
TNAOT News
· 02-02
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥
#នាយករដ្ឋមន្ត្រី# #ឯកឧត្ដម ឃួង ស្រេង# #ព្រឹត្តិការណ៍សំខាន់ៗ# #ប្រាសាទអង្គរវត្ត# #សង្គម# #ព័ត៌មានសង្គម#
4355
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១.នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរចំពោះប្រាសាទអង្គរវត្ត ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក
សម្ដេចមហាបវរធិបតី បានសម្តែងនូវការអបអរសាទរចំពោះប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។
២. អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យមន្រី្ដជំនាញ រុះរើសំណង់ខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ បូមដីចាក់ទប់ច្រាំងដែលបាក់ក្នុងខណ្ឌជ្រោយចង្វារ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងចំនួន ៣កន្លែងនៅក្នុងខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត។
៣.ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកដើម្បីបង្កបង្កើនផល ៣ដងក្នុងមួយឆ្នាំ
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹក ៣ដងពេញមួយឆ្នាំ សម្រាប់ប្រជាកសិករបង្កបង្កើនផលមានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិចំនួន១២កន្លែងក្នុងខេត្តចំនួន៣
៤.បុរសដែលធ្លាប់បានសុំទោសជាសាធារណៈក្រោយចង្អុលមុខសមត្ថកិច្ច ឥលូវបានដុតផ្ទះម្តាយក្មេកត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនចាត់ការតាមច្បាប់
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ។
៥.យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង១៩នាក់ទៀតរងរបួស បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនៅទីក្រុង Philadelphia
យន្តហោះពេទ្យដឹកអ្នកជំងឺ និងអ្នករួមដំណើរបានស្លាប់យ៉ាងអាណោចអាធ័មចំនួន៧នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក
៦.ក្រុមសង្កេតការណ៍ហុងកុងបញ្ជាក់ថានៅសប្តាហ៍ក្រោយហុងកុងនឹងចុះត្រជាក់ដល់ជាង១០អង្សាសេ
សីតុណ្ហភាពនៅហុងកុងនឹងធ្លាក់ចុះដល់ ១៣អង្សាសេ ឬទាបជាងនេះក្នុងប៉ុន្មានថ្ងៃខាងមុខ ខណៈដែលឥទ្ធិពលត្រជាក់ខិតជិតមកដល់។
៧.ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែកបន្ថែមទៀត
គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ តាមផែនការគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
៨.ក្រសួងធម្មការកោះហៅអ្នកគ្រូលី មកធ្វើកិច្ចសន្យាឲ្យបញ្ឈប់តាំងខ្លួនមានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត
លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ជាអ្នកលក់អនឡាញមួយរូបដែលបានតាំងខ្លួនថាមានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតនោះ ត្រូវបានក្រសួងធម្មការ និងសាសនា ហៅមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្ទាន់ ខណៈស្ត្រីរូបនេះធ្លាប់បានធ្វើកិច្ចសន្យាម្ដងរួចហើយតែមិនរាងចាល។
៩. អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាបនិងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលក្រុមជនខិលខូចបានធ្វើការលួចដាំខុសច្បាប់នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។នៅក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កម្លាំងចម្រុះបានធ្វើការកាប់ និងដុតបំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំង ដែលមានដើមកញ្ឆាជាង ៣ពាន់ដើម នៅលើផ្ទៃដីប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកថែមទៀតផង។
១០. បុរសជនជាតិហុងកុងម្នាក់ដែលបាត់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅជ្រលងភ្នំ Suicide លើភ្នំ Kowloon
បុរសហុងកុងអាយុ ៤៧ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេរកឃើញថាសន្លប់នៅឯជ្រលងភ្នំ Suicide កាលពីយប់ថ្ងៃសៅរ៍។ ប៉ូលិសបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ក្រុមរុករកបានរកឃើញបុរសដែលបាត់ខ្លួននៅឯកន្លែងឡើងភ្នំនៅលើកំពូលភ្នំ Kowloon ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
យោបល់ទាំងអស់ (0)