បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-15

ខ្យល់ខ្លាំង បង្កើតជាភ្លើងឆេះព្រៃរាប់សិបកន្លែង បំផ្លិចបំផ្លាញយ៉ាងសម្បើមក្នុងរដ្ឋអូក្លាហូម៉ា

#រដ្ឋអូក្លាហូម៉ា# #ខ្យល់ខ្លាំង# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

3143

ដោយសារតែគ្រោះរាំងស្ងួត និងខ្យល់ខ្លាំងនៅទូទាំងរដ្ឋអូក្លាហូម៉ា ក្លាយជាលក្ខខណ្ឌអំណោយផលបង្កើតជាភ្លើងឆេះព្រៃ ដែលវាបានចាប់ផ្តើម និងរីករាលដាល នៅកន្លែងជាច្រើន ក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) នៃសហរដ្ឋអាមេរិក បង្កើតជាផ្សែងខ្មៅក្រាស់ក្រែលគ្របដណ្តប់លើផ្លូវហាយវ៉េ។

ជាក់ស្តែង អាជ្ញាធរសហរដ្ឋអាមេរិក បានជំរុញឱ្យមានការជម្លៀសប្រជាជនដែលរស់នៅ​ជុំវិញ​រដ្ឋអូក្លាហូម៉ា (Oklahoma)  ចេញជាបន្ទាន់ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី ធ្វើឲ្យមនុស្ស ៨៨,៩០០នាក់បាត់បង់ថាមពលប្រើប្រាស់ ខណៈផ្លូវមួយចំនួនក៏ត្រូវបានបិទខ្ទប់។

ស្របពេលដែរ អ្នក​ឧតុនិយម ​បាន​ប៉ាន់​ស្មាន​ថា ភ្លើង​នឹង​​ចាប់​ផ្តើម​ រីក​រាល​ដាលជាបន្ត​ទៅកាន់ភាគ​ខាង​លិច កណ្តាល និង​ភាគ​ឦសាន រដ្ឋអូក្លាហូម៉ា (Oklahoma) បន្ថែមទៀត។

ជាមួយគ្នានេះ ការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋអូក្លាហូម៉ា បានបញ្ជាក់ថា ពួកគេក៏បានកំពុងបង្កើនក្រុមជួយសង្គ្រោះ និង បង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់មួយ ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះអគ្គីភ័យ។ ខណៈពេលដែលនៅមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ រដ្ឋ Forester Mark Goeller ក៏បានឲ្យដឹងថា ភ្លើងកំពុងឆាបឆេះតាមខ្សែបន្ទាត់ ហើយបន្តរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីតាំងផ្សេងៗបន្ថែមទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

សុីថូកូដ12360619

· 8​ម៉ោង​មុន

😊😊😊

មិត្ត1000325905

· ម្សិលមិញ

❤️❤️

អូនតា លេខកូដ63230368

· ម្សិលមិញ

🙏🙏😯

  • 1
ទៅកាន់

ការណែនាំពិសេស