
TNAOT News
· 03-12
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ អំឡុងពេលបញ្ជូនទៅទីក្រុងឡាអេតាមយន្តហោះដើម្បីកាត់ទោស
#ហ្វីលីពីន# #អតីតប្រធានាធិបតី# #ព័ត៌មាន# #លោក Rodrigo Duterte# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
5653
ប្រធានាធិបតី Ferdinand Marcos បាននិយាយថា ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ ហើយបានបញ្ជូនគាត់តាមយន្តហោះទៅកាន់ប្រទេសហូឡង់ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
លោក Marcos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញថា តុលាការពិភពលោកនៅទីក្រុងឡាអេបានបញ្ជាឱ្យចាប់ខ្លួនលោក Duterte តាមរយៈ Interpol បន្ទាប់ពីបានចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញការបង្ក្រាបគ្រឿងញៀនដ៏សាហាវដែលគាត់បានត្រួតពិនិត្យពេលកំពុងកាន់តំណែង។
យោងតាមលោក Bong Go អតីតសមាជិកសភាបង្ហោះវីដេអូបង្ហាញឲ្យឃើញអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកំពុងបញ្ចូលអុកស៊ីសែននៅក្នុងយន្តហោះ Villamor Airbase ដែលកំពុងតែដឹករូបលោកទៅកាត់ទោសក្នុងប្រទេសហូឡង់ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីការចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់សង្ស័យទាក់ទងនឹងតួនាទីរបស់លោក Duterte ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីដោយលោកបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់។
លោកបន្តទៀតថាធុងអុកស៊ីហ្សែនរបស់លោក Duterte អស់ហើយក្នុងរយៈពេល ៤ ម៉ោង ពុំមានការចាក់បញ្ចូលអុកស៊ីសែនឡើងវិញលោកកំពុងតែព្រួយបារម្ភជាខ្លាំង ។លោកបានព្រមានថា ប្រសិនបើមានបញ្ហាណាមួយប៉ះពាល់ដល់លោក Duterte នោះប្រជាជនហ្វីលីពីននឹងមិនអាចទទួលយកបានឡើយ។
ទន្ទឹមនឹងនោះ កញ្ញា Kitty Duterte កូនស្រីរបស់លោក Rodrigo Duterte ក៏បានចែករំលែករូបថតរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte នៅលើ Instagram ផងដែរដោយអះអាងថា អាជ្ញាធរ បដិសេធឪពុករបស់គាត់ចំពោះការថែទាំសុខភាពដែលគាត់ត្រូវការ ។
នាងបានបន្ថែមថា ពួកគេកំពុងឃុំឃាំងគាត់នៅទីនោះ ហើយមិនអនុញ្ញាតឱ្យយើងនាំគាត់ទៅមន្ទីរពេទ្យទេ ដែលស្ថានភាពរបស់គាត់កាន់តែខ្សោយទៅៗ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

ក្វាងស៊ីបានចូលរួមក្នុងការកសាងច្រករបៀងថ្មីដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី

ប្លង់កិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសនៃសាលាក្វាងស៊ីនៃបញ្ញាសិប្បនិមិត្ត ដើម្បីបណ្តុះទេពកោសល្យដែលយល់អំពី AI និងពូកែក្នុងការច្នៃប្រឌិត

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

យោបល់ទាំងអស់ (4)
sorida 17482244កូដណែនាំ
· 03-12
👍👍
កូដណែនាំ 91815366
· 03-12
🙏🙏🙏
កូដណែនាំ 91815366
· 03-12
🙏🙏🙏
អូនតា លេខកូដ63230368
· 03-12
👍👍
- 1
ទៅកាន់