បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-13

ឯកឧត្ដម ស សុខា៖ ជម្រុញឱ្យសមត្ថកិច្ចនគរបាល ត្រូវបង្កើនការត្រួតពិនិត្យលើយានយន្តតុបតែងបំពាក់ភ្លើងខុសបច្ចេកទេស

#ឯកឧត្តម ស សុខា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2983

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការត្រួតពិនិត្យលើក្រុមយុវជន និងអ្នកតុបតែងបំពាក់ភ្លើងខុសបច្ចេកទេសលើយានយន្ត អោយធ្វើការផ្លាស់ប្ដូរដូចដើមឡើងវិញ បើមិនដូច្នេះទេមិនអនុញ្ញាតិឱ្យយកយានយន្តត្រលប់ទៅវិញបាននោះទេ។ នេះបើតាមការលើកឡើងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃម្សិលមិញ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបន្តលើកឡើងថា៖« ត្រូវហាមឃាត់ដាច់ខាតនូវយានយន្ត ជាពិសេសម៉ូតូដែលបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗក្រៅពីការកំណត់លក្ខណៈបច្ចេកទេស ដោយការតុបតែងបែបនេះនាពេលយប់ចំពោះអ្នកបើកបរតាមដងផ្លួវ គឺពិបាកមើលមិនដឹងថាជាម៉ូតូ ឬឡាននោះទេ ដោយសារតែការតុបតែងភ្លើងពណ៌ចម្រុះ”

លោកក៏បានអរគុណនូវការបង្រ្កាប និងផាកពិន័យរបស់ស្នងការទាំង ១៥នាកន្លងមក ព្រមទាំងលើកឡើងពីខេត្តបាត់ដំបងសម្បូរណាស់លើករណីបំពាក់ភ្លើងលម្អនេះ គឺមានលក្ខណៈជាក្រុមតែម្ដង។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានសង្គត់ធ្ងន់ក្នុងករណីនេះថា ប្រសិនបើរកឃើញមានម៉ូតូ ឬឡានតុបតែងភ្លើងលម្អមានពណ៌ផ្សេងៗខុសបច្ចេកទេសត្រូវចាប់ឲ្យបាននិងមិនផាកវិន័យនោះទេ តម្រូវឲ្យម្ចាស់យានយន្តនោះហៅជាងដែលផ្លាស់ប្ដូរមកកែតម្រូវភ្លាមៗប្ដូរភ្លើងស្ដុបដូចដើមធម្មតាវិញព្រមទាំងធ្វើកិច្ចសន្យាទើបឲ្យទៅវិញ»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស