TNAOT News

· 04-28

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែឧសភា !

#សង្គម# #Event Collection# #ព័ត៌មានសង្គម# #ពិព័រណ៍#

3198

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែឧសភាខាងក្រោម៖

វប្បធម៍រដូវប្រាំង

អ្នកណានៅចាំទស្សនីយភាពពិសេសៗនៃការសម្ដែងសិល្ប: កាលសង្រ្កាន្ដ អ៊ីអន ម៉ល មានជ័យខ្លះ? អ៊ូអរដល់ហើយកាលហ្នឹង! តោះ ជួបគ្នាជាថ្មី ជាមួយទស្សនីយភាពដដែល ក្រោមប្រធានបទ «វប្បធម៍រដូវប្រាំង» ដោយក្រុមសិល្បៈមកពី Royal University of Fine Arts ។ កុំភ្លេច មកគាំទ្រការសម្ដែងសិល្ប:បុរាណ ឲ្យបានច្រើនកុះករណា៎! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៥ល្ងាច នៅអ៊ីអន ម៉ល មានជ័យ ជាន់ទី ២ ទល់មុខហាងភេសជ្ជៈ ខយ តេ ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=444565094999780&set=a.222247330564892

ជំនួបយានយន្ត ជំរុញទេសចរណ៍

ព្រឹត្តិការណ៍ Car & Bike Festival នឹងនាំយកនូវរឿងរ៉ាវដ៏អស្ចារ្យមកកាន់អាកាសយានដ្ឋានចាស់ខេត្តសៀមរាប !តើបងប្អូនទាំងអស់គ្នាត្រៀមខ្លួនរួចហើយឬនៅសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ? ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ។ តោះ!! ចូលរួមរាប់ថយក្រោយទាំងអស់គ្នា!

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

012 224 211

https://www.facebook.com/photo?fbid=122112511172305851&set=a.122109814070305851

SDGs FEST Activities

ចូលរួមដោយសេរី ក្នុងកម្មវិធី SDGs FEST Activities របស់ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នៅថ្ងៃទី ២៥ ២៦ ខែ ឧសភា ខាងមុខនេះ

លោកអ្នកអាចចូលរួមចែករំលែកបរិច្ចាគ ដូចជា សំលៀកបំពាក់ សម្ភារៈសិក្សា ដែលអាចប្រើប្រាស់បាន មកកាន់ កុមារ និង យុវជនដែលខ្វះខាត ដោយផ្ទាល់។ នៅក្នុងកម្មវិធីក៏មានសកម្មភាពកំសាន្តសប្បាយជាច្រើនដូចជា ការកែច្នៃសំបកដប ការដាំកូនរុក្ខជាតិ គំនូរផាត់ពណ៌ និង ហ្គេមកំសាន្តជាច្រើន ថែមទាំងបានកាដូទៅផ្ទះវិញទៀតផង ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

https://www.facebook.com/photo/?fbid=773303468265656&set=gm.467765922378484 

The Magical Art Exhibition 

Wealth Mansion មានសេចក្តីសោមនស្សនឹងចូលរួមសហការរៀបចំការតាំងពិព័រណ៍ The Magical Art Exhibition ដែលពាំនាំសិល្បៈគំនូរ Acrylic on Canvan ចំនួនពីរបែប ដែលបែបទីមួយ គូរឡើងដោយបញ្ចូលការបំផុសគំនិតពីវប្បធម៌របស់វិចត្រករជាមួយនឹង ថាមពលដ៏រស់រវើកនៃវប្បធម៌ប៉ុប ពណ៌ស្រទន់ ទេសភាពដ៏ទាក់ទាញ និង រូបគំនូរចម្លាក់ប្រណិតនៃសិល្បៈបុរាណ ដែលបង្កើតបានជាផ្ទាំងគំនូរនៃសិល្បៈចម្រុះដ៏ទាក់ទាញ។ ចំណែកឯសិល្បៈគំនូរមួយបែបទៀត នឹងនាំអ្នកទស្សនាទៅកាន់ការស្រមើស្រមៃដ៏អស្ចារ្យរបស់វិចិត្រករអំពីតួអង្គក្នុងសម្លៀកបំពាក់ប្លែកគួរឱ្យស្រឡាញ់ក្នុងបទដ្ឋានដ៏ស្រស់បំព្រង រស់រវើក និង គួរឱ្យចាប់អារម្មណ៍។

ចូលរួមទស្សនាដោយសេរី !

ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង១០ព្រឹក ដល់ ៥ល្ងាចនៅការិយាល័យរបស់ Wealth Mansion ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/events/426715183394308/426715190060974/?active_tab=about

កម្មវិធី GRC Fun Run

ចុះឈ្មោះចូលរួមរត់ដោយសេរីជាមួយកម្មវិធី GRC Fun Run ប្រចាំខែចម្ងាយ ៥Km និង ១០Km ដើម្បីសុខភាព និងបណ្ដុះអ្នករត់អោយកាន់តែច្រើន កុំភ្លេចចូលរួមទាំងអស់គ្នា ព្រោះកំណត់ត្រឹមតែ៧០០នាក់តែប៉ុណ្ណោះ ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤ ជួបជុំគ្នានៅម៉ោង ៥ និង ១០នាទីព្រឹក ដែលមានទីតាំងនៅ Eden Mall ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/GarminGRC.KH/posts/pfbid05ZY7kFh84CHAPPUfzjJcpJnh86LFksK7Qh5YUwy5TD3Bjk6HSwDp3jKPSsyNhxUNl 

សិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់

សិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ (Taiwan Trade Mission 2024) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹករហូតដល់ម៉ោង ៥ល្ងាច នៅ Hyatt Regency Phnom Penh, Regency Ballroom ។ Far East Trade and Service (TAITRA Cambodia) សូមស្វាគមន៍ និងអញ្ជើញពាណិជ្ជករខ្មែរចូលរួមការប្រជុំមួយ ទល់ មួយ ក្នុងវិស័យ ឧស្សាហកម្មមានដូចជា៖ ICT, Smart City Solutions, សម្ភារៈសំណង់, គ្រឿងបរិក្ខារផ្ទះបាយ, ឧស្សាហកម្មសេមីកុងឌុចទ័រ, ឧបករណ៍ពន្លត់អគ្គីភ័យ, ឧបករណ៍អេឡិចត្រូនិក, ផលិតផលថែរក្សាសម្រស់, អាហារបំប៉ន់, គ្រឿងបន្លាស់រថយន្ត, សូឡាថាមពលពន្លឺព្រះអាទិត្យ(Green energy ) ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

023 902 695

cambodia@taitra.org.tw 

https://www.facebook.com/photo?fbid=285921154571286&set=a.104343876062349 

ពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ

យើងខ្ញុំមានកិត្តិយសសូមប្រកាសជាផ្លូវការនូវ “ពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ” កម្មវិធី នឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែឧសភា នេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាចតទៅ ដែលមានទីតាំងនៅ សាលមហោស្រព កោះពេជ្រ ។

សម្រាប់សំបុត្រចូលរួមនឹងត្រូវដាក់លក់នៅថ្ងៃទី ១១ ខែ ឧសភា ខាងមុខនេះសូមត្រៀមខ្លួនចូលរួមជាធ្លុងមួយដើម្បីបង្កើតចលនាវប្បធម៌ផ្សំគ្នានឹងសម័យទំនើបដែលជារសជាតិនិយមបែបខ្មែរ។ ស្វាគមន៍ការចូលមកកាន់យុគសម័យថ្មីនៃវីដេអូចម្រៀងបែបខ្មែរទំនើបដែលឆ្លុះបញ្ចាំងពី វប្បធម៍ អរិយធម៌ ដ៏រុងរឿងនៃមហាដូនតាខ្មែរដែលបានកកើតលើដែនដីមាស ហៅថា “ដែនដីសុវណ្ណភូមិ” ។

សម្រាប់ការទិញសំបុត្រលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=989626492527147&set=a.278259823663821 

ASEAN Top Table Sales 2024

ជំនួបពាណិជ្ជកម្មរវាងប្រតិបត្តិករទេសចរណ៍ កម្ពុជា និងភីលីពីន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែឧសភា ២០២៤ ខាងមុខនេះ។ PATA Cambodia Chapter នឹងមានការរៀបចំកម្មវិធី ASEAN Top Table Sales 2024 ដែលមានទីតាំងនៅរមណីយដ្ឋានវីគីរីរម្យ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

ទូរសព្ទ័លេខ: 096 925 3900

aseantoptablesales@patacambodia.org 

https://www.facebook.com/photo/?fbid=831599522332375&set=a.551490380343292 

ECO RUN  5K/10K

បានកក់សំបុត្ររួចរាល់នៅ សម្រាប់ព្រឹត្តិការណ៍រត់ ECO RUN  5K/10K ។ការរត់នៅតាមដងទន្លេជាមួយទេសភាពបែបស្រស់ស្រាយនៃ កោះនរា ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥ និង ៣០នាទីព្រឹក ដែលមានទីតាំងនៅ Norea Twin Tower ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

010 318 316

https://www.facebook.com/bookme.plus/posts/pfbid024j3XhdrRPiCywqWLr8J2amuzVNjBaEJ6f6bAzcCyCgYCSEqumu3595adSa1FyySul 

កម្មវិធី CamDEBATE 2024

សូមអញ្ជើញមកទទួលយកបទពិសោធន៍នៃការប្រកួតប្រជែងតស៊ូមតិនិងជជែកដេញដោលជាសាធារណៈដ៏ធំបំផុតមួយរបស់អាស៊ី និងធ្វើជាសាក្សីក្នុងកម្មវិធី CamDEBATE 2024 វគ្គផ្តាច់ព្រ័ត្រ ប្រជែងយកតំណែងជើងឯកក្នុងវគ្គ Final Round ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែឧសភា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង១៣និង៣០នាទីថ្ងៃត្រង់ដល់ម៉ោង១៧និង៤០នាទីល្ងាច ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

086 778 759

https://www.facebook.com/photo/?fbid=464891775887221&set=a.292223493154051

Kampus Job Fair event

អ្នកក៏នឹងមានឱកាសបង្កើតបណ្តាញ និងជួបជាមួយអ្នកតាំងពិព័រណ៍ និងអ្នកជំនាញជាច្រើនក្នុងវិស័យបង្រៀនភាសាអង់គ្លេសផងដែរ។

ឱកាសការងារជាមួយក្រុមហ៊ុន អ៊ីអន ខេមបូឌា ខូ អិលធីឌី ផ្តល់ជូនទៅកាន់យុវជន សិស្ស / និស្សិត អោយបានជ្រាបថា ក្រុមហ៊ុន អ៊ីអន ខេមបូឌា ខូ អិលធីឌី នឹងមានកម្មវិធីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នាថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ២០២៤ ដែលមាននៅទីតាំង៖ អគារ Kampus នាថ្ងៃទី០៩ ដល់ ១០ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។

តំណអាសយដ្ឋាន៖ https://maps.app.goo.gl/gAzkAw7CreUuJDi99

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

០៩៦ ៥៩៧ ៩០២១

https://www.facebook.com/photo/?fbid=928876839032705&set=gm.1480726352527014 

Connected through Food

រីករាយក្នុងការធ្វើម្ហូបរយៈពេល ២ ម៉ោងជាមួយនឹងអាហារកំប៉ុង ភេសជ្ជៈគ្មានដែនកំណត់ និងស្រាបៀរ Heineken ស្រស់ស្រាយ។ EuroCham បានសហការយ៉ាងជិតស្និទ្ធជាមួយ Academy of Culinary Arts Cambodia (ACAC) និងជ្រើសរើសដៃគូសហគ្រាសធុនតូច និងមធ្យមដើម្បីធ្វើបទបង្ហាញអំពីការប្រកួតប្រជែងមួយដែលមានឈ្មោះថា CHEF'S CHALLENGE។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៦ និង ៣០នទីល្ងាចដល់ម៉ោង ៨ និង ៣០នាទីយប់ ដែលមានទីតាំងនៅ Chew & Bash, Phnom Penh Island Club ។ 

តម្លៃសំបុត្រចាប់ពី ៣០ដុល្លារ ទៅ ៤៥ដុល្លារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=822200209932027&set=gm.1872639869844993

AMMC Sunset Party

AMMC Sunset Party នៅចុងសប្ដាហ៍នេះ កាន់តែអស្ចារ្យ និង ប្លែកអារម្មណ៍ជាមួយវត្តមានតារាល្បីៗដូចជាលោក Heng Pitu - ហេង ពិទូ Nevrmind BAND ក្រុមរាំដែលកំពុងពេញនិយម OMG Girls Dance Crew រួមជាមួយក្រុមច្រៀង Accoustic ផងដែរ!

ចឹង ចូលរួមឲ្យបានច្រើនកុះករណា៎! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី៤ ទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ Icon Plaza ជាន់ផ្ទាល់ដី វេលាម៉ោង ៦ ល្ងាច តទៅ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/AMMCaeonmallmeanchey/posts/417467634330088:417467634330088

កម្មវិធីសម្ភោធពិព័រណ៍ជាក្រុម “សុខដុមរមនា” 

ពិព័រណ៍ជាក្រុមដោយ៖ ម៉ន ភីរ៉ា, ម៉ៃ សាក់, សេង វិសាល, សួ គឹមសាន, អ៉ឹម សីលា និង អ៉ីម ពិសី សម្ពោធថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៤ រសៀល ។

ពិព័រណ៍ចាប់ផ្តើមថ្ងៃ១២ ខែឧសភា ដល់ ៣០ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលសិល្បៈ Shophouse Studio, Pteah Chas 

ផ្ទះលេខ៩១ ផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខាងលិចផ្សារចាស់ ចម្ងាយ១៣០ម៉ែត្រ

ព័ត៌មានបន្ថែម៖ hello.pteahchas@gmail.com | ០៧៦ ៥៥១ ២៣៣៣

ពិព័រណ៍នេះនឹងនាំមកបង្ហាញនូវស្នាដៃថ្មីៗរបស់សិល្បករទាំង៦រូប។ ស្នាដៃថ្មីនេះបានការបំផុសគំនិតពីបរិស្ថានជុំវិញ វប្បធម៌ និងទេសកាលដ៏ស្រស់ត្រកាលជុំវិញប្រទេសកម្ពុជា។

កុំភ្លេចមកចូលរួមឲ្យបានច្រើនកុះករនាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

MID YEAR MEGA SALE

ដោយសារតែសន្ទុះនៃការគាំទ្រកន្លងទៅ នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន 360 Events ហ្នឹងនាំយកនូវ MID YEAR MEGA SALE ឬ មហាព្រឹត្តិការណ៍ពិព័រណ៍បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំត្រឡប់មកវិញម្ដងទៀតជាមួយកម្មវិធីដែលរឹតតែប្លែក រឹតតែកុះករ ហើយរឹតតែធំសម្បើម។ ព្រឹត្តិការណ៍ពិព័រណ៍លើកនេះហ្នឹងធ្វើនៅសាលពិព័រណ៍កោះពេជ្រអគារ L ទាំងក្នុងនិងក្រៅអគារមានការចូលរួមដោយបណ្ដាក្រុមហ៊ុន ម្ចាស់អាជីកម្ម ព្រមទាំងស្តង់អាហាររហូតដល់ ២០០ ស្តង់ នៅថ្ងៃទី ២៨ ទី២៩ និងទី៣០ ខែមិថុនា ឆ្នាំ២០២៤ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១០ យប់។ 

មហាព្រឹត្តិការណ៍លើកនេះ ហ្នឹងនាំមកជូននូវវត្តមានកំពូលតារាល្បីៗ និងកម្មវិធីសប្បាយៗជាច្រើនទៀតដែលរួមមានការដើរបង្ហាញម៉ូតដោយបវរកញ្ញា ការលេងហ្គេមកំសាន្ត ការប្រគុំចម្រៀង acoustic ការចាក់តន្ត្រីរាំកម្សាន្ត ការចែកកាដូរ Free ពីកម្មវិធី ការសម្ដែងរឿងកំប្លែង ក៏ដូចជាកម្មវីធីប្លែកៗជាច្រើនទៀត !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

095573167 

0763331862 

096 617 8050 

098 515 149

https://www.facebook.com/360ads.events/posts/pfbid0298NZUekHr1aSy6JFBz1Aiw29FviRByyBXGGC8nP1Maz2Wp9XRvNjcT3BdM9W6pr5l 

ពិធីបុណ្យ 𝐂𝐀𝐑𝐍𝐀𝐕𝐀𝐋

 ត្រៀមខ្លួនសម្រាប់រាត្រីដ៏អស្ចារ្យនៃពិធីបុណ្យដែលបង្ហាញដោយ Celliers d'Asie និង Raffles Hotel Le Royal!

ព្រឹត្តិការណ៍ជាច្រើននៅទូទាំងសណ្ឋាគារអាចរីករាយក្នុងការនាំមុខដល់កម្មវិធី Carnaval Main Show ជាមួយនឹងការសម្តែងដ៏គួរឱ្យរំភើបដោយក្រុម Osoko Band (ពីទីក្រុងហូជីមិញ) ក្រុមតន្រ្តី និងរបាំដ៏អស្ចារ្យរបស់ Maki Orkesktra និង អាថ៌កំបាំងនៃក្រុមរាំ Salsamba។ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៦យប់ ដល់ម៉ោង ១០យប់ ដែលមានទីតាំងស្ថិតនៅ សណ្ឋាគារ Raffles ។

តម្លៃសំបុត្រចាប់ពី ២០$ ដល់ ៩៦$ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://live.wonderpass.asia/event/carnaval?utm_medium=paid&utm_source=fb&utm_id=6568124786536&utm_content=6568124794736&utm_term=6568124790736&utm_campaign=6568124786536&fbclid=IwAR1Dx3nyJwjdXGonzg9JwbWhPVvJ1S8LNRQAtPgiAFTpYHqV0x5rLcGe9A4_aem_AUvogJL5iV7ntxa2CHk40pcnVj0jzX8OMqdNPjCBcBxv7QCfl8uV3LyY_qI2w6QcunEQ3EfvsaWvEQl3pdkt9UMo

កម្មវិធី Experience Europe

ចូលរួមជាមួយយើងខ្ញុំសម្រាប់កម្មវិធីកំសាន្តពេញមួយថ្ងៃដ៏រីករាយនៅ Coconut Park នៅកោះពេជ្រ ។ យើងនឹងផ្តល់ជូននូវម្ហូបអ៊ឺរ៉ុបដ៏ឈ្ងុយឆ្ងាញ់បំផុតដែលរៀបចំដោយមេចុងភៅចំណានមួយចំនួននៃទីក្រុងភ្នំពេញ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ល្ងាច ។

កម្មវិធីពេញមួយថ្ងៃនេះអាចចូលរួមបានដោយសេរី (លើកលែងតែម្ហូបអាហារ ) ហើយរៀបចំឡើងសម្រាប់ក្រុមគ្រួសារ កុមារ និង មនុស្សពេញវ័យដូចគ្នា។ មិនថាអ្នកម្នាក់ឯង ឬ ជាក្រុម យើងខ្ញុំនឹងមានសកម្មភាពជាច្រើនដូចជា តន្ត្រី អាហារ និង ភេសជ្ជៈ សម្រាប់់អ្នកទាំងអស់គ្នា។ យើងខ្ញុំសង្ឃឹមថានឹងជួបអ្នកនៅទីនោះ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=822183036600411&set=gm.1500463107349609

¡Vamonos a la Fiesta

ចូលរួមជាមួយពួកយើងនៅក្នុងកម្មវិធីជប់លៀង Cinco de Mayo Party របស់ភោជនីយដ្ឋាន ITACATE ។ អបអរសាទរវប្បធម៌ និងបេតិកភណ្ឌម៉ិកស៊ិក កម្មវិធីប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅ Coconut Park, Diamond Island, Phnom Penh ចាប់ពីម៉ោង ៣ រសៀលតទៅ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

096 720 1270 

https://www.facebook.com/photo/?fbid=1201974567884778&set=a.794700518612187 

Eurochan's Fun Run

ចូលរួមជាមួយពួកយើងដើម្បីភាពស្រស់ស្រាយ និងពោរពេញដោយភាពសប្បាយរីករាយនៅពេលព្រឹកព្រលឹមក្នុងកម្មវិធី Eurochan's Fun Run! យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមទាំងអស់គ្នា ដើម្បីបង្កើតភាពស្និតស្នាល និងភាពជាដៃគូជាមួយគ្នា។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅកោះពេជ្រ, The Elysee ចាប់ផ្តើមពី ៥ និង ៣០ នាទីទៀបភ្លឺ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/photo/?fbid=807593111392737&set=gm.314424465000263 

Taiwan Trade Mission 2024

សិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ (Taiwan Trade Mission 2024) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នៅ Hyatt Regency Phnom Penh, Regency Ballroom ចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ៥ល្ងាច ។

Far East Trade and Service (TAITRA Cambodia) សូមស្វាគមន៍ និងអញ្ជើញពាណិជ្ជករខ្មែរចូលរួមការប្រជុំមួយទល់មួយក្នុងវិស័យឧស្សាហកម្មមានដូចជា៖ ICT, Smart City Solutions, សម្ភារៈសំណង់, គ្រឿងបរិក្ខារផ្ទះបាយ, ឧស្សាហកម្មសេមីកុងឌុចទ័រ, ឧបករណ៍ពន្លត់អគ្គីភ័យ, ឧបករណ៍អេឡិចត្រូនិក, ផលិតផលថែរក្សាសម្រស់, អាហារបំប៉ន់, គ្រឿងបន្លាស់រថយន្ត, សូឡាថាមពលពន្លឺព្រះអាទិត្យ (Green energy ) ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 902 695

https://www.facebook.com/photo/?fbid=285921154571286&set=a.104343876062349 

Phnom Penh Farmers' Market

ស្វែងយល់ពីផលិតផលថ្មីបំផុត ដែលមានប្រភពក្នុងស្រុក ទំនិញសិល្បៈ និងសិប្បកម្មប្លែកៗពីសហគមន៍ និងអ្នកផលិតដ៏ចំណាន របស់យើង។ មិនថាអ្នកកំពុងស្វែងរកបន្លែសរីរាង្គ អាហារធ្វើនៅផ្ទះ ឬជាអំណោយដ៏ស្រស់ស្អាតសម្រាប់ខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់ទេ អ្នកនឹងអាចរកបាននៅទីនេះ! ចូលរួមជាមួយពួកយើងក្នុងកម្មវិធី Phnom Penh Farmers' Market នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងនៅ F3 (Friends Futures Factory)។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=726845049623114&set=gm.406561875423279

𝐄𝐮𝐫𝐨𝐂𝐡𝐚𝐦 𝐓𝐚𝐥𝐥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐅𝐨𝐫𝐮𝐦

អនុវត្តតាមវេទិកាដែលទទួលបានជោគជ័យក្នុងឆ្នាំ ២០១៨ និង ២០២២, 𝐄𝐮𝐫𝐨𝐂𝐡𝐚𝐦 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝐚𝐧𝐝 𝐢𝐭𝐬 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 កំពុងពង្រីកវិសាលភាពក្នុងឆ្នាំនេះ ក្នុងវេទិកា 𝐓𝐚𝐥𝐥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐅𝐨𝐫𝐮𝐦 ដោយសហការជាមួយ 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 𝐨𝐟 𝐄𝐮𝐫𝐨𝐂𝐡𝐚𝐦 𝐕𝐢𝐞𝐭𝐧𝐚𝐦 ។ វេទិកានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅ Sofitel Phnom Penh Phokeethra ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ។ តម្លៃសំបុត្រចូលរួមក្នុងម្នាក់ចាប់ពី ៥៥ ដុល្លារ ដល់ ៧៧ដុល្លារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=814924887326226&set=gm.2670081049834183

ពិព័រណ៍ Thailand Products Expo 2024

ពិព័រណ៍ពាណិជ្ជកម្មថៃ នឹងនាំយកនូវផលិតផលថៃដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យអោយបង ប្អូនប្រជាពលរដ្ឋបានសាកល្បងប្រើប្រាស់។ ជាពិសេសបងប្អូនក៏អាចស្វែងរកដៃគូអាជីវកម្ម ជួបផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រមកពីប្រទេសថៃ។ ព្រឹត្តិការណ៍នេះនឹងប្រព្រ្តឹត្តិឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៩យប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព៍រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

"010 239 472 095 549 416"

https://www.facebook.com/photo/?fbid=944922994003640&set=a.570537941442149 

ព្រឹត្តការណ៍ MAY DAY FUN RUN 2024

ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមក្នុងព្រឹត្តការណ៍ MAY DAY FUN RUN 2024 ត្រៀមខ្លួនសម្រាប់ ថ្ងៃទី១ ខែឧសភា និងការរត់ឆ្ពោះទៅរកជ័យជំនះ នៅក្នុងបរិវេណអេកូផាក បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម ជាមួយរង្វាន់ដ៏ភ្ញាក់ផ្អើលសម្រាប់ចាប់យក និងផ្សងសំណាង។ វាមិនមែនគ្រាន់តែជាការរត់ធម្មតានោះទេ ប៉ុន្តែជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ! កុំខកខាន! ចុះឈ្មោះថ្ងៃនេះ!

កម្រិតនៃការរត់ចាប់ពី ៣គម & ៨គម ។ ការចុះឈ្មោះសម្រាប់កម្មវិធីចាប់បើកពីពេលនេះតទៅចំនួនមានកំណត់ត្រឹម៥០០សំបុត្រប៉ុណ្ណោះ។ តំណលីងចុះឈ្មោះ៖ https://forms.gle/tixM2mZYmDr8hnju9

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់៖ 

061 302 777 / 016 717 222

Telegram: 061 302 777 Elijah Ung.

https://www.facebook.com/susunevergiveup/posts/pfbid024LXNnRUWei7uL1GzQCgnbYhTK7nNEtPg12ymmP1ZXPXtd3qbdcGv1eKz11pfARstl 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស