TNAOT News

· 02-12

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

#ជំងឺផ្តាសាយបក្សី H5N1# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #ក្មេងទំនើង# #ព្រឹត្តិការណ៍សំខាន់# #ខេត្តកំពត#

9540

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. កម្ពុជារកឃើញយុវជនម្នាក់ក្នុងក្រុងក្រចេះ មានវិជ្ជមានជំងឺផ្តាសាយបក្សី H5N1

ក្រសួងសុខាភិបាលនៃកម្ពុជាបានប្រកាសអំពីករណីកើតមាន ជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណីទៀត លើយុវជនម្នាក់អាយុ ១៦ឆ្នាំ ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ យុវជនរូបនេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារាដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

២. គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ ហើយរថយន្តបង្កបើករត់បាត់ ខណៈជនរងគ្រោះត្រូវបានបាត់បង់ជីវិត១ នាក់ នឹងរងរបួសធ្ងន់…

គួរឲ្យកំសត់ពេកហើយ ជិះម៉ូតូអាគុបស៊េរីចាស់ដឹកកូន២នាក់ទៅយកប្រពន្ធចេញពីធ្វើការ ត្រូវរថយន្តបុកពីក្រោយអូសឡើងចិញ្ចើមផ្លូវស្លាប់កូនស្រី កូនប្រុសរបួសមធ្យម ឪពុករបួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ ហើយរថយន្តបង្កបើករត់បាត់។

៣. ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជាង ៦ម៉ឺននាក់ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តប្រមាណជាង ៦ម៉ឺននាក់។

៤. មនុស្សស្លាប់កើនឡើងដល់ ៥៤នាក់ក្នុងហេតុការណ៍រអិលបាក់ដីនៅហ្វីលីពីន

ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រអិលបាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីនកើនឡើងដល់ ៥៤ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងរុករកជនរងគ្រោះចំនួន៦៣ នាក់បថែមទៀតដែលកប់ក្រោមដីភក់ និងកម្ទេចកម្ទីថ្មកាលពីថ្ងៃអាទិត្យ។

៥. រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ត្រូវបានបញ្ចូនទៅមន្ទីពេទ្យក្នុងទីក្រុងវ៉ាស៊ីនតោនភ្លាមៗ

អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហាតម្រង់នោម។ 

៦. ជប៉ុនសន្យាផ្តល់ជំនួយ ១០៦ លានដុល្លារទៅអ៊ុយក្រែនបន្ថែមទៀត

ប្រទេសជប៉ុននឹងសន្យាផ្តល់ជំនួយចំនួន ១៥,៨ ប៊ីលានយ៉េន (១០៦ លានដុល្លារអាម៉េរិក) ដល់ប្រទេសអ៊ុយក្រែននៅក្នុងសន្និសីទមួយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងតូក្យូនាថ្ងៃទី ១៩ ខែកុម្ភៈ នេះបើយោងតាម សារព័ត៌មាន Kyodo រាយការណ៍។

៧. ក្រុមបាល់ទាត់ Ivory Coast ក្លាយជាម្ចាស់ពានរង្វាន់ African Cup of Nations 2023

ក្រុមបាល់ទាត់កូតឌឺវ័រ (Ivory Coast) គ្រងជើងឯកពានរង្វាន់កំពូលទ្វីបអាហ្រ្វិកឆ្នាំ២០២៣ (African Cup of Nations 2023) ក្រោយយកឈ្នះលើក្រុមនីហ្សេរីយ៉ា (Nigeria) ក្នុងលទ្ធផល ២ ទល់នឹង ១ នៅក្នុងកីឡដ្ឋាន Alassane Ouattara នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលបានស៊ុតបាល់បញ្ចូលទី ដោយកីឡាករដ៏ឆ្នើមពីររូបគឺខ្សែប្រមើ Franck Kessie និងខ្សែប្រយុទ្ធ Sebastien Haller។

៨. ឃាត់ខ្លួនក្មេងទំនើង៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន ៨ករណី អំឡុងពេលចូលឆ្នាំចិន

អំឡុងពេលចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ 

៩. ករណីអគ្គិភ័យឆាបឆេះក្លឹបកំសាន្ត​មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ ស្ថិតក្នុងខណ្ឌចំការមន

អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត​ មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។​ ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ៩និង២០នាទីព្រឹក ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលស្ថិតនៅចំណុចផ្លូវចាយកា ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ 

១០. គំរូល្អមែន! លោក មហាម៉េត ស្វាមីរបស់ អ្នកនាង ចោម ច័ន្ទ ចាត់តំណាងឲ្យយកថវិកាជាង ១មុឺនដុល្លារ ជូនជនរងគ្រោះ

មហាជនជាច្រើនផ្ទុះការសរសើរទៅដល់ លោក មហាម៉េត ជនជាតិអារ៉ាប់ ស្វាមីរបស់ អ្នកនាង ចោម ច័ន្ទ ដោយបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុច បុរីអង្គរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយជួបរឿងហេតុបែបនេះហើយគឺ លោក មហាម៉េត មិនបានរត់គេចខ្លួនទៅណានោះទេ ថែមទាំងមានទំនួសខុសត្រូវខ្ពស់ ជូនជនរងគ្រោះភាគីខាងម៉ូតូទៅមន្ទីរពេទ្រដោយមិនខ្វល់ពីរថយន្តស៊េរីទំនើបរបស់ខ្លួននោះទេ មិនត្រឹមតែប៉ុណ្ណោះថែមទាំង មានសងជំងឺចិត្តជូនទៅដល់ជនរងគ្រោះថែមទៀតផង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស