បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 02-08

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រំលេចពីការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន

#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #ពិធីសម្ពោធឆ្លងបណ្ណាល័យ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ពុទ្ធចក្រ#

2609

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធឆ្លងបណ្ណាល័យ សមិទ្ធផលនានានិងចម្រើនព្រះជន្ម ប្រគេនព្រះគ្រូធម្មត្ថេរោ សែម សារិន្ទ នៅវត្តវេឡុវ័ន (ហៅត្រពាំងខ្នារ) ភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱកាសពិធីសម្ពោធនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរំលេចផងដែរអំពី ពីតម្លៃនៃសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់លើកតម្កើតព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងផ្តល់នូវសេរីភាពខាងជំនឿសាសនា រក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជាបានយ៉ាងល្អប្រសើរ។ 

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានប្រសាសន៍ថា តាមរយៈព្រះសង្ឃជាស្រែបុណ្យផ្តល់នូវពុទ្ធឱវាទ ដែលប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ ក្នុងការបានផ្សារភ្ជាប់នឹងការអប់រំសីលធម៌ គុណធម៌ និងចរិយាធម៌។ លោកជំទាវបណ្ឌិត បានគោរពកោតសរសើរ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្តេច ព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជន លោកតា លោកយាយ និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹង ប្រែងកៀរគរសម្ភារ និងថវិការ ព្រមជាមួយស្មារតី និងឆន្ទៈដ៏មោះមុតជួយដល់ការកសាង បណ្ណាល័យ សមិទ្ធផលនានារហូតសម្រេចចេញជារូបរាងឡើង ដែលយើងទាំងអស់គ្នាកំពុងរៀបចំពិធីសម្ពោធឆ្លងនាឱកាសនេះ ដើម្បីទុកជាឧត្តមប្រយោជន៍បម្រើក្នុងព្រះពុទ្ធសាសនា ដែលក្លាយជាកន្លែងប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបគោរពប្រតិបត្តិ ។គួរឲ្យដឹងដែរថា ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាចក្រកម្ពុជា, សម្តេច ព្រះមន្ត្រីសង្ឃតាមឋានានុក្រម , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ , តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សំញ៉ូង ឡេឌី 886222215

· 02-08

បានចូលរួម

  • 1
ទៅកាន់

ការណែនាំពិសេស