បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-15

សម្តេចតេជោ៖ ចង់ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោក

#ពិភពលោក# #ប្រទេសកម្ពុជា# #សម្តេចតេជោ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ស្វាយចន្ទី#

3072

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោក នឹងបានឲ្យស្ថាប័នពាក់ព័ន្ធ គួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់។

នេះបើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» អញ្ជើញក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥” របស់សមាគមឧកញ៉ាកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាច្រើនរូបទៀត កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ គិតត្រឹមប្រទេសវៀតណាម កម្ពុជា នាំចេញប្រមាណជាង ៨០ម៉ឺនតោន។ ដោយឡែកវៀតណាមជាប្រទេសទី១ ដែលនាំគ្រាប់ស្វាយចន្ទីចែកចាយ ទៅកាន់ទីផ្សារពិភពលោក ជាមួយប្រទេសឥណ្ឌាជាប្រទេសទី២ ដែលចែកចាយ គ្រាប់ស្វាយចន្ទី ទៅទីផ្សារពិភពលោក។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា បើសិនជាកម្ពុជា ដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏អាចបង្កើតបាននូវ គម្រប់ព្រៃឈើកាន់តែធំ ដែលធានាឲ្យមានភាពបៃតង របស់កម្ពុជា ដែលចំណុចនេះ គួរតែត្រូវបានរួមគ្នា ឲ្យកម្ពុជាក្លាយទៅជាកសិឧស្សាកម្ម និងកសិពាណិជ្ជកម្ម។

ជាចុងក្រោយ សម្តេចតេជោ ក៏សង្ឃឹមថា ក្រុមហ៊ុនទាំងអស់នៅកម្ពុជា មិនថាតូច មិនថាធំ នឹងអាចវិវត្តន៍ ពោលមិនចាំបាច់ទាល់តែកែច្នៃក្នុងទ្រង់ទ្រាយធំពេកនោះទេ ត្រឹមខ្នាតតូច ហើយក៏មិនចាំបាច់ដាក់ទីតាំង ដែលនាំឱ្យធ្វើការដឹកជញ្ជូនវែងឆ្ងាយនោះដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 03-15

🤣🤣

  • 1
ទៅកាន់

ការណែនាំពិសេស