TNAOT News
· 03-23
ធ្លាក់ខ្លួនទូលផ្លែឈើលក់ ព្រោះឪពុកជាប់ពន្ធនាគារ… ទង្វើរបស់មនុស្សធំអាចជះឥទ្ធិពលដល់កូនៗបាន!
#ស៊ូ-ស៊ូ Fighting# #ក្មេងកម្សត់# #សង្គម# #ព័ត៌មានសង្គម#
7501
នៅសង្គមខ្មែរបច្ចុប្បន្ននេះ ក្មេងខ្លះកើតមកក្នុងគ្រួសារមានជីវភាពធូរធារ តែងបានស្រណុកសុខស្រួលមានឪពុកម្ដាយចាំមើលថែទាំ និងទំនុកបម្រុងការសិក្សា និងការហូបចុកជាដើម តែផ្ទុយពីជីវិតក្មេងកម្សត់ ២នាក់បងប្អូននេះវិញ ហាក់មិនស្រណុកដូចជាកូនគេដទៃនោះទេ គឺត្រូវតស៊ូដើរស៊ីឈ្មួលគេលក់ផ្លែឈូក រហូតដល់យប់ជ្រៅ ថ្ងៃខ្លះទូលដាក់លើក្បាលយ៉ាងធ្ងន់ ដោយមានទម្ងន់ប្រហែលជាជិត ២០គីឡូក្រាម និងដើរយ៉ាងឆ្ងាយរាប់គីឡូម៉ែត្រ ដើម្បីឆាប់បានលក់របស់ទាំងនោះឲ្យអស់។
ចៃដន្យណាស់ក្រុមសារព័ត៌មាន TNAOT យើងខ្ញុំក៏បានជួបប្អូនៗ និងសាកសួរប្អូនៗអំពីរឿងរ៉ាវខ្លះៗក្នុងជីវិតដ៏កំសត់របស់ប្អូន! ហើយពួកយើងក៏បានជួយទិញឈូកដែលប្អូនទូលលក់ដែរ ដើម្បីសម្រាលកុំឲ្យប្អូនធ្ងន់ពេក។ ក្នុងនោះដោយបងប្អូនប្រុសស្រី២នាក់ជាបងប្អូនបង្កើតទាំងពីរនេះបានបង្ហើបពីរឿងរ៉ាវជីវិតដ៏ជូរចត់បែបនេះថា៖ « ផ្ទះប្អូននៅឯកៀនស្វាយ ពេលចេញពីរៀនម្ដងៗម៉ោងប្រហែល១ថ្ងៃ ប្អូនជិះកង់បី ទាំង២នាក់បងប្អូន មកភ្នំពេញ ទូលឈូកម្នាក់មួយចានដែក ស៊ីឈ្នួលដើរលក់ឲ្យគេ គ្រាន់បានប្រាក់កម្រៃ ពី ១មុឺន ទៅ ២មុឺន ដើម្បីទិញម្ហូបហូបចុកប្រចាំថ្ងៃ និងទិញសំភារៈសិក្សារៀនសូត្រ មូលហេតុដែលធ្វើឲ្យជីវភាពប្អូនកាន់តែលំបាកបែបនេះ ក៏ព្រោះតែឪពុករបស់ប្អូនបានជាប់ពន្ធនាគារ ដោយសារតែមានបញ្ហាជម្លោះហឹង្សាជាមួយគេ ចំណែកម្ដាយវិញក៏ខំណាស់ដែរធ្វើការងារផ្សេងៗនៅឯផ្ទះ ប៉ុន្តែមិនបានច្រើនណាស់ណាទេ»។
ហឹម...សែនអាណិតហួសពីវាចារ... ក្រុមសារព័ត៌មាន TNAOT យើងក៏បានសាកលើកចានដែកដែលប្អូនទូលលក់នោះសឹងមិនរួចផង ចុះទម្រាំប្អូនក្មេងនៅតូចៗប៉ុណ្ណោះ តើធ្ងន់ហត់ និងលំបាកយ៉ាងណាទៅ?
ពីសារព័ត៌មាន TNAOT មានតែជូនពរប្អូនលក់ដាច់ ខំរៀនដើម្បីមានអនាគតល្អ ស៊ូ-ស៊ូ Fighting...
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)