បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-13

រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១០៦លានដុល្លារពីការនាំចេញអង្ករទៅកាន់៥១ប្រទេស

#NEW NEWS# #នាំចេញអង្ករ# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#

3822

កម្ពុជាបានសម្រេចការនាំចេញអង្ករប្រមាណជាង១៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន១០៦លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៥១លើពិភពលោក តាមរយៈក្រុមហ៊ុននាំចេញចំនួន៤៤ ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន៧៣ ០៤៨តោន គិតជាទឹកប្រាក់មានចំនួន ៥៨.៥៣លានដុល្លារ, ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បរិមាណចំនួន២៣ ២៩៧តោន គិតជាទឹកប្រាក់មានចំនួន ១៦.៦៦លានដុល្លារ, កាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន២០គោលដៅ បានបរិមាណចំនួន ២២ ២២៩តោន គិតជាទឹកប្រាក់មានចំនួន១៩.៨៧លានដុល្លារ និងទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់មានចំនួន ១០.៤៧លានដុល្លារ។របាយការណ៍ដដែលបានបង្ហាញទៀតថា ចំពោះការនាំចេញទៅកាន់ប្រទេសជិតខាងចំនួន ១ ៣៨២ ១១៥តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវមានចំនួន ៣១៣.២២លានដុល្លារសហរដ្ឋអាមេរិក។គួរឲ្យដឹងដែរថា ប្រភេទអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន៨៦.០៣ភាគរយ អង្ករសគ្រាប់វែងចំនួន ៨.៦៥ភាគរយ អង្ករចំហ៊ុយចំនួន ២.៩៩ភាគរយ អង្ករសរីរាង្គចំនួន ១.៨៧ភាគរយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· ម្សិលមិញ

👍👍

កូដណែនាំ 91815366

· ម្សិលមិញ

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស