បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 02-07

បុគ្គលិករបស់ទីភ្នាក់ងារ USAID នឹងត្រូវដាក់ឲ្យឈប់សម្រាកចាប់ពីថ្ងៃសុក្រ

#ព័ត៌មាន# #បញ្ឈប់បុគ្គលិក# #USAID# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2691

ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិករាប់ពាន់នាក់នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងត្រូវបានដាក់ឲ្យឈប់សម្រាកនៅថ្ងៃសុក្រនេះ។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ USAID បាននិយាយថា បទបញ្ជានេះនឹងប៉ះពាល់ដល់ បុគ្គលិកផ្ទាល់ទាំងអស់ លើកលែងតែ ក្នុងតំណែងមុខងារសំខាន់ៗនៃបេសកកម្មដូចជា ភាពជាអ្នកដឹកនាំស្នូល និងកម្មវិធីដែលបានកំណត់ជាពិសេស។រដ្ឋបាល Trump បាននិយាយថា USAID កំពុងខ្ជះខ្ជាយលុយ ហើយត្រូវការតម្រឹមតាមអាទិភាពគោលនយោបាយរបស់ប្រធានាធិបតី។ បុគ្គលិកទីភ្នាក់ងារ ដែលគាំទ្រដោយសមាជិកសភាប្រជាធិបតេយ្យ បានតវ៉ាជុំវិញការកាត់បន្ថយនេះ ដោយនិយាយថា ពួកគេនឹងធ្វើឲ្យជីវិតមនុស្សស្ថិតក្នុងគ្រោះថ្នាក់ និងរារាំងសន្តិសុខជាតិ។

ការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការបង្កកជំនួយបរទេសបានធ្វើឲ្យប្រព័ន្ធជំនួយសកលមានផលប៉ះពាល់រួចទៅហើយនៅក្នុងប្រទេសជាច្រើន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump គ្រោងនឹងរក្សាបុគ្គលិកតិចជាង ៣០០នាក់នៅទីភ្នាក់ងារ USAID ក្នុងចំណោមទីភ្នាក់ងារទូទាំងពិភពលោកសរុបជាង១០ ០០០នាក់។ទីភ្នាក់ងារជំនួយមនុស្សធម៌ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាគោលដៅនៃកម្មវិធីរៀបចំរដ្ឋាភិបាលឡើងវិញដែលដឹកនាំដោយអ្នកជំនួញ Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Trump ចាប់តាំងពីប្រធានាធិបតីសាធារណរដ្ឋចូលកាន់តំណែង។គួរឲ្យដឹងដែរថា ទីភ្នាក់ងារ USAID បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសជាង ១០០ មានបុគ្គលិកជា ១០ ០០០នាក់នៅទូទាំងពិភពលោក ហើយពីរភាគបីនៃបុគ្គលិកទាំងនោះធ្វើការនៅបរទេស នេះបើយោងតាមសេវាស្រាវជ្រាវសភា៕

ប្រែសម្រួលដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 02-09

,👌👌

  • 1
ទៅកាន់