
TNAOT News
· 02-01
កំហុសទាំង ៧ចំនុច ដែលធ្វើឲ្យយើងមិនអាចស្រកទំងន់បាន
#ស្រកទំងន់# #គន្លឹះថែទាំសុខភាព# #សុខភាព# #TNAOT HEALTH#
4440
ប្រាកដណាស់មនុស្សប្រុសស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាននូវរាងស្អាតសមសួន ដោយគ្រប់គ្នាគិតថាត្រឹមតែការតមអាហារ និងហាត់ប្រាណអាចជួយឲ្យយើងអាចស្រកទំងន់បានតែការគិតបែបនេះមិនពិតទាំងស្រុងនោះទេ ព្រោះនូវមានកត្ដាផ្សេងៗទៀតដែលយើងមិនបានដឹងហើយបានធ្វើកំហុសទាំងនេះដដែលៗអាចធ្វើឲ្យយើងមិនអាចស្រកទំងន់បាន។
នេះបើយោងតាមផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា បានលើកឡើងពីកំហុសចំនួន៧ ចំនុចដែលយើងមើលរំលងធ្វើឲ្យមិនអាចស្រកទំងន់បានជោគជ័យមានដូចជា៖
១ ៖ ញាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។
២៖ ផឹកទឹកភេសជ្ជៈច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។
៣៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។
៤៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង យើងគួរហាត់ប្រាណអោយបានយ៉ាងតិច30នាទី ក្នុងមួយថ្ងៃ និង4 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។
៥÷ មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន និងមិនទទួលបានលទ្ធផល។
៦៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។
៧៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង ដូច្នេះបើសិនជាយើងគេងមិនគ្រប់គ្រាន់ទេរាងកាយយើងមិនអាចដុតជាតិខ្លាញ់បានល្អនោះទេ។ យើងគួរគេងអោយបាន 6-8ម៉ោង ជារៀងរាល់ថ្ងៃ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (9)
កូដណែនាំ 91815366
· 02-02
បានចូលរួម
Brochou
· 02-01
ok
RaksmeyVlog
· 02-01
បានចូលរួម
វង ផូត
· 02-01
បានចូលរួម
មិត្ត052513333
· 02-01
😘😘😘
អូនតា លេខកូដ63230368
· 02-01
បានចូលរួម
Hang Choeun
· 02-01
បានចូលរួម
មិត្ត1000322271
· 02-01
😍
Fitness Trainer
· 02-01
បានចូលរួម
- 1
ទៅកាន់