បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 02-28

ទីក្រុង Kathmandu នៃប្រទេសនេប៉ាល់ រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១ រ៉ិចទ័រនៅព្រឹកថ្ងៃសុក្រនេះ

#BREAKING NEWS# #ព័ត៌មាន# #ប្រទេសនេប៉ាល់# #គ្រោះរញ្ជួយដី# #ព័ត៍មានអន្តរជាតិ# #ទីក្រុង Kathmandu#

2909

យោងតាមមជ្ឈមណ្ឌលតាមដាន និងស្រាវជ្រាវគ្រោះរញ្ជួយដីជាតិ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានកើតឡើងនៅជិតទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីព្រឹកព្រលឹមថ្ងៃទី ២៨ ខែកុម្ភៈនេះ។ មជ្ឈមណ្ឌលជាតិសម្រាប់ការរញ្ជួយដីបានរាយការណ៍ថាការរញ្ជួយដីមានកម្រិត ៥.៥រ៉ិចទ័រ ដែលមានជម្រៅ ១០គីឡូម៉ែត្រ។

 

ការបង្ហោះ និងវីដេអូជាច្រើនត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបញ្ជាក់ថា មានការញ័រនៅក្នុងតំបន់ Patna នៅ Bihar ។ ការរញ្ជួយដីនេះត្រូវបានកត់ត្រានៅតាមបណ្តោយផ្លូវ Kodari Highway ក្នុងសង្កាត់ Sindhupalchowk ចម្ងាយ ៦៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Kathmandu នៅម៉ោង ២៖៥១ ព្រឹកម៉ោងក្នុងស្រុក។

 

គ្រោះរញ្ជួយដីនេះបានវាយប្រហារជុំវិញ Bhairab Kunda ក្នុងស្រុក Sindhupalchok ក្នុងប្រទេសនេប៉ាល់ នៅជិតជួរភ្នំហិម៉ាឡៃ តាមបណ្តោយព្រំដែនជាមួយទីបេ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬជនរងគ្រោះដោយសារការរញ្ជួយដីនេះនៅឡើយទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស