
TNAOT News
· ម្សិលមិញ
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
#គ្រឿងញៀន# #កូរ៉េខាងត្បូង# #បណ្តុំព័ត៌មានថ្មីៗ# #តុលាការ# #សង្គម# #ព័ត៌មានសង្គម# #ប្រធានាធិបតីហ្វីលីពីន#
4081
១.ឯកឧត្ដម ស សុខា៖ ជម្រុញឱ្យសមត្ថកិច្ចនគរបាល ត្រូវបង្កើនការត្រួតពិនិត្យលើយានយន្តតុបតែងបំពាក់ភ្លើងខុសបច្ចេកទេស
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខាបានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការត្រួតពិនិត្យលើក្រុមយុវជន និងអ្នកតុបតែងបំពាក់ភ្លើងខុសបច្ចេកទេសលើយានយន្ត អោយធ្វើការផ្លាស់ប្ដូរដូចដើមឡើងវិញ។
២. អគ្គនាយកដ្ឋានគយ បញ្ចប់វិធានការហាមឃាត់ការនាំចូលបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ពោលគឺការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ន។
៣.អ្នកលេងគុនខ្មែរសម្បូរក្បាច់ បឺត សង្ឃឹម បង្ហើបការប្រកួតប៉ះដៃគូអន្តរជាតិលំដាប់ប្រទេសចំនួន០២ នៅពាក់កណ្ដាលខែមិនា និងសីហា
អ្នកលេងគុនខ្មែរសម្បូរស្នៀត បឺត សង្ឃឹម នឹងត្រូវជួបម្ចាស់មេដាយពិភពលោកកីឡាកររុស្ស៊ី Aslanbek Zikreev នៅថ្ងៃ១៥ មីនា ឆ្នាំ២០២៥ ។
៤. UNESCO បន្តសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនៅកម្ពុជា
តំណាងអង្គការយូណេស្កូ ឯកឧត្តម Sardar Umar Alam បង្ហាញពីចំណាប់អារម្មណ៍របស់អង្គការយូណេស្កូក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ។
៥.ដំណឹងល្អ! ពលករចំណាកស្រុកបីប្រទេស ចាប់ពីថ្ងៃទី ១ មេសា ដល់ ១៥ ឧសភា នឹងមិនត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ
ក្រសួងការងារថៃបានប្រកាសថា ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងនឹងត្រឡប់មកប្រទេសកំណើតវិញចន្លោះពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា នឹងមិនត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ។
៦.កូរ៉េខាងត្បូងចោទប្រកាន់អ្នកបើកបរយន្តហោះ០២នាក់ ពីបទធ្វេសប្រហែសព្រហ្មទណ្ឌក្នុងការទម្លាក់គ្រាប់បែកខុសលើភូមិមួយដោយចៃដន្យ
អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានដកចេញពីកាតព្វកិច្ចហោះហើរ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសចំពោះការទម្លាក់គ្រាប់បែកចំនួន៨ គ្រាប់ដោយចៃដន្យនៅក្នុងភូមិមួយកាលពីសប្តាហ៍មុន។
៧.រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១០៦លានដុល្លារពីការនាំចេញអង្ករទៅកាន់៥១ប្រទេស
កម្ពុជាបានសម្រេចការនាំចេញអង្ករប្រមាណជាង១៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន១០៦លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៥១លើពិភពលោក តាមរយៈក្រុមហ៊ុននាំចេញចំនួន៤៤ ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៥។
៨.នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកប្រជាពលរដ្ឋពីការក្លែងបន្លំឆបោកប្រាក់គ្រប់រូបភាព ពីក្រុមហ៊ុនប្រាក់កម្ចីតាមអនឡាញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំពីវិធីមួយចំនួនដើម្បីការពារខ្លួនពីការបន្លំ ដោយត្រូវពិនិត្យក្រុមហ៊ុន ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញ នោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ ហើយមិនត្រូវបង់ប្រាក់មុន ខណៈក្រុមហ៊ុនប្រាក់កម្ចី ច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។
៩.អធិការដ្ឋាននគរបាលស្រុកបាណន់ ច្រានចោលទាំងស្រុងលើកការបង្ហោះថានគរបាលបើកដៃឲ្យគេលេងល្បែងភ្នាល់ជល់មាន់
អធិការដ្ឋាននគរបាលស្រុកបាណន់ សេចក្តីបំភ្លឺព័ត៌មានមាន ជុំវិញគណនី Facebook ឈ្មោះស៊ម អ្នកលេងចិត្តជា ស៊មអ្នកលេងចិត្តជា ដែលបានបង្ហោះវីដេអូនិយាយថានគរបាលអោយគេលេងល្បែងភ្នាល់មាន់ជល់ចាប់ដើម្បីយកម៉ូតូ និងលួសយកលុយ នៅស្រុកបាណន់
១០.តុលាការ ICC ឃុំខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជុំវិញករណីសង្រ្គាមគ្រឿងញៀន
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ឥឡូវនេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅប្រទេសហូឡង់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
UNESCO បន្តសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនៅកម្ពុជា

ឯកឧត្ដម ស សុខា៖ ជម្រុញឱ្យសមត្ថកិច្ចនគរបាល ត្រូវបង្កើនការត្រួតពិនិត្យលើយានយន្តតុបតែងបំពាក់ភ្លើងខុសបច្ចេកទេស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកប្រជាពលរដ្ឋពីការក្លែងបន្លំឆបោកប្រាក់គ្រប់រូបភាព ពីក្រុមហ៊ុនប្រាក់កម្ចីតាមអនឡាញ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

យោបល់ទាំងអស់ (0)