
TNAOT News
· ម្សិលមិញ
ត្រឹមរយៈពេល២ថ្ងៃ អង្គភាពស៊ីម៉ាក់រកឃើញគ្រាប់បែកសល់ពីសម័យសង្គ្រាមចំនួន ៣គ្រាប់នៅខេត្តកណ្តាល និងខេត្តកំពង់ធំ
#សង្គម# #ព័ត៌មានសង្គម# #គ្រាប់បែក#
3138
ត្រឹមរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១១ និង១២ ខែមិនា ឆ្នាំ២០២៥ គ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួន៣គ្រាប់ ដែល២គ្រាប់នៅខេត្តកណ្តាលនិង១គ្រាប់ទៀតនៅខេត្តកំពង់ធំត្រូវបានរកឃើញនិងដោះបន្សាបដោយកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ហើយគ្រាប់ទាំងនោះបានដឹកយកទៅទុកនៅកន្លែងសុវត្ថិភាពផងដែរ។
ផ្អែកតាមព័ត៌មានទិន្នន័យទម្លាក់គ្រាប់បែកដែលប្រគល់មកអង្គភាពស៊ីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកប្រភេទគ្រាប់MK82 ដែលរកឃើញនៅតំបន់ខ្លះ គឺមិនមានក្នុងកំណត់ត្រាទិន្នន័យស្ថិតនៅទីតាំងចំណុចនេះទេ។ ប្រភព៖ CMAC
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ខាងមុខ

អាជ្ញាធរខេត្ដសៀមរាបត្រៀមលក្ខណៈរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ក្រសួងមុខងារសាធារណៈ ស្នើផ្អាកផ្ទេរមន្ត្រីរាជការស៊ីវិលនៅតាមមណ្ឌលសុខភាពនានានូវទូទាំងប្រទេស

ស្ត្រីមេម៉ាយ ទីទាល់ក្រ និងសិស្សក្រីក្រចំនួន ៥៥នាក់ ត្រូវបានបណ្តុះបណ្តាលឲ្យមានជំនាញផ្ទាល់ខ្លួន ដើម្បីចិញ្ចឹមជីវិត

យោបល់ទាំងអស់ (0)