
TNAOT News
· 02-22
សុនខយន្តដើរពិនិត្យខ្សែភ្លើងតាមដងផ្លូវ អំឡុងរៀបចំព្រឹត្តិការណ៍ Asian Winter Games នៅប្រទេសចិន
#Gadgets# #បច្ចេកវិទ្យា# #សុនខយន្ត# #TNAOT DIGI#
4834
បច្ចេកវិទ្យាក្នុងយុគសម័យនេះកាន់តែទំនើប និងមានភាពខុសប្លែកពីគ្នាគួរឲ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះនៅទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសានប្រទេសចិន កំពុងដំណើរសុនខយន្តដែលអាចដើរពិនិត្យមើលខ្សែភ្លើងតាមដងផ្លូវ អំឡុងរៀបចំព្រឹត្តិការណ៍ Asian Winter Games។
សុនខយន្តមួយគ្រឿងនេះកាលពីពេលថ្មីៗបានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋដែលមក ចូលរួចក្នុងព្រឹត្តិការណ៍ Asian Winter Games និងជាពិសេសប្រជាពលរដ្ឋដែលមិនបានចូលរួម និងកំពុងដើរថ្មើរជើងនៅលើដងផ្លូវបានឈប់មើល និងកោតសសើរពីភាពវៃឆ្លាត និងភាពស្រស់ស្អាតជាមួយសម្លៀកបំពាក់ពណ៌ក្រហមលាយជាមួយបៃតង។ភាពវៃឆ្លាត និងតួនាទីរបស់សុនខយន្តមួយនេះ គឺត្រូវដើរត្រួតពិនិត្យ ចាប់រូបភាព និងអាចវាស់សីតុណ្ហភាពនៃចរន្តខ្សែភ្លើងទាំងអស់ ដើម្បីធានាសុវត្ថិភាពដល់ការផ្គត់ផ្គង់អគ្គិសនីឲ្យមានស្ថេរភាពនៅក្នុងព្រឹត្តិការណ៍ Asian Winter Games ផងដែរ។ ប្រសិនជាសុនខយន្តមួយនេះរកឃើញថាខ្សែភ្លើងណាមួយមានឆ្លងចរន្ត ឬបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ គេនឹងរាយការណ៍ទៅកាន់មជ្ឈមណ្ឌលបញ្ជា ដោយធានាបាននូវដំណោះស្រាយភ្លាមៗ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

អ្នកស្ម័គ្រចិត្តកាកបាទក្រហមជួយសង្គ្រោះបន្ទាន់ចំពោះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

លក្ខណៈពិសេសចិន ពោរពេញក្នុងភូមិកីឡាករព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (6)
មិត្ត1000324813
· 02-23
🤔🤔
អូនតា លេខកូដ63230368
· 02-22
😯😯
កូដណែនាំ 91815366
· 02-22
,😲😲
Anna HoកូដID51644557
· 02-22
😘
- 1
ទៅកាន់