បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-17

រឹម សុខហ៊ាទ្រី ហៅ «អាតួ» ដែលត្រូវបានគេស្គាល់ថាជាកូនតារាកំប្លែងនាយពាក់មី ត្រូវបានក្លឹបបាល់ទាល់វិសាខាចុះកុងត្រាលេងឲ្យក្រុមយុវជន U14

#រឹម សុខហ៊ាទ្រី# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា#

3814

បើយោងតាមការបង្ហោះលើផេកក្លឹបបាល់ទាត់វិសាខា (Visakha Academy) បានលើកឡើងថា នេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍ នៃការចុះកិច្ចសន្យាជាផ្លូវការរវាងលោក មាស ចាន់ណា នាយកបច្ចេកទេសក្លឹបរបស់យើង និងយុវជន រឹម សុខហ៊ាទ្រី ហៅ «អាតួ»  ។ ពួកយើងទាំងអស់គ្នា សូមជូនពរ «អាតួ» ទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃក្នុងអាជីពបាល់ទាត់របស់ខ្លួននាថ្ងៃអនាគត។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានប្រកាសកិច្ចសហការជាមួយ ក្លឹបបាល់ទាត់វិសាខា ក្នុងការផ្លាស់ប្ដូរបច្ចេកទេសគ្រូ និងយុវជន ព្រមទាំងការងារមួយចំនួនទៀត ដើម្បីរួមចំណែកបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានយុវជនបន្ដវេនក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចំរើន។

យ៉ាងណាមិញ ការចុះ MOU លើកិច្ចសហការនេះធ្វើឡើងក្រោមវត្តមានកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លឹបវិសាខា និងលោក ចែម ចាន់ដារ៉ា ហៅនាយពាក់មី ប្រធានក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ នៅកីឡដ្ឋានព្រីនស៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)