
TNAOT News
· 2024-12-06
សម្តេចធិបតីកោតសរសើរដល់ក្រុមបាល់ទាត់នារីកម្ពុជា ដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Women’s Cup 2024
#សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា#
4542
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានៃពានរង្វាន់ AFF Women's Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women's Cup 2024។ លទ្ធផលនេះគឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្របានរួមគ្នាប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយើងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ»។ សម្តេចធិបតី បានបន្ថែមទៀតថា «សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ»។
សូមជម្រាបជូនថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានតំណែងជើងឯករងក្នុងការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women's Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិឡាវ(New Laos National Stadium) នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លទ្ធផលនេះបានធ្វើឲ្យក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ីបានគ្រងតំណែងជើងឯក AFF Women's Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women's Championship 2025 ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!

បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi

មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)