បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-13

វឌ្ឍនភាពផ្លូវតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងបាត់ដំបង សម្រេចបានជាង ៩៧%

#ខេត្ត​ពោធិសាត់# #NEW NEWS# #សង្គម# #ខេត្តកោះកុង# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2970

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្ត ៣ គឺខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% ។ផ្លូវជាតិលេខ១០តភ្ជាប់ពី ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបងនេះ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។

សមិទ្ធផលដែលសម្រេចបានរួមមាន ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· ម្សិលមិញ

👍👍

កូដណែនាំ 91815366

· ម្សិលមិញ

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស