TNAOT News

· 03-16

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនឹងមានដាក់តាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្ស

#ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង# #NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

3231

អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានឲ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ នឹងមានដាក់តាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្សជាដើម ទាំងនេះជាផលិតផលដែលតំណាងឲ្យខេត្តបាត់ដំបង។ខណៈខិតជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ ចុះត្រួតពិនិត្យទីតាំងក្រោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សម្រាប់ត្រៀមរៀបចំជាទីតាំងប្រគុំតន្រ្តីស្រុកស្រែ ​ ព្រមទាំងបានរៀបចំពិធីក្រុងពាលីក្នុងការរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥”ផងដែរ។ទន្ទឹមនោះ ក្រុមការងារពាក់ព័ន្ធផ្សេងៗទៀតក៏កំពុងមមាញឹកក្នុងការរៀបចំតុបតែងភ្លើងលម្អ ទីក្រុងបាត់ដំបង ដើម្បីត្រៀមព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ២០២៥ ខាងមុខនេះដូចគ្នាផងដែរ។គួរឲ្យដឹងដែរថា ទីតាំងត្រៀមរៀបចំសង្ក្រាន្តបាត់ដំបង មានចំនួន១១តំបន់សំខាន់ៗរួមមាន៖ តំបន់ក្លោងទ្វារសង្រ្កាន្តតំបន់វេទិកាបើកព្រឹត្តិការណ៍រួមមាន តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង៖ ភូមិ សសយក ពិព័រណ៍ក្រុង-ស្រុក ពិព័រណ៍ភូមិ១ ផលិតផល១ និងទីតាំងល្បែងប្រជាប្រិយខ្មែរតំបន់តន្រ្តីស្រុកស្រែតំបន់សាសនា តំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័រណ៍ទូទៅ និងតំបន់តន្រ្តីសម័យ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស