TNAOT News

· 01-30

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែកុម្ភៈ !

#សង្គម# #Event Collection# #ព័ត៌មានសង្គម# #ពិព័រណ៌#

9266

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែកុម្ភៈខាងក្រោម៖

កម្មវិធី Pet Fashion Show

ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏រីករាយមួយដែលអបអរសាទរពិភពម៉ូដសម្លៀកបំពាក់របស់ចិញ្ចឹម ! ដើម្បីកុំឲ្យឱកាសដ៏រីករាយនេះកន្លងផុស អ្នកដែលស្រឡាញ់សត្វចិញ្ចឹមទាំងអស់ កុំភ្លេចចូលរួម ដើម្បីបង្ហាញពីស្ទីល ភាពច្នៃប្រឌិត និងទំនាក់ទំនងដែលមិនអាចបំបែកបានរវាងសត្វចិញ្ចឹម និងម្ចាស់របស់ពួកគេផងដែរ។ Pet Fashion Show ចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ វេលាម៉ោង ៣ រសៀលដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅ Cambodian Country Club ។

តម្លៃចូលរួម ១៥ ដុល្លារ

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

070 88 55 91

https://www.facebook.com/photo/?fbid=412155584810495&set=gm.786350686718766

កម្មវិធី Cnai Ventures Expo

ចូលរួមជាមួយពួកយើងនៅក្នុងកម្មវិធី Cnai Ventures Expo ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន! ស្វែងរកស្តង់ជាង ៤០ ដែលមកពីក្រុមហ៊ុនល្បីៗជាច្រើនកន្លែង និងរីករាយជាមួយសកម្មភាពសប្បាយៗ ភ្លក់ម្ហូបអាហារឆ្ងាញ់ៗ រួមទាំងមានការចាប់រង្វាន់ ទទួលបានទំនិញដោយឥតគិតថ្លៃ និងរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខលើផលិតផលជាច្រើនថែមទៀតផង ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center ជាន់ទី១៥ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=356270203896347&set=gm.1057794075434872

European Festival Cambodia 2024

កម្មវិធី មហោស្រពភាពយន្ដអឺរ៉ុប បានចាក់បញ្ចាំងខ្សែភាពយន្ដឥតគិតថ្លៃ ដូចជា ភាពយន្ដបែបកំប្លែង មនោសញ្ចេតនា និង គំនូរជីវចលជាដើម។ គ្រប់គ្នាអាចចូលទស្សនាខ្សែភាពយន្តបានដោយសេរី! អាទិភាពកន្លែងអង្គុយនឹងផ្ដល់ឲ្យតាមវត្តមានអ្នកមកមុននឹងទទួលបានមុន។

សូមអញ្ជើញមកកាន់កន្លែងចាក់បញ្ចាំងឲ្យបានយ៉ាងហោចណាស់មុន ៣០នាទី នៃម៉ោងចាក់បញ្ចាំង! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ និង៤៥នាទីល្ងាចដល់ម៉ោង ៨ យប់ ដែលមានទីតាំងស្ថិតនៅ meta_housepp ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=811604114343132&set=gm.919663469673091

Indian Ancient Art and Dance Festival

យើងសូមគោរពអញ្ជើញអ្នករាំរបាំបុរាណ តន្ត្រីករ និងអ្នកចូលចិត្តសិល្បៈឥណ្ឌាទាំងអស់ ចូលរួមពិធីបុណ្យ Indian Ancient Art and Dance Festival ។ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងសិល្បៈ និងវប្បធម៌កម្ពុជា ហើយអ្នកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ South East Asia នឹងទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យផងដែរ ។ ពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

081 412 179

https://www.facebook.com/photo/?fbid=312825621759315&set=a.109563982085481

“ដំណាលរឿងនរ” Solo Exhibition by Sam Daro

យើងខ្ញុំសូមគោរពអញ្ជើញសាធារនជនទាំងអស់ ជាពិសេសអ្នកស្រលាញ់សិល្បៈ ចូលរួមកម្មវិធីសម្ភោធពិព័រណ៍ទោល “ដំណាលរឿងនរ” ដោយសិល្បករឌីជីថល សំ ដារ៉ូ។ ពិព័រណ៍នេះនឹងនាំមកបង្ហាញនូវគំហើញនៃដំណាលព្រេងរបស់នរ កំណត់នៅក្នុងរឿងប្រឌិតដែលបានលាយផ្សំជាមួយប្រវត្តិសាស្រ្តរបស់អាណាច្រកខ្មែរ។ ស្នាដៃថ្មីនេះបានការបំផុសគំនិតពីល្ខោនស្បែកតូច និងផ្ទាំងចម្លាក់តាមជញ្ជាំងប្រាសាទខ្មែរ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ដល់ ៥ល្ងាច ខាងមុខនេះ ដែលមានទីតាំងនៅ វិចិត្រសាលវីឡា ផ្លូរតាផុន (១២BT) សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខាងលិចមហាវិថីយោធពលខេមរភូមិន្ទ (២៧១) បត់ចុះចម្ងាយ៣០០ម៉ែត្រ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

077 551 2333

pteahchas@gmail.com

https://www.facebook.com/photo/?fbid=122125401530127670&set=gm.233086536524450

កម្មវិធី TWIST TO THE NIGHT

ត្រៀមខ្លួនសម្រាប់កម្មវិធី TWIST TO THE NIGHT ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ១១ យប់ កោះពេជ្រ City Hall។ នេះជាកម្មវិធីថ្មីដែលនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ប្រទេសកូរ៉េពិតៗ។

តោះត្រៀមខ្លួនរីករាយជាមួយរសជាតិថ្មីរបស់ Tiger Soju មិនតែប៉ុណ្ណោះក៏មានការសម្តែងដ៏អស្ចារ្យពីកំពូលតារារ៉េបកូរ៉េ Koala ជាមួយតារាខ្មែរល្បីៗជាច្រើន KESORRR - Polarix - STEP។ ទទួលយកបទពិសោធK-music, K-fashion, Street Art, and K-street food និងសកម្មភាពសប្បាយប្លែកៗជាច្រើនដែលអ្នកនឹកស្មានមិនដល់!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

096 555 1777

https://www.facebook.com/photo/?fbid=783034640535111&set=gm.238911382594330

“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤”

 “ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” នឹងជួយលោកអ្នកស្វែងរកឱកាសពិសេសសម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេពីប្រទេសថៃ ហើយកាន់តែពិសេសអ្នកនឹងអាចទទួលបានឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។

ពិព័រណ៍នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីល្ងាច នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/groups/kkuinterstudent/posts/2411680289015989

Japan-Cambodia Kizuna Festival 2024

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដែលមានទីតាំងនៅ CJCC Royal University of Phnom Penh។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/hashtag/kizunafestival2024

the 30th Anniversary of Australia Awards in Cambodia

សួស្តីអតីតនិស្សិត អូស្ស៊ី ទាំងអស់គ្នា! ពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងរងចាំបានមកដល់ហើយ ខួបលើកទី ៣០ នៃពានរង្វាន់អូស្ត្រាលីនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាចដល់ម៉ោង ៩យប់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ! កុំភ្លេចចូលរួមជាមួយពួកយើងដើម្បីទទួលបានបទពិសោធន៍ថ្មីៗរួមទាំងការចែករំលែកនូវវប្បធម៌ថ្មីៗ និងភាពសប្បាយរីករាយថែមទៀតផង ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo?fbid=394367176301917&set=a.270043538734282

កម្មវិធីអបអរ “ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន” ឆ្នាំ២០២៤

ឆ្នាំនាគនៅឆ្នាំ ២០២៤ នឹងមកដល់ឆាប់ៗនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងសហការជាមួយអង្គភាពមួយចំនួន បានរៀបចំកម្មវិធី "ពិធីបុណ្យនិទាឃរដូវ" កម្ពុជាឆ្នាំ ២០២៤ ជាបន្តបន្ទាប់។

កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ៣ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១០ព្រឹកដល់ម៉ោង ៦ល្ងាច នៅផ្សារទំនើប Olympia Mall ជាន់ទីមួយ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://mp.weixin.qq.com/s/GtJ-IC4NnUXI6WRO7ElGlg

International Conference on Medical & Health Science 2024

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល - ICMHS ។ គោលបំណងគឺដើម្បីផ្តល់នូវវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងគំនិតនៅក្នុងវិស័យនេះ។ 

សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ និងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅ High Sky Hotel, Phnom Penh, Cambodia ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

91-9078053939

info@researchfora.com

https://10times.com/icmhs-cambodia

World Cashew Conference 2024

វេទិកា WCC នឹងមានឱកាសទៅទស្សនាចម្ការស្វាយចន្ទី និងស្វែងយល់បន្ថែមអំពីប្រភេទគ្រាប់ស្វាយចន្ទីថ្មី។ កុំឲ្យឱកាសពិសេសនេះកន្លងផុតទៅ។ WCC 2024 នឹងមានវាគ្មិនកិត្តិយសល្បីមកចូលរួម ដែលពិភាក្សាអំពីបញ្ហា និងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ពីចំណេះដឹងនៃការដាំដុះស្វាយចន្ទី។ ក្រុមហ៊ុន World rice ConfernCe ក៏បានផ្តល់ជូនគណៈប្រតិភូនូវឱកាសដើម្បីជួបស្វាគមន៍ និងពិភាក្សាការងារជាមួយអ្នកចូលរួមតាំងពិព័រណ៍ផ្សេងៗពីគ្រប់ផ្នែកនៃឧស្សាហកម្មផងដែរ ។ 

កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ៦ល្ងាច នៅ Sokha Siem Reap Resort & Convention Center, Krong Siem Reap, Cambodia ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://10times.com/e1kk-h0k1-r1r9

មហោស្រពភាពយន្តស្ត្រី

មហោស្រពភាពយន្តស្រ្តីជាកម្មវីធីក្នុងគម្រោង “និយាយចេញមកបងប្អូនស្រីទាំងអស់គ្នា!” ហៅកាត់ថា “SoS” ហើយវាជាគម្រោងថ្មីមួយរបស់ផ្ទះមេត្តា (មជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់) ដែលផ្តោតពីអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជាទាំងពេលអតីត និងបច្ចុប្បន្ន។

កម្មវិធីរយៈពេល៦ថ្ងៃនេះ និងមានចាក់បញ្ចាំងភាពយន្តទាំងខ្នាតវែងខ្លី ព្រមទាំងវីដេអូឯកសារផ្សេងៗ ជាភាសាខ្មែរ និងមានបកប្រែជាអង់គ្លេសផងដែរ។ មហោស្រពភាពយន្តស្រ្តីចាប់ផ្តើមពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ រៀងរាល់ម៉ោង៧ល្ងាចផ្ទះមេត្តា (ផ្ទះលេខ៤៨ ផ្លូវ ២២៨)

ចូលរួមដោយសេរី និងឥតគិតថ្លៃ

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

023 218 987

info@speakoutsisters.org

https://www.facebook.com/events/1434474224080964/

ទស្សនីយភាពល្ខោននិយាយរឿង"ផ្កាស្រពោន"

ផ្កាស្រពោន ជារឿងអក្សរសិល្ប៍ទំនើបដ៏មានប្រជាប្រិយភាពមួយដែលនិពន្ធឡើងដោយកវី នូ ហាច ជាប្រភេទរឿងបែបមនោសញ្ចេតនា-សោកនាដកម្ម ដែលធ្វើឱ្យអ្នកអានមានភាពអណ្តែតអណ្តូង និងក្តុកក្តួលទៅតាមដំណើរនៃសាច់រឿង ពិសេសក្នុងស្រទាប់យុវវ័យ។

ដើម្បីរំលឹកឡើងវិញដល់ស្នាដៃដ៏ល្អឯក ជាទីមោទនរបស់កូនខ្មែរជំនាន់ក្រោយ នាយកដ្ឋានសិល្បៈទស្សនីយភាព បានរៀបចំដំឡើងរឿងផ្កាស្រពោនឡើងវិញ ជាទម្រង់ល្ខោននិយាយក្នុងគោលបំណងធ្វើឱ្យទម្រង់សិល្បៈនេះ កាន់មានសកម្មភាពផុសផុលថែមទៀត។

ទស្សនីយភាពល្ខោននិយាយរឿង"ផ្កាស្រពោន" នឹងមានសម្តែងជូនទស្សនារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២-៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច នៅសាលសិន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 214 127

dpa.mcfa@gmail.com

https://www.facebook.com/events/923328192484586/923328202484585/

ព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ”

រួសរាន់ចុះឈ្មោះរត់ជាមួយគ្នាក្នុងព្រឹត្តិការណ៍ “រត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អ”! ចុះឈ្មោះទីនេះ៖ https://forms.gle/4zTTzzZqtymatpjUA 

កម្មវិធីរត់ដើម្បីសេចក្តីស្រលាញ់ និងសុខភាពល្អចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលម៉ោង ៥និង៣០នាទីព្រឹកដល់ម៉ោង ៩ និង ៣០នាទីព្រឹក ចម្ងាយ៧គីឡូម៉ែត្រ ដែលមានទីតាំងរត់នៅ ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តសាខាអាធីណា បុរីប៉េងហួតបឹងស្នោ។ 

សម្រាប់តម្លៃសំបុត្រចូលរួមចាប់ពី ១០ ដុល្លារក្នុងម្នាក់សម្រាប់សមាជិកហ្គាន់ហ្សេ ស្ព័ត និងអ្នករស់នៅក្នុងបុរីប៉េងហួត និង ១៥ដុល្លារក្នុងម្នាក់សម្រាប់មនុស្សទូទៅ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

010 888 398

https://www.facebook.com/photo/?fbid=748851723935853&set=pcb.748851767269182

Chinese Culture Festival

ត្រៀមខ្លួនហើយឬនៅ? មហោស្របវប្បធម៏ចិននិងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ ! លោកអ្នកនឹងបានទស្សនាការសម្តែងពិសេសៗ រាំច្រៀង និងកម្សាន្តជាមួយកម្មវិធីផ្លាស់ប្តូរវប្បធម៏រវាងកម្ពុជាចិន ភ្លក់អាហារចិនរសជាតិថ្មីប្លែកៗយ៉ាងច្រើនក្នុងរយៈពេល ២ ថ្ងៃពេញ។

កុំភ្លេចចូលរួមទាំងអស់គ្នាណា៎ ! ចាប់ពីថ្ងៃទី ០៣ និង ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០:០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច ដែលមានទីតាំង ផ្សាទំនើបអូឡាំព្យា

ចូលរួមដោយសេរី

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=885329796927426&set=gm.7646373202061773 

Valentine's day run 

សូមរួសរាន់ចុះឈ្មោះចូលរួម ទិវារត់ប្រណាំង Valentine's day run ចម្ងាយ ៤គម ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Chroy changva, Phnom Penh ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

015 / 069 213 525 

info@cambodia-event.org 

https://www.facebook.com/photo/?fbid=838345914957590&set=pcb.838346281624220 

កម្មវិធី Tino x Comerci Fashion Show

 Tino x Comerci Fashion Show ដែលជាទស្សនីយភាពនៃការដើរបង្ហាញម៉ូដអន្តរជាតិ រួមជាមួយបង្ហាញទេពកោសល្យសិល្បៈដ៏អស្ចារ្យ! កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ ល្ងាចដែលមានទីតាំងនៅ Tino's Factory ។ ទស្សនាការបង្កើតឡើងដោយអ្នករចនាដ៏ល្បីចំនួន ១៥រូបមកពីជុំវិញពិភពលោក៖ ជប៉ុន ថៃ ហ្វីលីពីន អាហ្សង់ទីន និងកម្ពុជា! 

សំបុត្រចូលរួមក្នុងម្នាក់ ១៧ដុល្លារអាម៉េរិក

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

096 499 5555

https://www.facebook.com/photo/?fbid=10225239385313791&set=a.1668898284419

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស