
TNAOT News
· 03-13
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចចំនួន៣ ដើម្បីលើកតម្កើងព្រះពុទ្ធសាសនានិងជាប្រយោជន៍សម្រាប់ពុទ្ធសាសនិក
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពុទ្ធសាសនិក# #ព្រះពុទ្ធសាសនា#
3595
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពជាគោលការណ៍ចំនួន៣ចំណុចសំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានចេញជាគោលការណ៍បីចំនុច ដើម្បីដាក់ជូនដល់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើគម្ពីព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការ និងតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងសុក្រឹតភាពនៃការងារសំខាន់នេះ។
ចំនុចទី២ ចំពោះការរៀបចំពិធីសូធ្យគម្ពីព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុ និងជាទីដែលរៀបចំពិធីបុណ្យមាឃបូជា និងពិសាខបូជាជារៀងរាល់ឆ្នាំ និង៣. កំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល៣ ឬ៥ថ្ងៃ។ គួរជម្រាបជូនថា ការឯកភាពជាគោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំងពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
យោបល់ទាំងអស់ (0)