដ៏អស្ចារ្យនេះណា! សូមចុះឈ្មោះឥឡូវនេះ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 299 933

https://www.facebook.com/photo/?fbid=326960290080514&set=a.131292939647251

ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍”

ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនដល់ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹង សាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ រហូតដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/permalink.php?story_fbid=pfbid0324jY7Jh4Cxtzv4SKxtJc49JhRmMgJJaNwJLeJvJTnMzLZDpXwoassD7McFoeaC8xl&id=100069304895666

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាល ម៉ារ៉ាតុង លើកទី២៨ នៅអង្គរវត្ត

សូមរួសរាន់ចុះឈ្មោះ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹកដល់ម៉ោង ១០ព្រឹកនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

- ចម្ងាយផ្លូវរត់ ៖ 21គម, 10គម, 5គម និង 3គម

សម្រាប់ការទិញសំបុត្រលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

015 213 525 

087 665 569

nfo@cambodia-events.com

https://www.cambodia-events.org/2015/01/26/nternational-half-marathon/

កម្មវិធី Rider Camp Fest 2023 

កម្មវិធី Rider Camp Fest 2023 កាន់តែខិតជិតមកដល់ហើយ។ ធ្វើការចូលរួមជាមួយពួកយើងនៅ ផ្ទះដង្ខៅបោះតង់ ពយតាជា នាថ្ងៃទី ២-៣ ខែធ្នូ ជាមួយនឹងការជួបជុំគ្នារបស់អ្នកបើកបរម៉ូតូ ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ល្អដែលមិនអាច បំភ្លេចបាន។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

017 489 303

ridercampfestival@gmail.com

https://www.facebook.com/photo/?fbid=122106018068107692&set=a.122094688202107692

ការប្រកួតបាល់ទះ Enthusiasts Volleyball Tournament 2023 

ការចុះឈ្មោះសម្រាប់ការប្រកួតបាល់ទះ Enthusiasts Volleyball Tournament 2023 ឥឡូវនេះបានបើកហើយ។ ចុះឈ្មោះឥឡូវនេះ! 

ជួបគ្នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹកនៅ ដែលមានទីតាំងនៅ Platinum Sport Center ( PSC) ។

សំបុត្រចូលរួមមានតម្លៃ ១០ ដុល្លារអាម៉េរិក !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

enthusiastsvolleyballphnompenh@gmail.com

https://www.facebook.com/photo/?fbid=308924348578355&set=a.280962244707899

ពិព័រណ៍មុខរបរ ២០២៣/Startup expo 2023

ជំនួបដ៏ធំរវាងម្ចាស់អាជីវកម្មជាច្រើនក្នុងប្រទេសនឹងជួបជុំគ្នាជាថ្មីម្តងទៀតនៅក្នុងពិព័រណ៍មុខរបរប្រចាំឆ្នាំ២០២៣ #StartUpExpo2023 ឆ្នាំនេះនឹងមានអ្វីដែលថ្មី ប្លែកជាងឆ្នាំមុន?

ស្តង់អាជីវកម្មចម្រុះគ្រប់វិស័យ នឹងមានវត្តមាន២ថ្ងៃពេញដើម្បីបង្ហាញរូបរាងនិងគំនិតថ្មីៗរបស់ពួកគេ ព្រមទាំងការបញ្ចុះតម្លៃដែលមិនធ្លាប់មាន ។ 

តោះណាត់ថ្ងៃគ្នាឲ្យហើយនៅដើមខែធ្នូ ថ្ងៃទី០២/០៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ពីម៉ោង៨ព្រឹកដល់៨យប់ !

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=882123866610883&set=a.630404301782842

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ

គ្រាន់តែចូលទស្សនាលោកអ្នកនឹងទទួលបាន៖ ការដូហ្វ្រី និងបានផលិតផលប្រើប្រាស់ដោយមិនមានលក្ខខណ្ឌ

មានការបញ្ចុះតម្លៃពិសេសជាច្រើនទៅលើកមុខទំនិញគ្រប់ប្រភេទ មានជ្រើសរើសបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនធំៗដោយពុំចាំបាច់មានលក្ខខណ្ឌច្រើនឡើយ ។ មានបង្រៀនវគ្គសិក្សាខ្លីៗពីគ្រូបរទេស និងញុំាអាហារដោយឥតគិតថ្លៃ មាននាំចូលដាក់តាំងបង្ហាញនូវបច្ចេកវិទ្យាសាងសង់ទំនើបៗជាច្រើនប្រភេទ ជួបគ្នាជាមួយក្រុមហ៊ុនធំៗ ល្បីៗ នៅក្នុងប្រទេសនឹងមកពីក្រៅប្រទេសជាច្រើន !

ជួបគ្នាថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ៦ល្ងាច នៅសាលពិព័រណ៍កោះពេជ្រ !

ចូលរួមទស្សនា ដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

096 581 1861

cambodiaconstructionexpo@gmail.com

https://www.facebook.com/cambodiaconstructionindustryexpo2018

ព្រឹត្តិការណ៍ខួបលើកទី ១០ នៃការដឹងគុណ 

Shanty Town Spirit ពិតជារំភើបណាស់ក្នុងការប្រកាសព្រឹត្តិការណ៍ខួបលើកទី ១០ ដែលនឹងមកដល់នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១ យប់ ។

មួយទស្សវត្សរ៍នៃការលះបង់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរបាននាំ Shanty Town Spirit មកទីនេះ ហើយយើងមិនអាចធ្វើវាដោយគ្មានអ្នកទាំងអស់គ្នាបាននោះទេ។ ព្រឹត្តិការណ៍នេះនឹងជាការឆ្លុះបញ្ចាំងពីដំណើរ Shanty Town Spirit ការអបអរសាទរនៃសមិទ្ធផលរបស់យើង និងការសន្យាដើម្បីបន្តបេសកកម្មរបស់យើង។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

017 492 719

norodomermine@gmail.com

https://www.facebook.com/shantytownspirit/posts/pfbid08GG3bHUTfBQ9kfWCwBivYeAnJGPV865oRYrSBigiMhBYMqoL6CZwforgHBmHQCT7l

សិក្ខាសាលា Innovations in Building Facades

KLATFORM មានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាមួយដែលផ្តោតលើការច្នៃប្រឌិតថ្មីដ៏គួរឱ្យចាប់អារម្មណ៍សម្ភារៈសំណង់នៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិកម្ពុជាឆ្នាំ ២០២៣ នៅសាលពិព័រណ៍កោះពេជ្រនៅថ្ងៃសុក្រ ទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ។ សិក្ខាសាលាដែលមានចំណងជើងថា “Innovations in Building Façades,” សិក្ខាសាលានេះនឹងមានក្រុមជំនាញទូទាំងពិភពលោកចែករំលែកចំណេះដឹងរបស់ពួកគេលើការច្នៃប្រឌិតដ៏ទំនើបនៅក្នុងសម្ភារៈសំណង់ និងសុវត្ថិភាពអគ្គិភ័យ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

078 888 734

info@parbury.com.kh

https://www.facebook.com/Klatform

កម្មវិធីដ៏ធំអស្ចារ្យប្រចាំឆ្នាំ ឱនភាពនៃសេដ្ឋកិច្ចកិច្ចសកល និងកាសអាជីវកម្មនៅក្នុងវិបត្តិហិរញ្ញវត្ថុពីភពលោក

ក្រោមប្រធានបទ “ឱនភាពនៃសេដ្ឋកិច្ចសកល និងឱកាសអាជីវកម្មនៅក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោក” ដោយមានការចូលរួមចែករំលែកពីសំណាក់វាគ្មិនកិត្ដិយសចំនួន ៣រូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន GFG Investment នាពេលខាងមុខឆាប់ៗនេះ រួមជាមួយនឹងព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ធំអស្ចារ្យប្រចាំឆ្នាំ "The FOREX Battle Prime 2023" ដោយម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់ជាច្រើន។ 

កម្មវិធីចាប់ផ្តើមនៅថ្ងៃសុក្រ ទី០៨ ខែឆ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល ដែលមានទីតាំងនៅ Business Development Center ។ 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 999 188 

023 999 889 

061 972 151

https://www.facebook.com/photo/?fbid=733124868849652&set=a.619823153513158

កម្មវិធី ប្រគំតន្ត្រីសប្បុរសធម៍ EXCHANGE SQUARE Charity Concert

ចូលរួមជាមួយយើងក្នុងកម្មវិធី ប្រគំតន្ត្រីសប្បុរសធម៍ នៅផ្សារទំនើប EXCHANGE SQUARE MALL នៅថ្ងៃសុក្រ ទី0៨ ខែធ្នូ ចាប់ពីម៉ោង ៥និង៣០នាទីល្ងាច ដល់ ៩យប់ ដើម្បីប្រមូលមូលនិធិទ្រទ្រង់អង្គការ អភិវឌ្ឍន៍មនុស្សគថ្លង់ ក្នុងការបង្កើតឱកាសនិងក្តីសង្ឃឹមដល់ពួកគាត់ទាំងអស់គ្នា។

ការប្រគំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយ EXCHANGE SQUARE MALL និងសហការជាមួយក្រុមតន្រ្ដី Musica Felice, KAI ខាយ, និង Sea Wolf Band ដែលនឹងធ្វើឡើង នៅបរិវេណចំណតរថយន្ត (ផ្នែកខាងមុខ) នៃផ្សារទំនើប EXCHANGE SQUARE MALL។

តម្លៃសំបុត្រចាប់ពី ១៥ ដុល្លារក្នុងមួយនាក់ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 418 518

https://www.facebook.com/photo/?fbid=337729342202732&set=a.236617768980557

វេទិការសន្ទនាយុវជនកម្ពុជា

ចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍ពេញដោយការសន្ទនានៅក្នុង #វេទិការសន្ទនាយុវជនកម្ពុជា ដែលផ្តោតទៅលេីប្រធានបទស្តីពី “តម្រង់ទិសខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យនៅថ្នាក់ឧត្ដមសិក្សា និងមាគ៌ាអាជីពដំបូង” ដែលរៀបចំជាពិសេសដើម្បីជួយប្អូនៗអាចចាប់ផ្តើមរៀបចំផែនសម្រាប់មាគ៏ាឧត្តមសិក្សា និងអាជីពដំបូង ឲ្យបានល្អបំផុត និងជាពិសេស ឈានដល់ភាពជោគជ័យ។

វេទិការនេះធ្វើឡើងនៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១ រសៀលដល់ ៥ ល្ងាច នៅទីតាំង Factory Phnom Penh(អាគារលេខ1159 ផ្លូវជាតិលេខ 2 ខណ្ឌមានជ័យ ភ្នំពេញ) 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

092 228 221

info@giversify.com

https://www.facebook.com/photo/?fbid=192891253867360&set=a.114204715069348

កម្មវិធី «តាំងពិព័រណ៍ម្ហូបអាហារអាស៊ី - NhamFesta Food Festival»

សូមអញ្ជើញបងប្អូនចូលរួមសាកម្ហូបថ្មីៗប្លែក ទាំងម្ហូបខ្មែរ និងម្ហូបប្រទេសជិតខាង ក្នុងកម្មវិធី «តាំងពិព័រណ៍ម្ហូបអាហារអាស៊ី - NhamFesta Food Festival» ដែលមានទីតាំងនៅ The Elysee កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (រៀងរាល់ថ្ងៃសុក្រ-សៅរ៍-អាទិត្យ)។ 

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 737 432

https://www.facebook.com/photo/?fbid=122121431066046477&set=gm.3577311815859568

ព្រឹត្តិការណ៍ ISPP International Day 2023

ទិវាអន្តរជាតិរបស់ ISPP គឺជាព្រឹត្តិការណ៍ដ៏ធំ និងរស់រវើកបំផុតរបស់យើង ដែលបង្កើតស្មារតីសហគមន៍។ វានាំសិស្សានុសិស្ស មាតាបិតា គ្រូបង្រៀន និងបុគ្គលិករួមគ្នាដើម្បីអបអរ និងស្វែងយល់អំពីវប្បធម៌ថ្មីៗជាច្រើន។ ព្រឹត្តិការណ៍នេះគឺជាថ្ងៃរៃអង្គាសថវិកា ហើយប្រាក់ចំណូលនឹងគាំទ្រដល់ ISPP Scholars Future Fund ។ ព្រឹត្តិការណ៍ចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៣០ នាទីព្រឹកដល់ម៉ោង ២ ថ្ងៃត្រង់ ។  

សំបុត្រចូលរួមក្នុងម្នាក់មានតម្លៃ ២.៥០ដុល្លារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

077 990 857

https://www.facebook.com/photo/?fbid=726778892817708&set=gm.649734903989723

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាមេគង្គ

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាមេគង្គ គឺជាកម្មវិធីដែលអ្នកជំនាញឯកទេសអញ្ជើញមកពីវិស័យផ្សេងៗមកជួបជុំគ្នាចែករំលែកពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួន អំពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអាជីព និងអាជីវកម្ម ។

សន្និសីទចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៩-ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើប The Olympia Mall ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

060 481 647 

081 832 223

mekongtechfestival@gmail.com

https://www.facebook.com/photo/?fbid=213430955111623&set=a.153556281099091

Madama Butterfly – Phnom Penh

រាជធានីភ្នំពេញ គ្រោងនឹងដើរតួជាម្ចាស់ផ្ទះសម្រាប់ផលិតកម្មអន្តរជាតិនៃល្ខោនអូប៉េរ៉ា Madama Butterfly របស់ Puccini ដែលក៏មានការចូលរួមសម្តែងពីលោក ឃួន សិទ្ធីសាក់ នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចដល់ ៨ម៉ោង ។

ការសម្តែងដែលរំពឹងទុកយ៉ាងខ្លាំង ដែលត្រូវបានគេស្គាល់ថាសម្រាប់ភាពអស្ចារ្យ និងការសហការជាអន្តរជាតិ ឆ្លុះបញ្ចាំងពីភាពបើកចំហកាន់តែច្រើនឡើងក្នុងចំណោមប្រជាជនកម្ពុជាសម្រាប់ការសម្តែងល្ខោន។

តម្លៃសំបុត្រចាប់ពី ៤០ដុល្លារអាម៉េរិកដល់ ១០០ដុល្លារអាម៉េរិក 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

 014 228 239

https://www.madama-butterfly.org/tickets/

ព្រឹត្តិការណ៍«រាត្រីចងចាំ ឆ្នាំ២០២៣»

ជួបគ្នាឆាប់ៗខាងមុខនេះនៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំនៅលើទឹកដីអង្គរដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានការចូលរួមពីសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍វប្បធម៌។ 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

simphanu@gmail.com

https://www.facebook.com/profile.php?id=61553052212881

កម្មវិធីសំដែងដ៏ធំលើកទី ៥ 𝐃𝐀𝐍𝐂𝐄 𝐔𝐓𝐎𝐏𝚰𝐀

យើងសូមគោរពអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងកម្មវិធីសំដែងដ៏ធំលើកទី ៥ របស់ PPDS ដោយនាំមកជូនអ្នកនូវអ្នករាំជាង ១០០ នាក់ដែលនិងបានរាំនៅលើឆាក!

រីករាយជាមួយការសំដែងបែបបុរាណ ទំនើប និងប៉ុបនៅ DANCE UTOPIA អមដោយសិល្បករមកពី Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ យើងនឹងដឹកអ្នកទៅកាន់ពិភពលោកមួយដែលធ្វើឱ្យអ្នកនិងបានជ្រមុជយ៉ាងពេញលេញក្នុងរាត្រីដ៏រំភើបដែលគ្មានគូប្រៀប។ ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥ និង ៣០នាទីព្រឹក នៅសូហ្វីតែល ភ្នំពេញភូគីត្រា !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo?fbid=1061638891852682&set=a.743893696960538

ចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ”

“ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ ដើម្បីឱ្យសិស្ស និស្សិត និងនិយោជិតវ័យក្មេងដែលមានគម្រោងចង់បន្ដការសិក្សាថ្នាក់ឧត្តមសិក្សា ឬបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្អូនៗទី១២ដែលទើបប្រឡងបាក់ឌុបចប់មកស្វែងយល់ពីមុខជំនាញ សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ។ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី ១៥ ១៦ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅ Institute of Technology of Cambodia - សាលាតិចណូ ។

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

098 433 831 

012 433 831

Contact@sala.co

https://docs.google.com/forms/d/e/1FAIpQLSfReFdQTGYIWAKlQTZk6kf4BZ2p8gq4aZqRNbGXFXR5zEEMug/viewform

មហោស្រពសិល្បៈតាមផ្លូវ ជំនោរ-Art

មហោស្រពឆ្នាំនេះនឹងបង្ហាញចែកជូនបងប្អូនអ្នកគាំទ្រនូវការសម្តែងប្លែកៗ ការបង្ហាញស្នាដៃប្លែកៗ ព្រមទាំងវត្ថុសិល្បៈកែច្នៃប្លែកៗជាទីកប់ចិត្ត។ មហោស្រពសិល្បៈតាមផ្លូវ ជំនោរ-Art នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១៥-១៦-១៧ ខែធ្នូ ២០២៣ នៅខេត្តបាត់ដំបង !

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

098 292 686

chumnorart@gmail.com

https://www.facebook.com/CHUMNORartfairs

ពិព័រណ៍គ្រីស្តម៉ាស ២០២៣

រដូវកាលគ្រីស្តម៉ាសជិតមកដល់ហើយ! តើលោកអ្នកមានផលិតផលថ្មីចង់ណែនាំដល់អតិថិជន ឬមានប្រម៉ូសិនពិសេសចុងឆ្នាំនេះមែនទេ? ឆាប់ៗឡើង ចុះឈ្មោះកក់ទីកន្លែងស្តង់របស់លោកអ្នកឥលូវនេះ ដើម្បីបង្កើនការចំណេញរបស់លោកអ្នកក្នុងការលក់ចុងឆ្នាំនេះផងដែរ! ខាងផ្នែកសេវាកម្មក៏អាចចូលរួមបានដែរណា!

ពិព័រណ៍ចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី (AEON 2) ជាន់ផ្ទាល់ដី !

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

085 777 963/ 096 921 8385

https://www.facebook.com/photo/?fbid=834565735336877&set=a.517217973738323

ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ដើម្បីអនាគត

ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ដើម្បីអនាគត ដោយលើកទឹកចិត្ត យុវជន ឈានទៅដល់គោលដៅ របស់ពួកគេ ។

Susu 10km ចាប់ផ្តើមចុះឈ្មោះចាប់ពី ថ្ងៃនេះហើយ។ អ្វីដែលកាន់តែពិសេសនោះគឺ ព្រឹត្តិការណ៍នេះត្រូវបានឧបត្ថម្ភ ដោយ Adidas និងសហការរៀបចំដោយក្លឹបរត់ធំៗចំនួនបីក្នុងរាជធានីភ្នំពេញ រួមមាន SUSU, KKRC និង SheRuns។

ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងនាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណ Aeon Mall 3 វេលាម៉ោង ៥ និង ៣០ នាទីព្រឹកដល់ម៉ោង ១០ ព្រឹក ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

061302777 

016717222

https://www.facebook.com/photo/?fbid=732587948895235&set=a.649886660498698

ដំណើរទៅកាន់មនុស្សធម៌

រួមគ្នាដើរដើម្បីសុខភាព និងគាំទ្រសកម្មភាពសប្បុរសធម៌ ចូលរួមដើរជាមួយយើងរយៈចម្ងាយ ៥គីឡូម៉ែត្រ ចាប់ផ្តើមពីបរិវេណវិថីអ្នកឧកញ៉ា លី ហួរ បុរីវិមានភ្នំពេញ គម្រោងទី១២។ 

រីករាយស្វាគមន៍លោកអ្នក គ្រប់វ័យ ជាលក្ខណៈគ្រួសារ ឬជាក្រុម នាវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងស្នាមញញឹមកុមារ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

086 333 800

https://www.facebook.com/lyhourgroupcambodia/posts/pfbid0GGQMwrjj4qot9Nskn4vzggtoXwjQs5xMK11YLuj9Qqs89ci8bNnEAbvwwCCBYowcl

ព្រឹត្តិការណ៍ PH X'Mas Town

តោះ! ណាត់គ្នាមកដើរលេងក្រោមពពុះព្រិល និងរាប់ថយក្រោយឆ្លងឆ្នាំជាមួយគ្នា! 

ព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំគឺ PH X'mas Town ដែលនឹងធ្វើឡើងរហូតដល់ ៦ថ្ងៃ ជាមួយសកម្មភាពកម្សាន្ត ការសម្តែងប្លែកៗភ្នែក និងស្តង់អាហារជាច្រើនផងដែរ ហើយជាពិសេសនោះគឺមានការប្រគុំតន្រ្តីពីតារាចម្រៀងជាច្រើនជាមួយកាំជ្រួចបាញ់ឆ្លងឆ្នាំនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។

កម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ២២,២៣ ,២៤ ថ្ងៃទី ២៩, ៣០ ខែធ្នូ ២០២៣ ចាប់ពីម៉ោង ៥:០០ ល្ងាច ដល់ ៩:០០យប់!

 ថ្ងៃទី៣១ ខែធ្នូ ២០២៣ ចាប់ពីម៉ោង ៥:០០ ល្ងាច ដល់ ១:០០អាធ្រាត!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

011 666 098 

098 666 824

https://www.facebook.com/photo/?fbid=336636382394129&set=a.234794259245009

frogsell Flea Market ពិព័រណ៌គ្រួសារ និងការអប់រំនៅកម្ពុជាលើកទី៤

តោះ តោះ ត្រៀមខ្លួនហើយឬនៅ សម្រាប់ព្រឹត្តិការណ៍ដ៏ធំចុងឆ្នាំនេះ? នឹងមកដល់ក្នុងពេលឆាប់ៗ

ការតាំងពិព័រណ៌ពីសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ និងសាលាអន្តរជាតិ ការលក់ផលិតផលមួយទឹករបស់និស្សិត អមជាមួយ ការសម្តែងទេពកោសល្យចម្រុះ ការដើរបង្ហាញម៉ូដសម្លៀកបំពាក់សម័យ & បុរាណ ការប្រគុំតន្រ្តី និងចែកកាដូរចំនួន៣០០០នាក់មុនគេ នាថ្ងៃទី ២៣ ២៤ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ៨យប់ នៅ The Olympia Mall ខាងមុខនេះណា៎!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

info@frogsell.com

https://www.facebook.com/photo/?fbid=845708530895130&set=a.537007631765223

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស