បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-16

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #រដ្ឋមន្ត្រីការបរទេស# #សម្តេច ម៉ែន សំអន# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #សម្តេច ទៀ បាញ់#

3540

១.សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» នៃកងយោធពលខេមរភូមិន្

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

២.រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតូហ្គោនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY រដ្ឋមន្ត្រី ការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។

៣.ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនឹងមានដាក់តាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្ស

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានឲ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ នឹងមានដាក់តាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្សជាដើម ទាំងនេះជាផលិតផលដែលតំណាងឲ្យខេត្តបាត់ដំបង។

៤.ប្រតិបត្តិការសង្គ្រោះក្នុងករណីអគ្គិភ័យក្នុងខណ្ឌកំបូលបណ្ដាលឲ្យមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងរបួស

ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយបំផ្លាញទាំងស្រុងនូវសម្ភារក្នុងទីតាំងឃ្លាំង ដែលមានទំហំ៣,០០០ម៉ែត្រការ៉េ។

៥.រដ្ឋបាលរបស់លោក Trump កំពុងពិចារណាហាមឃាត់ការធ្វើដំណើរលើប្រទេសរាប់សិបជុំវិញពិភពលោក

រដ្ឋបាលលោក Trump កំពុង​ពិចារណា​ការ​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ពី​ប្រទេស​​សរុប​ចំនួន ៤៣ ប្រទេស ដែល​បែងចែក​ជា​៣​ក្រុម​ដាច់​ដោយឡែកពីគ្នា រួមមាន​ក្រុម​ពណ៌​ក្រហម ពណ៌​ទឹកក្រូច និង​ពណ៌​លឿង ។ 

៦.យ៉ាងហោចណាស់មនុស្ស ២៧ នាក់បានស្លាប់ ផ្ទះសម្បែងរងការខូចខាតដោយសារខ្យល់ព្យុះកំបុតត្បូងវាយប្រហារកណ្តាលសហរដ្ឋអាមេរិក

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៧ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្យល់ព្យុះកំបុតត្បូង និងព្យុះដ៏អាក្រក់បានបោកបក់ពាសពេញភាគកណ្តាលសហរដ្ឋអាមេរិក។

៧.លោក Chris អរគុណដល់សមត្ថកិច្ចកម្ពុជាដែលចាប់បានចោរឆក់កាបូបគូដណ្តឹងលោកយ៉ាងឆាប់រហ័ស

អ្នកផលិតមាតិកាអន្តរជាតិដ៏ល្បី លោក Chris និងគូរដណ្តឹង បានអរគុណដល់កម្លាំងសមត្ថកិច្ចកម្ពុជាដែលយកចិត្តទុកដាក់ និងបើកប្រតិបត្តិការស្វែងរក និងចាប់ខ្លួនជនសង្ស័យបានភ្លាមៗត្រឹមរយៈពេល ៤ម៉ោង។

៨.រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បន្តអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តល់ការលើកលែងពន្ធលើប្រទេសខ្លួន

ក្រសួងពាណិជ្ជកម្មទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានស្នើឱ្យសមភាគីអាម៉េរិក លើកលែងប្រទេសនេះពីពន្ធទៅវិញទៅមក ប្រសិនបើបទប្បញ្ញាតិចូលជាធរមានក្នុងខែមេសា។

៩.ផ្លូវថ្មើរជើងភ្នំពេញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ 

១០.អ្នកបើកយន្តហោះយោធាចិនបានភៀសខ្លួនចេញដោយសុវត្ថិភាព ក្រោយធ្លាក់អំឡុងពេលហ្វឹកហ្វឺននៅកោះហៃណាន

យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកចិនបានធ្លាក់កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺន ប៉ុន្តែអ្នកបើកយន្តហោះរបស់ខ្លួនបានភៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 03-17

😍😍

អូនតា លេខកូដ63230368

· 03-17

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស